ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ព្រឹទ្ធសភា​ស្នើ​រាជរដ្ឋាភិបាល​បង្កើត​កន្លែង​អភិរក្ស​ត្រី និង​សត្វ​សមុទ្រ​នៅ​តំបន់ឆ្នេរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សមាជិក​ព្រឹទ្ធសភា​មួយ​រូប​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​សិក្សា​ស្រាវ ជ្រាវ​បង្កើត​កន្លែង​អភិរក្ស ដើម្បី​ធ្វើ​ជា​កន្លែង​ទស្សនា​ត្រី​សមុទ្រ សត្វ​សមុទ្រ​ដែល​រស់នៅ​ក្នុង សមុទ្រ នៅ​តាម​តំបន់ឆ្នេរ ។ នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​កាលពី​ព្រឹក​ថ្ងៃ​ទី ៣​ខែមករា…

រាជធានី​ភ្នំពេញ​៖ សមាជិក​ព្រឹទ្ធសភា​មួយ​រូប​បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​សិក្សា​ស្រាវ ជ្រាវ​បង្កើត​កន្លែង​អភិរក្ស ដើម្បី​ធ្វើ​ជា​កន្លែង​ទស្សនា​ត្រី​សមុទ្រ សត្វ​សមុទ្រ​ដែល​រស់នៅ​ក្នុង សមុទ្រ នៅ​តាម​តំបន់ឆ្នេរ ។ នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​កាលពី​ព្រឹក​ថ្ងៃ​ទី ៣​ខែមករា ឆ្នាំ ២០២០​សមាជិក ព្រឹទ្ធសភា​លោក ខៀវ មុត បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​គួរ​ធ្វើការ​សិក្សា​កន្លែង​អភិរក្ស ដើម្បី​ទស្ស នា​ត្រី​សមុទ្រ ក៏​ដូច​ជា​សត្វ​សមុទ្រ​ដែល​រស់នៅ​ក្នុង​សមុទ្រ​ដល់​អ្នកទេសចរ​ដែល ទៅ​កម្សាន្ត​នៅ​តំបន់ឆ្នេរ ។

លោក​បាន​បន្ត​ថា រដ្ឋាភិបាល​គួរ​រៀបចំ​កន្លែង​ទស្សនា​ដោយ​ដាក់​បង្ហាញ​ត្រី​សមុទ្រ សត្វ រស់ នៅ​ក្នុង​សមុទ្រ​ដល់​អ្នក​ទេចរ​ឱ្យ​បាន​មើល​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​តំបន់ឆ្នេរ​ដោយ​ធ្វើ​ជា​កន្លែង​ទស្សនា​ដាក់​ជា​ទូកញ្ចក់​ដូច​នៅ​បរទេស ។ ទោះជា​យ៉ាងណា​ក្តី​សមាជិក​ព្រឹទ្ធសភា រូប​នេះ​ក៏​បាន​អះអាង​ថា ការ​ធ្វើ​បែប​នេះ​នឹង​អស់​ថវិការ ច្រើន ដែល​ជា​ផលវិបាក​មួយ​ដែរ​ក្នុង ការ​សាងសង់​កន្លែង​នេះ ។

ចំណែក​លោក មែន ស៊ី​ផា​ន់ សមាជិក​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា រដ្ឋាភិបាល ដែល​មាន ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ​គួរ​សិក្សា​ពី​ការ​បំ​ផ្លាស់​ទី​ត្រី​សមុទ្រ​នៅ គ្រប់​រដូវ​ដើម្បី​ធ្វើការ​អភិរក្ស ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នៅ ក្នុង​ទឹកសមុទ្រ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​ក៏​មាន​ចែង​ផង​ដែរ ។ លោក​បញ្ជាក់​ថា​៖ «​ផ្អែក​តាម​ច្បាប់​ដែល​បាន​សិក្សា ហើយ​ដើម្បី​បន្សាយ​កង្វល់​មហាជន និង សាធារណជន ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បង្ហាញ​ពី​ការ​ប្រឈម​ដែល​ធ្វើ​ឲ្យ​ត្រី​ធ្វើការ បំ​ផ្លាស់​ទី​ឈាន​ដល់​បាត់​ដល់​ផល​ស្តុក ឬ​អ​ស្ថេ​រ​ភាព​ផល​ស្តុក ដូច​ជា​ត្រី​ផ្លា​ធូ​ខ្យង ការ​បាត់បង់ ធនធាន​សមុទ្រ ការ​បំពុលបរិយាកាស​សមុទ្រ​…» ។

ចំពោះ​ការ​លើក​ឡើង​របស់​សមាជិក​ព្រឹទ្ធសភា​ទាំងនេះ​ត្រូវ​បាន​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា​ទាក់ទិន​នឹង​ការ​ស្នើ សុំ​បង្កើត កន្លែង អភិរក្ស​នេះ ពេល​កន្លង​មក​ក្រសួងកសិកម្ម​បាន​ធ្វើការ​អភិរក្ស​កន្លែង មួយ​ចំនួន​រួច​ហើយ ដែរ ។

លោក​បន្ត​ថា​ក្រសួង​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំងស្រុង​នោះ​ទេ ព្រោះថា​ការ​ធ្វើ​ការងារ ត្រូវ តែ​មានការ​ពិភាក្សា​រវាង​ក្រសួង​ពាក់ព័ន្ធ ពិសេស​នោះ​ក្រសួងបរិស្ថាន ។ ប៉ុន្តែ​ក្រសួងកសិកម្ម នឹង​ខិតខំ​ធ្វើ​តាម​តួនាទី​ដែល​មាន​ចែង​ក្នុង​ច្បាប់ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​បញ្ហា​ប្រ​ឈាម​ជា​ច្រើន​ដែល​ក្រសួង​ជួប តែ​ក្រសួង បាន​ធ្វើការ​ដោះ ស្រាយ​បន្តិច​ម្តង​ៗ​ជា​បន្តបន្ទាប់ ។ លោក​ក៏​បាន​លើក​លើក​ឡើង​ថា​ដើម្បី ធ្វើការ​ដោះស្រាយ បញ្ហា​ពាក់ព័ន្ធ​នឹង​ត្រី​ក្នុង​សមុទ្រ ក៏​ត្រូវ​មានការ​ធ្វើ​វិ​សោ​ន​ធ​កម្ម ច្បាប់​ស្តី​ពី​ជលផល ។ ព្រោះ ច្បាប់​ជលផល​មិន​បាន​គ្រប់​ដណ្តប់​ទៅ​លើ​ធនធាន​សមុទ្រ​នោះ​ទេ ។ លោក​បន្ថែម​ថា ការ​គ្រប់ គ្រង​ជលផល​នេះ​ដែរ​ក៏​ត្រូវ​តែ​មាន​កិច្ច​សហប្រតិបត្តិការ ជាមួយ​ប្រទេស​ជិតខាង ក៏​ដូច​ជា ច្បាប់​អន្តរជាតិ​ផ្សេង​ទៀត ដើម្បី​ធ្វើការ​ដោះស្រាយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ