ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ក្នុង​ស្រុក​ស្វាយ​ជ្រំ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំ​ន​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​១.១១០​ម៉ែត្រ ចំណាយ​ថវិកា​អស់​១២៥.៧៩០​ដុល្លារ​(​មួយ​រយ​ម្ភៃ​ប្រាំ​ពាន់​ប្រាំពីរ​រយ​កៅសិប​ដុល្លារ​)​ ត​ភ្ជាប់​ពី​វិទ្យាល័យ ហ៊ុន…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំ​ន​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​១.១១០​ម៉ែត្រ ចំណាយ​ថវិកា​អស់​១២៥.៧៩០​ដុល្លារ​(​មួយ​រយ​ម្ភៃ​ប្រាំ​ពាន់​ប្រាំពីរ​រយ​កៅសិប​ដុល្លារ​)​ ត​ភ្ជាប់​ពី​វិទ្យាល័យ ហ៊ុន ​សែន​ សាមគ្គី​ដូន​ស​ទៅ​ដល់​វត្ត​ល្ងើ​ន ស្ថិត​ក្នុង​ភូមិព្រៃពោធិ ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២០​។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​អង្គពិធី​ផង​ដែរ​។

លោក​ជំទាវ​ក៏​បាន អរគុណ​សន្តិភាព មាន​សន្តិភាព​ជា​ឱកាស​ពេជ្រ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជួបជុំ​គ្នា​សប្បាយ​រីករាយ​និង​មានការ​អភិវឌ្ឍន៍​ដូចដែល​យើង​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ខេត្តស្វាយរៀង​និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សន្តិភាព​បច្ចុប្បន្ន​ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ប្រទេស ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​។

លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ត​ថា «​ខ្ញុំ​សង្ឃឹមថា​ផ្លូវ​ថ្មី​នេះ​នឹង​លើក​ស្ទួយ​មុខមាត់​ស្រុក​ស្វាយ​ជ្រំ​ដែល​ជា​បេះដូង​នៃ​ខេត្តស្វាយរៀង​» ។

ជាទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏​បាន​ថ្លែងអំណរគុណ​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្តស្វាយរៀង​នា​ពេល​នេះ​ដែល​មាន​លោក​ជំទាវ​ឧកញ៉ា​យូ លឹ​ម និង​លោក​ឧកញ៉ា​សួង ធឿ​ន និង​សប្បុរ​ជន​ជា​ច្រើន​នាក់​ទៀត​រួម​គ្នា​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ