ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម ត្រូវ​គេ​រិះគន់​ដោយសារ​តែ​ញញឹម​ក្នុង​បទ​សម្ភាសន៍

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម លោក Ole Gunnar Solskjaer រង​ការ​រិះគន់​ពី​សំណាក់​អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម លោក Ole Gunnar Solskjaer រង​ការ​រិះគន់​ពី​សំណាក់​អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម ថា​បាន​ញញឹម​នៅ​ក្នុង​បទ​សម្ភាសន៍​ក្រោយ​ចប់​ការ​ប្រកួត បន្ទាប់​ពី​ចាញ់​ក្រុម Arsenal​។

Robin van Persie អតីត​កីឡាករ​របស់​ក្លិប Manchester United និង Arsenal មិន​ពេញចិត្ត​នឹង​ការ​ញញឹម​របស់​លោក Ole នៅ​ក្នុង​បទ​សម្ភាសន៍​ក្រោយ​ពេល​ចាញ់ Arsenal ក្នុង​លទ្ធផល ២-០ នៅ​កីឡដ្ឋាន Emirates​។ Persie យល់​ថា លោក Ole គួរតែ​ខឹង​ចំពោះ​ការ​ចាញ់​មួយ​នេះ​។

លោក Van Persie បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា​៖ “​នៅ​ពេល​ខ្ញុំ​ស្តាប់ លោក Ole និយាយ គាត់​ហាក់បីដូចជា​មនុស្ស​ល្អ​ណាស់​អ៊ីចឹង​។ ខ្ញុំ​ចង់​ឃើញ​គាត់​បញ្ចេញ​មុខ​កាច់​របស់​គាត់​នៅ​ពេល​ខ្លះ​។ ខ្ញុំ​ឃើញ​គាត់​ញញឹម​នៅ​ពេល​ទាត់​ចាញ់​គេ​។ នេះ​មិនមែន​ជា​ពេល​ដែល​ត្រូវ​ញញឹម​នោះ​ទេ​។​”

លោក Solskjaer ពិតជា​មិន​ពេញចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់ Van Persie ហើយ​បាន​ឆ្លើយ​តប​មក​វិញ​ភ្លាម​ៗ​ថា​៖ “​ខ្ញុំ​មិន​ស្គាល់ Robin ហើយ Robin ក៏​មិន​ទាន់​ស្គាល់​ខ្ញុំ​ដែរ​។ គាត់​អាច​នឹង​មិន​មាន​សិទ្ធិ​រិះគន់​របៀប​ដឹកនាំ​ក្រុម​របស់ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ផ្លាស់​ប្តូរ​តាម​គាត់​ដែរ​។​”

តើ​អាច​ទេ​ថា Man Utd អាច​នឹង​ឡើង​ដល់ Top 4 នៅ​ក្នុង​ការ​ប្រកួត​រដូវ​កាល​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Ole​? សូម​ជា​មតិ​នៅ​ក្នុង Comment ខាងក្រោម​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ