ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រី​យ៉ា មិន​ឆ្លើយ​រឿង​ចាក​ឆ្ងាយ​សិល្បៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​រាង​តូច​ច្រឡឹង​ម៉ុ​ន ផល​ចរិយា ហៅ​រី​យ៉ា បាន​បង្ហាញ​សកម្មភាព​ថ្មី​ៗ​របស់​ខ្លួន​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ខណៈ​អាជីព​សិល្បៈ​នៅ​បន្ត​ស្ងាត់ស្ងៀម​គ្មាន​មូលហេតុ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ មិន​ថា​តែ​សកម្មភាព​ក្នុង​សិល្បៈ​ស្ងប់ស្ងាត់​នោះ​ទេ សូ​ម្បី​តែ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែល​ធ្លាប់​បង្ហោះ​រូបភាព…

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​រាង​តូច​ច្រឡឹង​ម៉ុ​ន ផល​ចរិយា ហៅ​រី​យ៉ា បាន​បង្ហាញ​សកម្មភាព​ថ្មី​ៗ​របស់​ខ្លួន​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ខណៈ​អាជីព​សិល្បៈ​នៅ​បន្ត​ស្ងាត់ស្ងៀម​គ្មាន​មូលហេតុ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ មិន​ថា​តែ​សកម្មភាព​ក្នុង​សិល្បៈ​ស្ងប់ស្ងាត់​នោះ​ទេ សូ​ម្បី​តែ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែល​ធ្លាប់​បង្ហោះ​រូបភាព ថ្មី​ៗ​ជា​បន្តបន្ទាប់​នោះ ក៏​គ្មាន​សកម្មភាព​អ្វី​នោះ​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​ដែល​ធ្លាប់​គាំទ្រ​តារា​ស្រី​រូប​នេះ​ហាក់​មានការ​ងឿងឆ្ងល់​យ៉ាងណា​ខ្លាំង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារា​ស្រី​ដែល​ល្បី​ក្នុង​បទ​ «​ទីបំផុត​»​ របស់​តារាចម្រៀង​ហេង ពិ​ទូ រូប​នេះ​បាន​បង្ហោះ​រូបភាព ថ្មី​ៗ​ឡើង​វិញ នាំ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​សន្មត​ថា រី​យ៉ា ទំនងជា​នឹង​វិល​មក​សិល្បៈ​ជា​ថ្មី​ឡើង​វិញ បំបែក​ភាព​ស្ងាប់​ស្ងាត់ ។

ជា​ការ​កត់សម្គាល់​រូបភាព​ដែល រី​យ៉ា បង្ហោះ​នា​ពេល​នេះ​គឺជា​សកម្មភាព​ដែល​នាង​បាន​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​មួយ ជាមួយ​ឈុត​សម្លៀក​បំពាក់​យ៉ាង​សាមញ្ញ អម​ជាមួយនឹង​រូប​សម្រស់​នៅ​តែ​ស្រស់​ស្អាត ប៉ុន្តែ​រូបរាង​របស់​នាង​ហាក់​ស្គម​ជាង​មុន​បន្តិច ។ បន្ទាប់​ពី​រូបភាព​ដែល​រី​យ៉ា បាន​បង្ហោះ​នោះ​គឺ​គេ​សង្កេត​ឃើញ​មាន​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ខំ​មិន ជាមួយនឹង​ការ​លើក​សរសើរ​ពី​រូប​សម្រស់ និង​ការ​សួរសុខទុក្ខ ក្រោយ​ពេល​ដែល​នាង​បាន​ស្ងប់ស្ងាត់​ពី​សិល្បៈ​មួយ​រយៈ​មកនេះ ។

ទោះជា​យ៉ាងណា​ក្ដី រី​យ៉ា ហាក់​មិន​បាន​ឆ្លើយ​តប​ឲ្យ​ចំ​ទិស​ដៅ​ពិតប្រាកដ​នោះ​ឡើយ ដោយ​បែរជា​ឆ្លើយ​បង្វែងដាន​ថា មូលហេតុ​ដែល​នាង​មិនសូវ​បាន​បង្ហោះ​រូបភាព​លើ​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​ដោយ​សារ​តែ​នាង​មិន​មាន​រូបថត​ល្អ និង​ត្រឹមត្រូវ​សម្រាប់​បង្ហោះ ។

ពាក់ព័ន្ធ​នឹង​ការ​បាត់​មុខ​ពី​សិល្បៈ​ដោយ​គ្មាន​មូលហេតុ​នេះ​ដែរ កោះសន្តិភាព​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បកស្រាយ​ពី​តារា​ស្រី​រូប​នេះ​ផង​ដែរ ប៉ុន្តែ​មិន​មានការ​ឆ្លើយ​តប​ណាមួយ​ឡើយ ។

តារា​សម្តែង​រី​យ៉ា បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ បន្ទាប់​ពី​នាង​បាន​សម្តែង​ក្នុង​បទ «​ទីបំផុត​» របស់​តារាចម្រៀង​ហេង ពិ​ទូ ដែល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង ជាមួយនឹង​អត្ថន័យ​បទ​ចម្រៀង និង​កាយវិការ​សម្តែង​របស់​នាង​។ បន្ទាប់​ពី​ចាប់​ឈោង​ភាព​ល្បីល្បាញ​នោះ​មក​តារា​ស្រី​រូប​នេះ​បាន​ចាប់ផ្តើម​មាន​ទីផ្សារ​សិល្បៈ​ជា​បន្តបន្ទាប់​ដូច​ទឹកបាក់​ទំនប់ ជាមួយនឹង​ការ​សម្តែង​រឿង​ភាគ​ទូរទស្សន៍ និង​រឿង​ខ្នាត​ធំ​ស្ទើរ​មិន​ដាច់​រយៈ ជាមួយ​ការ​កែប្រែ​ជីវភាព​កាន់តែ​ហ៊ឺហា​ជាង​មុន ។

យ៉ាងណា​ក្ដី​បន្ទាប់​ពី​ចាប់​ឈោង​ភាព​ល្បីល្បាញ​បាន​មួយ​រយៈ​នោះ​មក នាង​ក៏​បាត់​មុខ​ពី​សិល្បៈ​វិញ ដោយ​មិនដឹង​ពី​មូលហេតុ ក្រោយ​ពេល​ដែល​នាង​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ ។ ការ​បាត់​មុខ​ពី​សិល្បៈ​នេះ​ត្រូវ​បាន​មហាជន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា រី​យ៉ា អាច​នឹង​មិន​វិល​រក​សិល្បៈ​ជា​ថ្មី​ទេ ដោយសារ​តែ​នាង​ទំនងជា​មាន​គូ​កំណាន់ចិត្ត ដែល​ដាក់​គំនាប ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ