មនុស្សចំនួន៩៥បានស្លាប់បាត់បង់ជីវិត កាលពីឆ្នាំ២០១៩ ដោយសារតែរន្ទះបាញ់ដែលកើតមានញឹកញាប់ នៅចន្លោះខែឧសភា និងខែតុលា ។ ប្រភពគណកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ចំនួននេះ គឺថយចុះជាងពីឆ្នាំ២០១៩ ដែលមានរហូត១១០នាក់ ដែលត្រូវបានបង់បង់ជីវិតដោយសារតែរន្ទះបាញ់ ។
ដើម្បីចៀសវាងការស្លាប់ដោយសាររន្ទះបាញ់ ពិសេសប្រជាជននៅជនបទ ត្រូវស្ថិតនៅក្នុងផ្ទះ ឬក្រោម ជម្រក នៅពេលដែលមេឃមានភ្លៀងឬខ្យល់ព្យុះ ។ ប្រភពដដែលនិយាយថា តាមការសង្កេតនោះ ចន្លោះពេលពីខែឧសភា ដល់ខែតុលា ដែលជាពេលមានភ្លៀងធ្លាក់នោះ រន្ទះបាញ់បានសម្លាប់មនុស្សច្រើនជាងគេ ។ ដូច្នេះប្រជាជនគួរបង្កើនការប្រុងប្រយ័ត្ននៅពេលមានភ្លៀងធ្លាក់៕
ចែករំលែកព័តមាននេះ