ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២០​ហើយ លោក​ប្រធាន​មន្ទីរ​នៅ​​ស្ទក់​ដល់​ណា​ទៀត? ឬ​ក៏​បាន​សើម​មាត់​​ទទឹកស្លាប?

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មហាជន​បាន​រិះគន់​ក្រុម​អជីវ​កម្ម​​លក់​អាចម៍ដី ដែល​កំពុង​ធ្វើ​សកម្មភាព​ជីករណ្តៅ​យក​អាចម៍ដី​លក់ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ដី​ដែល​នៅ​ជិតខាង​រណ្តៅ​ដី​នោះ និង​ភ័យ​ខ្លាច​បាក់​ដី​ចូល​ក្នុង​រណ្តៅ ព្រមទាំង​ខ្លាច​បង្ក​ឲ្យ​ធ្លាក់​គោក្របី​លង់​នៅ​រដូវវស្សា និង​គ្រោះថ្នាក់​ដល់​កូនចៅ ដោយ​ក្រុម​ឈ្មួញ​បាន​ជីក​រណ្តៅ​យក​អាចម៍ដី…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មហាជន​បាន​រិះគន់​ក្រុម​អជីវ​កម្ម​​លក់​អាចម៍ដី ដែល​កំពុង​ធ្វើ​សកម្មភាព​ជីករណ្តៅ​យក​អាចម៍ដី​លក់ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ដី​ដែល​នៅ​ជិតខាង​រណ្តៅ​ដី​នោះ និង​ភ័យ​ខ្លាច​បាក់​ដី​ចូល​ក្នុង​រណ្តៅ ព្រមទាំង​ខ្លាច​បង្ក​ឲ្យ​ធ្លាក់​គោក្របី​លង់​នៅ​រដូវវស្សា និង​គ្រោះថ្នាក់​ដល់​កូនចៅ ដោយ​ក្រុម​ឈ្មួញ​បាន​ជីក​រណ្តៅ​យក​អាចម៍ដី មាន​ជម្រៅ​ជ្រៅ​ជិត​១០​ម៉ែត្រ ចង់​ហួស​ក្បាល​ប្រេត​ទៅ​ហើយ ។

បើ​តាម​អ្នកស្រុក​និយាយ​ថា ជីករណ្តៅ​ដី​ជ្រៅ​ដល់​ក្បាល​ប្រេត​នេះ ដើម្បី​យក​អាចម៍ដី​លក់ ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ណ្តៅ​ដី​នោះ​ទេ​។

ទាក់ទិន​នឹង​ករណី​រិះគន់​ពី​មហាជន​ខាងលើ​នេះ​ដែរ ម្ចាស់​អជីវ​កម្ម​រណ្តៅ​ដី​ម្នាក់​ឈ្មោះ ពៅ រាក់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២០​នេះ​ថា លោក​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជីករណ្តៅ​ដី​នេះ ដែល​មាន​ទំហំ​១​ហិ​កតា ហើយ​ច្បាប់​បាន​អនុញ្ញាតិ​ឲ្យ​ជីក​ជម្រៅ​០៥​ម៉ែត្រ ។ ខណៈ​ពេល​បច្ចុប្បន្ន​នេះ ទើបតែ​ជីក​បាន​ទទឹង​៤០​ម៉ែត្រ​បណ្តោយ​៩០​ម៉ែត្រ​ប៉ុណ្ណោះ​។

ហើយ​ចំពោះ​មហាជន​រិះគន់​ថា ជី​ជ្រៅ​លើស​ច្បាប់​អនុញ្ញាតិ​នោះ លោក​ទទួលស្គាល់​ថា បើ​តាម​ការ​ចុះ​វាស់វែង​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង បាន​ពិនិត្យ​វាស់វែង​ឃើញ​ថា ជម្រៅ​០៦​ម៉ែត្រ គឺ​លើស​តែ​១​ម៉ែត្រ​ទេ​។ ក៏​ប៉ុន្តែ​មហាជន​វិញ ប្រាប់​ថា រណ្តៅ​ដី​របស់​ឈ្មោះ​ពៅ រឹត និង​ពៅ រាក់ នោះ គឺ​ជីក​ដល់​ក្បាល​ប្រែ​ត​ឯណោះ (​ជម្រៅ​ចាប់ពី​៨​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​ទៅ​ហើយ​)​។

លោក ប៉ុក តក ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា លោក​មិន​បានដឹង​ទាំង​អស់នោះ​ទេ ដោយសារ​តែ​មាន​អជីវ​កម្ម​ជីករណ្តៅ​ដី​ជា​ច្រើន ហើយ​ចំពោះ​អជីវ​កម្ម ពៅ រឹត និង​ពៅ រាក់ នេះ លោក​មិន​បាន​ចុះ​ទៅ​ពិនិត្យ​ទេ ដោយ​ជាប់រវល់​ប្រជុំ​ច្រើន​។ ប្រសិនបើ​ការ​ជីក​យក​អាចម៍ដី​របស់​អជីវ​កម្ម ពៅ រឹត និង​ពៅ​រាក់​នេះ ជីករណ្តៅ​ដី​ជ្រៅ​លើស​ពី​ច្បាប់​សុំ​ធ្វើ​អជីវ​កម្ម​នោះ លោក​នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ពិនិត្យ​វាស់វែង​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ