ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនមុខសញ្ញាចាស់​ម្នាក់​ទៅតុលាការ ក្រោយ​​​ធ្វើសកម្មភាពជាក់ស្តែង

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ចាស់​ជួញដូរ​ឈើ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ក្រោយ​ជន​នេះ​និង​បក្ខពួក​២​នាក់​ផ្សេង​ទៀត​បាន​លួច​ដឹក​ជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​អាវុធហត្ថ​ចាប់ខ្លួន ពេល​កំពុង​ប្រើប្រាស់​ម៉ូតូ​កែ​ច្នៃ​ចំនួន​៣​គ្រឿង ធ្វើ​សកម្មភាព​ដឹកឈើ​ចំណុច​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម…

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ចាស់​ជួញដូរ​ឈើ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ក្រោយ​ជន​នេះ​និង​បក្ខពួក​២​នាក់​ផ្សេង​ទៀត​បាន​លួច​ដឹក​ជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​អាវុធហត្ថ​ចាប់ខ្លួន ពេល​កំពុង​ប្រើប្រាស់​ម៉ូតូ​កែ​ច្នៃ​ចំនួន​៣​គ្រឿង ធ្វើ​សកម្មភាព​ដឹកឈើ​ចំណុច​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី តែ​ត្រូវ​សមត្ថ​កិច្ច​ប្រទះ​ឃើញ​ដេញចាប់​ឃាត់​បាន​ម្នាក់ រី​ឯ​២​នាក់​ទៀត​រត់គេច​បាត់​ស្រមោល​។

លោក ប៉ៃ លិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចាប់​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​ចំនួន​៣​គ្រឿង ផ្ទុក​ឈើ​សុ​ក្រំ​៥​ដុំ និង​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​ម្ចាស់​ម៉ូតូ​២​គ្រឿង​ទៀត​បាន​រត់គេច​បាត់​។

លោក​មេបញ្ជាការ​បញ្ជាក់​ថា កន្លង​មក​កងរាជអាវុធហត្ថ​បាន​ចាប់​ម៉ូតូ​កែ​ច្នៃ​មាន​ដឹកឈើ​ចំនួន​៨​គ្រឿង និង​ប្រគល់​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​នៅ​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២០ ដើម្បី​កាត់​បំផ្លាញ​ចោល​ផង​ដែរ​។

ជនសង្ស័យ​ខាងលើ​នេះ ត្រូវបាន​សមត្ថកិច្ច​​ប​ញ្ជូន​ទៅ​តុលាការ ព្រោះ​គេ​តែង​ធ្វើ​សកម្មភាព​ដឹកឈើ និង​ធ្លាប់​ត្រូវ​បាន​អប់រំ​ណែនាំ​ច្រើន​លើក​មិន​បាន​រៀង​សោះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ