ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​រលាក​សរសៃប្រសាទ​ភ្នែក គួរ​តែ​ប្រុង​ប្រយ័ត្ន

4 ឆ្នាំ មុន

ជា​ធម្មតា ការ​រលាក​សរសៃប្រសាទ​ភ្នែក តែងតែ​ប៉ះពាល់​លើ​ភ្នែក​តែ​ម្ខាង​។ ចំណែកឯ​រោគ​សញ្ញា អាច​មាន​ដូច​ជា ៖ ១- មានការ​ឈឺចាប់ ៖ មនុស្ស​ភាគច្រើន​ដែល​រលាក​សរសៃប្រសាទ​ភ្នែក…

ជា​ធម្មតា ការ​រលាក​សរសៃប្រសាទ​ភ្នែក តែងតែ​ប៉ះពាល់​លើ​ភ្នែក​តែ​ម្ខាង​។ ចំណែកឯ​រោគ​សញ្ញា អាច​មាន​ដូច​ជា ៖

១- មានការ​ឈឺចាប់ ៖ មនុស្ស​ភាគច្រើន​ដែល​រលាក​សរសៃប្រសាទ​ភ្នែក មានការ​ឈឺចាប់​នៅ​នឹង​ភ្នែក ពេល​ធ្វើ​ចលនា​ភ្នែក​។

២- ងងឹតភ្នែក ៖ មនុស្ស​ភាគច្រើន តែងតែ​មើល​មិន​ច្បាស់​ក្នុង​រយៈពេល​ខ្លី​មួយ ឬ​អាច​ឈាន​ដល់​ខ្វាក់​ភ្នែក​។ ការ​កត់សំគាល់​ឃើញ​ថា ការ​បាត់បង់​ការ​មើលឃើញ អាច​កើត​មាន​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង ឬ ២ ទៅ ៣ ថ្ងៃ​។ ការ​ហាត់ប្រាណ ឬ​ការ​ងូតទឹក​ក្តៅ ឬ​ងូតទឹក​ផ្កាឈូក ក៏​អាច​ធ្វើ​អោយ​អ្នក​ងងឹតភ្នែក​មួយ​ភ្លែត​បាន​ដែរ​។ ដូច្នេះ បញ្ហា​ងងឹតភ្នែក គឺ​អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។

៣- ងងឹត​ពណ៌ ៖ ការ​រលាក​សរសៃប្រសាទ​ភ្នែក តែងតែ​ប៉ះពាល់​ដល់​ការ​បែងចែក​ពណ៌​។ អ្នក​អាច​សម្គាល់​ឃើញ​ថា ពណ៌​ដែល​អ្នក​ឃើញ​មាន​លក្ខណៈ​ខុសធម្មតា ដូច​ជា ស្រាល​ជាង​មុន​ជាដើម​។

៤- ពន្លឺភ្លើង ៖ អ្នក​ដែល​រលាក​សរសៃប្រសាទ​ភ្នែក ភាគច្រើន តែងតែ​ឃើញ​ពន្លឺភ្លើង ទោះបីជា​មិន​មាន​ពន្លឺភ្លើង​ចាំង​មក​ក៏​ដោយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ