ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​មើល​ចម្ការ​ពុទ្រា​ជូរអែម ឃើញ​ម្ចាស់​​​កំពុង​បេះ​មិន​ចេះ​អស់ (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ កសិករ​ដាំ​ពុទ្រា ឬ​ពុទ្រា​ជូរអែម​កំពុង​សប្បាយ​ចិត្តនឹង​ការ​ប្រមូល​ផល ដ៏​គួរ​ឱ្យ​ពេញ​ចិត្ត ។ ផ្លែ​ពុទ្រា អាច​ជួយ​ដោះស្រាយ​ជីវភាព​បាន​មួយ​គ្រា ប៉ុន្តែ​មិន​អាច​ក្លាយជា​អ្នក​មាន​បាន​​ទេ ។…

ខេត្តកណ្តាល ៖ កសិករ​ដាំ​ពុទ្រា ឬ​ពុទ្រា​ជូរអែម​កំពុង​សប្បាយ​ចិត្តនឹង​ការ​ប្រមូល​ផល ដ៏​គួរ​ឱ្យ​ពេញ​ចិត្ត ។ ផ្លែ​ពុទ្រា អាច​ជួយ​ដោះស្រាយ​ជីវភាព​បាន​មួយ​គ្រា ប៉ុន្តែ​មិន​អាច​ក្លាយជា​អ្នក​មាន​បាន​​ទេ ។ នេះ​បើ​តាម​អ្នក​មីង​ម្នាក់​ដែល​កំពុង​បេះ​ផ្លែ​ពុទ្រា ​ដើម្បី​យក​លក់​ឲ្យ​ម៉ូយ​នៅ​ភ្នំពេញ ។

ដៃ​ទាំង​ទ្វេ​កំពុង​កាន់​ទំ​ពក់​អង្រួន​ផ្លែ​ពុទ្រា​ព្រៃ ឬ​ពុទ្រា​ជូរអែម ឱ្យ​ជ្រុះ​ចាក​មែក​អ្នក​មីង ស្រី មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​គាត់​បាន​បេះ​ផ្លែ​ពុទ្រា​ពី​ចម្ការ​ទៅ​លក់​ឲ្យ​ម៉ូយ​នៅ​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ ។ ពុទ្រា​ដែល​លក់​ឲ្យ​ម៉ូយ​ក្នុង​តម្លៃ​មួយ​គីឡូ​៣០០០​រៀល​តែ​ប៉ុណ្ណោះ ហើយ​ម៉ូយ​យក​ទៅ​លក់​បន្ត តម្លៃ​៤០០០​ទៅ​៥០០០​រៀល ឬ​លើស​ពី​នេះ​ក្នុង​មួយ​គីឡូក្រាម ហើយ​លក់​មិន​ដែល​សល់ ។

អ្នក​មីង​បាន​ឲ្យ​ដឹង​ទៀត​ថា ពុទ្រា​ដែល​អ្នក​មីង​កំពុង​បេះ​នេះ​បាន​ដាំ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួ​យ​ថ្ងៃ​អ្នក​មីង​បេះ​បាន​៣០​គីឡូក្រាម​ឬ​លើស​ពី​នេះ ដោយ​មាន​អ្នក​ជូ​យ​រើស ។ ពេល​ខ្លះ​បេះ​មិន​ទាន់​ក៏​មាន ធ្វើ​ឲ្យ​ពុទ្រា​ទុំ​ជ្រុះ​ចោល​រាយ​ប៉ាយ​ពេញ​លើ​ដី​ក៏​មាន​ដែរ ។

អ្នក​មីង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​អ្នក​មីង​លក់​ពុទ្រា​បាន​ប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ តាម​ពេល​ដែល​បេះ​បាន​ច្រើន​លក់​បាន​ច្រើន ។ ប៉ុន្តែ​ប្រាក់​ចំណូល​នេះ​មិន​គ្រប់គ្រាន់​ទេ តែ​អាច​ដោះស្រាយ​ជីវភាព​បាន​មួយ​ពេល​ៗ ។ អ្នក​មីង​បញ្ជាក់​ថា​៖«​មីង​បេះ​រាល់ថ្ងៃ​នៅ​តែ​មិន​ទាន់​ទៀត ពេល​ខ្លះ​បាន​៣០​គីឡូក្រាម​ឬ​លើស​ពី​នេះ ។ ពេល​ខ្លះ​បេះ​មិន​ទាន់​រហូត​ធ្វើ​ឲ្យ​ផ្លែ​ពុទ្រា​សល់ ទុំ​ខ្មៅ​ជ្រុះ​ពេញ​ដី​។ អត់​មាន​អ្នក​ជួយ​រើស តែបើ​ជួល​គេ​អស់​ច្រើន លក់​បាន​តិច មិន​សល់​លុយ​ទេ » ។

ចំពោះ​ការ​ដាំ​ពុទ្រា​នេះ​ដែរ​អ្នក​មីង​ក៏​បាន​ឲ្យ​ដឹង​ថា បាន​យ​កូន​មក​ដាំ​ដែល​បណ្តុះ​ដោយ​ខ្លួនឯង ក៏​មានការ​បាញ់ថ្នាំ​ខ្លះ​ដែរ​ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ដង្កូវ​ស៊ី បើ​វា​ស៊ី​នឹង​ខូច មិន​អាច​បេះ​លក់​បាន​ទេ​ហៅ​ពុទ្រា​ស្អុយ ។ អ្នក​មីង​បាន​ឲ្យ​ដឹង​ទៀត​ថា​ពុទ្រា​ដែល​កំពុង​បេះ​នេះ​មាន​ចំនួន​ជាង​១០០​ដើម ហើយ​បេះ​រាល់ថ្ងៃ​យក​ឱ្យ​ម៉ូយ​ដើម្បី​លក់​បន្ត ។ ពេល​ខ្លះ​បេះ​មិន​ទាន់​ផង ធ្វើ​ឲ្យ​ទុំ​ជ្រុះ ពេញ​ដី បេះ​ជាមួយ​កូន​ៗ​និង​ប្តី ។ «​ខ្ញុំ​លក់​បាន​១០​ម៉ឺន​ឬ​លើស​តែ​មិន​សល់​លុយ​ទេ ។

បេះ​មួយ​ថ្ងៃ​បាន​ដោះ​ស្រាយ​ជីវភាព​មួយ​ថ្ងៃ ព្រោះ​ខ្ញុំ​ធ្វើ​ដំណើរ​មក​បេះ ឆ្ងាយ​ដោយ​ចាក់​សាំង​ម៉ូតូ​។ គាត់​និយាយ​ដោយ​សម្តី​ស្រាល​ថា​មិន​សល់​លុយ​ទេ​ក្មួយ​តែ​អាច​ដោះស្រាយ​បាន​ខ្លះ ពោល​គឺ​មិន​អាច​ក្លាយជា​អ្នកមាន​ទេ​ចំពោះ​ដំណាំ​ពុទ្រា​នេះ​»​។ នេះ​ជា​ការ​បញ្ជាក់ អ្នកស្រី​ដែល​ជា​ម្ចាស់​ចំការ​ពុទ្រា ។

ជាមួយ​គ្នា​នោះ​ដែរ​អុ្ន​ក​មីង​បាន​ឲ្យ​ដឹង​ថា​គ្រោង​នឹង​កាប់​មែក​ធំ​ៗ​ដើម​ចាស់​ៗ​ចោល​នៅ​ពេល​ខាង​មុខ ដើម្បី​ឲ្យ​វា​ដុះ​ដើម​ថ្មី​វិញ ព្រោះ​ឥឡូវ​ដើម​បាន​ចាស់ ហើយ​ខ្ពស់ ពិបាក​បេះ​ទៀត ។

បើ​តាម​អ្នក​មីង​បាន​ឲ្យ​ដឹង​នៅ​ពេល​ខាង​មុខ​នេះ​គាត់​នឹង​ដាំ​ពុទ្រា​គីឡូ​វិញ (​ពុទ្រា​ផ្លែ​ធំ​) ព្រោះថា​លក់​បាន​តម្លៃ​ថ្លៃ ជាង​ពុទ្រា​ជូរ​នេះ ហើយ​ងាយស្រួល​បេះ​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ