ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដក​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​ហុងកុង

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​CCTV​គូសបញ្ជាក់​ថា ចិន​កាលពី​ថ្ងៃ​ទី​៤​មក​រា​បាន​ប្ដូរ​ប្រមុខ​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​ហុងកុង ខណៈ​ការិយាល័យ​នោះ​ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​ជាមួយ​ដែនដី​ស្វយ័ត​នេះ ដែល​កើត​មាន​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ ពុំ​ព្រម​ស្ងប់​ចាប់តាំងពី​ខែមិថុនា​មក​។ លោក​WANG ZHIMIN​អាយុ​៦២​ឆ្នាំ​ត្រូវ​បាន​ដកហូត​ចេញពី​តំណែង​នាយក​ការិយាល័យ​ទំនាក់​ទំនង សម្រាប់​កិច្ចការ​ហុងកុង…

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​CCTV​គូសបញ្ជាក់​ថា ចិន​កាលពី​ថ្ងៃ​ទី​៤​មក​រា​បាន​ប្ដូរ​ប្រមុខ​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​ហុងកុង ខណៈ​ការិយាល័យ​នោះ​ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​ជាមួយ​ដែនដី​ស្វយ័ត​នេះ ដែល​កើត​មាន​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ ពុំ​ព្រម​ស្ងប់​ចាប់តាំងពី​ខែមិថុនា​មក​។

លោក​WANG ZHIMIN​អាយុ​៦២​ឆ្នាំ​ត្រូវ​បាន​ដកហូត​ចេញពី​តំណែង​នាយក​ការិយាល័យ​ទំនាក់​ទំនង សម្រាប់​កិច្ចការ​ហុងកុង ជា​តំណែង​ដែល​លោក​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​២០១៧​មក ហើយ​ជំនួស​ដោយ​លោក​LUO HUINING​។ កា​រិ​ល័យ​ទំំ​នាក់​ទំនង​នោះ​ជា​យន្តការ ដែល​តំណាង​ឲ្យ​រដ្ឋអំណាច​ចិន ក្នុង​ដែនដី​ហុងកុង​ចាប់តាំងពី​ដែនដី​នេះ ត្ត្រូវ​បាន​ប្រគល់​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧​។

ប្រមុខ​ថ្មី​នៃ​ការិយាល័យ​នេះ​លោក​LUO HUINING​ជា​អតីត​អ្នក​ទទួលខុសត្រូវ​នៃ​ខេត្ត​សាន់​ស៊ី​ភាគ​កណ្ដាល​ចិន​។ យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា អាយុ​៦៥​ឆ្នាំ​លោក​LUO HUINING​ត្រូវ​បាន​តែងតាំង​កាលពី​ដំណាច់​ខែធ្នូ​ជា​អនុប្រធាន​គណៈកម្មការ​កិច្ចការ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​របស់​សភា​ចិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ