ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ​គំរាម​វាយប្រហារ​យ៉ាង​​ខ្លាំង​ក្លា​​លើ​​ទីតាំង​​​៥២​កន្លែង

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៤​មក​រា​បាន​ព្រមាន​ក្រុង​តេ​ហេ​រ៉​ង់​ថា សហរដ្ឋអាមេរិក​បាន​កំណត់​ទីតាំង​៥២​កន្លែង​នៅ​អ៊ី​រ៉​ង់ ហើយនឹង​វាយ​ប្រហារ​ទីតាំង​ទាំងនេះ ដោយ​ឆាប់រហ័ស​និង​ខ្លាំងក្លា​បំផុត ប្រសិនបើ​អ៊ី​រ៉​ង់​វាយប្រហារ​បុគ្គលិក​ឬ​បណ្ដា​គោលដៅ​អា​មេ​រិ​ក​។ តាម​TWITTER​លោក​ត្រាំ​បញ្ជាក់​ថា ប្រាកដ​ហើយ​ទីតាំង​អ៊ី​រ៉​ង់​ទាំងនេះ…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៤​មក​រា​បាន​ព្រមាន​ក្រុង​តេ​ហេ​រ៉​ង់​ថា សហរដ្ឋអាមេរិក​បាន​កំណត់​ទីតាំង​៥២​កន្លែង​នៅ​អ៊ី​រ៉​ង់ ហើយនឹង​វាយ​ប្រហារ​ទីតាំង​ទាំងនេះ ដោយ​ឆាប់រហ័ស​និង​ខ្លាំងក្លា​បំផុត ប្រសិនបើ​អ៊ី​រ៉​ង់​វាយប្រហារ​បុគ្គលិក​ឬ​បណ្ដា​គោលដៅ​អា​មេ​រិ​ក​។

តាម​TWITTER​លោក​ត្រាំ​បញ្ជាក់​ថា ប្រាកដ​ហើយ​ទីតាំង​អ៊ី​រ៉​ង់​ទាំងនេះ សុទ្ធតែ​ជាទី​តាំង​សំខាន់​បំផុត​និង​មាន​សារសំខាន់​កម្រិត​ខ្ពស់ សម្រាប់​អ៊ី​រ៉​ង់​និង​វប្បធម៌​របស់​គេ​។ សហរដ្ឋអាមេរិក​មិន​ចង់​បាន​ការ​គំរាមកំហែង​ទេ​។ លោក​បន្ត​ថា​តួលេខ​៥២​គឺ​ស្មើនឹង​តួលេខ​នៃ​ចំនួន​ជនជាតិ​អា​មេ​រិ​ក ដែល​ត្រូវ​អ៊ីរ៉​ង់​ចាប់​ជា​ចំណាប់ខ្មាំង អស់​រយៈពេល​ជាង​១​ឆ្នាំ​កាលពី​ដំណាច់ឆ្នាំ​១៩៧៩ ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុង​តេ​ហេ​រ៉​ង់​។

ចំណែក​បណ្ដា​ក្រុម​ស្និទ្ធ​អ៊ីរ៉​ង់​នៅ​អ៊ីរ៉ា​ក់ បាន​បង្កើន​ការ​គាបសង្កត់​លើ​បណ្ដា​មូលដ្ឋាន​កង​ទាហាន​អ៊ីរ៉ា​ក់​ដែល​មាន​កង​ទាហាន​អា​មេ​រិ​ក​ឈរជើង បន្ទាប់​ពី​ការ​ដើរ​ហែ​ក្បួន​បាតុកម្ម​ដ៏​ធំ​ពេល​បុណ្យ​សព​របស់​ឧត្ដមសេនីយ​អ៊ី​រ៉​ង់​ដែល​មាន​ឥទ្ធិពល កា​សេ​ម​សូឡី​ម៉ា​នី​ដែល​ស្លាប់​នៅ​ក្រុង​បា​ដា​ដ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​មួយ របស់​អា​មេ​រិ​ក​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​រដ្ឋធានី​អ៊ី​រ៉ា​ក់​។

ចាប់តាំងពី​ការ​វាយប្រហារ​នោះ​មក នៅ​អ៊ី​រ៉ា​ក់​នា​ល្ងាច​ថ្ងៃ​ទី​៤​មក​រា​ចាប់់ផ្ដើម​មាន​បាតុកម្ម​តវ៉ា​នានា ក្រោយ​ការ​វាយប្រហារ​នេះ នា​ថ្ងៃ​ទី​៣​មក​រា​លើ​ក្បួន​រថយន្ត​របស់​លោក​សូឡី​ម៉ា​នី​និង​លោក​អា​ប៊ូ​មេ​ហ៍​ឌី​អាល់​មូ​ហាន​ឌី​ស ជន​លេខ​២​នៃ​ក្រុម​HACHD AL CHAABI​ជា​ក្រុមចម្រុះ​នៃ​យុទ្ធ​ជន​ស្និទ្ធ​អ៊ី​រ៉​ង់ ដែល​ពេល​នេះ​ធ្វើ​សមាហរណកម្ម​បញ្ចូល​ក្នុង​កងកម្លាំង​សន្តិសុខ​អ៊ីរា់ក់​។

បណ្ដា​គ្រាប់​រ៉ុក្កែត​និង​គ្រាប់កាំភ្លើង​ត្បាល់​ត្រូវ​បាន​បាញ់​ស្ទើរ​ដំណាលគ្នា ចូល​ក្នុង​តំបន់​បៃតង​ក្រុង​បា​ដា​ដ ដែល​មាន​ស្ថានទូត​អា​មេ​រិ​ក និង​លើ​មូលដ្ឋាន​យោធា​នា​ភាគ​ខាងជើង​រដ្ឋធានី​អ៊ី​រ៉ា​ក់ ដែល​មាន​កង​ទាហាន​អា​មេ​រិ​ក តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ ក្រោយ​ការ​វាយប្រហារ​នា​យប់​ថ្ងៃ​ទី​៤​មក​រា ក្រុម​កងពល​ហេ​សបុល​ឡា​ហ៍​ជា​ក្រុម​រ៉ា​ឌី​កាល់​បំផុត នៃ​ក្រុមចម្រុះ​HACHD AL CHAABI បាន​អំពាវនាវ​ដល់​កងកម្លាំង​សន្តិសុខ​អ៊ី​រ៉ា​ក់​ឲ្យ​ស្ថិត​នៅ​ឆ្ងាយ​យ៉ាងតិច​១០០០​ម៉ែត្រ ពី​បណ្ដា​មូលដ្ឋាន​យោធា​អ៊ី​រ៉ា​ក់​ដែល​មាន​វត្តមាន​របស់​កង​ទាហាន​អា​មេ​រិ​ក ចាប់ពី​ថ្ងៃ​ទី​៥​មក​រា​ទៅ​។ ចំណែក​អា​មេ​រិ​ក​ប្រកាស​ពី​ការ​ដាក់​ពង្រាយ ទាហាន​ពី​៣០០០​ទៅ​៣៥០០​នាក់​ថែម​ទៀត​ក្នុង​តំបន់​។

នា​ថ្ងៃ​ទី​៤​មក​រា​ពលរដ្ឋ​អ៊ី​រ៉​ង់​ច្រើន​សិប​ពាន់​នាក់​ដែល​យំ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​តេ​ហេ​រ៉​ង់ ដោយ​អំពាវ​ឲ្យ​មានការ​សងសឹក​និង​ដុត​ទង់ជាតិ​អា​មេ​រិ​ក​។ ចំណែក​ពលរដ្ឋ​អ៊ី​រ៉ា​ក់​ដែល​ស្លៀកពាក់​ខ្មៅ បាន​គក់​ទ្រូង​ជា​សញ្ញា​នៃ​ការ​កាន់ទុក្ខ​នៅ​ក្រុង​បា​ដា​ដ គ៍រ​បា​ឡា​ហ៍​និង​ណា​ចា​ហ្វ​។

មុន​នេះ​សភា​អ៊ី​រ៉ា​ក់បាន​ប្រជុំ​វិសាមញ្ញ​ដោយ​ក្នុង​ឱកាស​នោះ អាច​មានការ​អនុម័ត​ពី​ការ​បណ្ដេញ​ទាហាន​អា​មេ​រិ​ក​៥.២០០​នាក់​ដែល​ដាក់​ពង្រាយ​នៅ​អ៊ី​រ៉ា​ក់​។ រីឯ​នៅ​ក្រុង​វា​៉​ស៊ិ​ន​តោន ក្រុង​ញូ​វ​យ៉​ក​និង​កន្លែង​ឯទៀត​ៗ នា​ថ្ងៃ​ទី​៤​មក​រា​មាន​បាតុកម្ម​ប្រឆាំង​វត្តមាន​យោធា​អា​មេ​រិ​ក​នៅ​អ៊ីរ៉ា​ក់​។

កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​អះអាង​ថា បាន​ជ្រើសរើស​គោលដៅ​អា​មេ​រិ​ក​៣៥ ដែល​អាច​វាយ​ប្រហារ​​សងសឹក ព្រមទាំង​ក្រុង​តែ​ល​អា​វីវ​អ៊ី​ស្រា​អែ​ល​ផង​ដែរ​។ កងកម្លាំង​នោះ​អាច​វាយប្រហារ​ជា​ពិសេស បណ្ដា​នាវា​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​ORMUZ៕​ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ