ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​វិន័យ

4 ឆ្នាំ មុន

វិន័យ​គឺជា​ច្បាប់ទម្លាប់​របស់​ព្រះពុទ្ធ​សាសនា សម្រាប់​គ្រហស្ថ​បាន​ដល់​សីល​៥ សីល​៨ ចំណែក​បព្វជិត​បាន​ដល់​សីល​៤ អាបត្តិ​៧ និង​សិក្ខាបទ​២២៧ ដែល​ចាត់​ថា​ជា​វិន័យ​របស់​អ្នកបួស​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង​បំផុត ។ បុគ្គល​ដែល​មានចំណេះ​វិជ្ជា មានទ្រព្យ​សម្បត្តិ…

វិន័យ​គឺជា​ច្បាប់ទម្លាប់​របស់​ព្រះពុទ្ធ​សាសនា សម្រាប់​គ្រហស្ថ​បាន​ដល់​សីល​៥ សីល​៨ ចំណែក​បព្វជិត​បាន​ដល់​សីល​៤ អាបត្តិ​៧ និង​សិក្ខាបទ​២២៧ ដែល​ចាត់​ថា​ជា​វិន័យ​របស់​អ្នកបួស​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង​បំផុត ។

បុគ្គល​ដែល​មានចំណេះ​វិជ្ជា មានទ្រព្យ​សម្បត្តិ យសស័ក្តិ មានត្រកូល​ខ្ពង់ខ្ពស់​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​គេ​ជា​បុគ្គល​អនាចារ គ្មាន​វិន័យ គ្មាន​សីលធម៌ គ្មាន​សុជីវធម៌ រស់នៅ​ដោយ​ការ​បំពាន​លើ​ច្បាប់​នោះ គេ​នឹង​មិន​ទទួ​ល​បានការ​គោរព​កោតសរសើរ​ឡើយ តែ​ប្រសិនបើ​ទទួល​បាន​វិញ គឺ​បាន​តែ​ពួក​មនុស្ស​អែបអប រណេប​រណប​ប៉ុណ្ណោះ ហើយ​មិនយូរ​ប៉ុន្មាន​គេ​នឹង​ទទួល​បាន​នូវ​សេចក្តី​វិនាស​ដោយ​ប្រការ​ណាមួយ​មិន​ខាន

ចំណែក​អ្នកបួស​បើ​មិន​គោរព​វិន័យ ហើយ​ចេះ​តែ​សម្ងំ​រស់នៅ​ក្នុង​ព្រះពុទ្ធ​សាសនា នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នកបួស​អលជ្ជី ឬ​ជា​ចោរ​ចាំ​លួច​អាហារ​របស់​សង្ឃ ។

ព្រោះតែ​មើលឃើញ​នូវ​តម្លៃ​នៃ​ព្រះ​វិន័យ​យ៉ាងនេះ​ហើយ ទើប​អ្នកប្រាជ្ញ​ពោល​ថា កិរិយា​រៀន​នូវ​វិន័យ និង​ព្យាយាម​ប្រព្រឹត្ត​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ ជា​បុគ្គល​ដ៏​ប្រសើរ​ក្នុង​លោក ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ