សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្មានការដកតំណែងអភិបាលខេត្តកែបនោះទេទោះបីជាមានឧបទ្ទេវហេតុបាក់រលំអគានៅខេត្តកែប និងមានការចោទសួរថា តើមានការដកតំណែងអភិបាលខេត្តកែប ឬទេ ?
សម្តេចតេជោបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែមករានេះ ក្រោយបញ្ចប់ការរុករកជនរងគ្រោះនៃការបាក់រលំអគានៅខេត្តកែបយ៉ាងដូច្នេះថា ៖«គ្មានការដកតំណែងអភិបាលខេត្តកែបដូចខេត្តព្រះសីហនុនោះទេ ។ គឺតំណែងអភិបាលខេត្តកែបនៅតែបន្តតំណែង» ។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអះអាងថា ករណីតំណែងនេះដែរ សម្តេច និងតាមដានមើល មន្ត្រីក្នុងជួររដ្ឋបាលដែលបានផ្ញើតាមតេឡេក្រាមមកសម្តេចផងដែរ ។ សម្តេចក៏បានលើកឡើងទៀតសម្រាប់ឧបទ្ទេវហេតុនេះ ដែលក៏គ្មានការដកតំណែងអនុអភិបាលខេត្តកែបផងដែរ ។
បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែនថា ឧបទ្ទេវនៃការបាក់រលំអគាបានសង្គ្រោះជនរងគ្រោះសរុបចំនួន៥៩នាក់ (ស្ត្រី២២នាក់) ក្នុងនោះបានបាត់បង់ជីវិត៣៦នាក់ (ស្រី១៤នាក់) មានជីវិតរស់នៅ២៣នាក់ (ស្ត្រី៨នាក់) ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ