ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរាជធានី ៖ មហាជន​ជាង​៣​ម៉ឺន​នាក់​នឹង​ចូលរួម​អបអរ​ទិវា​ជ័យ​ជម្នះ​ ៧ មក​រា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧ មក​រា ១៩៧៩-៧ មក​រា ២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧ មក​រា ១៩៧៩-៧ មក​រា ២០២០​នេះ នឹង​មាន​មហាជន​ចូលរួម​អបអរសាទរ​យ៉ាងច្រើន​កុះករ​រហូត​ដល់​ជាង​៣​ម៉ឺន​នាក់ ។

ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​រៀបចំ​ទិវា​ជ័យជម្នះ​៧ មក​រា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា​នេះ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រុមម​​ហា​ជន​ដែល​គ្រោង​ចូលរួម​ជាង​៣​ម៉ឺន​នាក់​នេះ គឺ​អញ្ជើញ​មក​ពី​តាម​បណ្តា​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ និង​មក​ពី​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​។

លោក​បាន​បញ្ជាក់​ថា បើ​ទោះបីជា​ពិធីបុណ្យ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ប្រារព្ធ​ធ្វើ​ជា​ច្រើន​ដង​ហើយ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក៏​ដោយ ប៉ុន្តែ​អាជ្ញាធរ​មិន​ដែល​ធ្វេសប្រហែស​ឡើយ​ក្នុង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ និងថ្នាក់ដឹកនាំ​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ ដើម្បី​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

លោក​អភិបាល​រាជធានី​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធ​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​ក្នុង​ការ​ប្រារព្ធ​ពិធី ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​១០០​ភាគរយ​។

លោកនាយ​ឧត្តមសេនីយ៍ ទូច ណា​រ៉ុ​ថ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្លាំង​សម​ត្ថិ​កិច្ច​ចំរុះ រួម​មាន​កម្លាំង​នគរបាល​ជាតិ កងរាជអាវុធហត្ថ​និង​កម្លាំង​អង្គរក្ស​ត្រូវ​បាក​ដាក់​ពង្រាយ​នៅ​តាម​ទីតាំង​ជុំវិញ​ប្រារព្ធ​ពិធី​សំដៅ​ជួយ​សំរួល​ធ្វើ​យ៉ាងណា​អោយ​ពិធី​មេ​ទ្ទិញ​ប្រារព្ធ​ទៅ​ដោយ​រលូន ដែល​ក្នុង​នោះ​មានការ​ចាត់ចែង​ពី​ទីតាំង​ចំណតរថយន្ត ច្រក​សុវត្ថិភាព​ចេញ​-​ចូល​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃជ័យ​ជ​ម្នៈ​៧​មក​រា ជា​រៀង​រាល់​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧៩​មក​ដើម្បី​រំលឹក​នូវ​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ចំពោះ​មហា​ឧក្រិដ្ឋកម្ម​ដ៏​សាហាវព្រៃផ្សៃ​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ប៉ុ​ល​ពត ដែល​បាន ប្រព្រឹត្ត​មក​លើ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​យុទ្ធ​ជន យុទ្ធ​នារី និង​អ្នក​ស្នេហា​ជាតិ​ទាំងឡាយ ដែល​បាន​ធ្វើ​ពលី​កម្ម ក្នុង​ការ​តស៊ូ ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ