ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​វៀរ​បាប​ហើយ​សន្សំ​សេចក្តី​ល្អ

4 ឆ្នាំ មុន

សាធុជន​ណា​បាន​យល់​ច្បាស់​នូវ​ផល​ល្អ​នៃ​អំពើ​សុចរិត​និង​ផល​អាក្រក់​នៃ​ទុច្ចរិត​កម្ម ជន​នោះ​តែង​ប្រញាប់ប្រញាល់​វៀរចាក​អំពើអាក្រក់​គ្រប់យ៉ាង ហើយ​រួត​រះ​ធ្វើបុណ្យ​រាល់​ៗ​ថ្ងៃ ព្រោះ​អំពើ​ល្អ​តែង​ផ្តល់​ផល​ជា​សុខ​ចម្រើន​ក្នុង​លោក​នេះ​ផង និង​ក្នុង​បរលោក​ផង ។ ប៉ុន្តែ​ការ​ដែល​មាន​ទ្រព្យធន​តម្កល់​ទុក​សម្រាប់​ធ្វើបុណ្យ​កុសល លុះណាតែ​បុគ្គល​នោះ​បាន​កសាង ឬ​ការ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​និង​លក្ខណសម្បត្តិ​គ្រប់​យ៉ាងដូច​ជា ការ​ត្រៀម​ធនធាន​ទុកជា​មុន…

សាធុជន​ណា​បាន​យល់​ច្បាស់​នូវ​ផល​ល្អ​នៃ​អំពើ​សុចរិត​និង​ផល​អាក្រក់​នៃ​ទុច្ចរិត​កម្ម ជន​នោះ​តែង​ប្រញាប់ប្រញាល់​វៀរចាក​អំពើអាក្រក់​គ្រប់យ៉ាង ហើយ​រួត​រះ​ធ្វើបុណ្យ​រាល់​ៗ​ថ្ងៃ ព្រោះ​អំពើ​ល្អ​តែង​ផ្តល់​ផល​ជា​សុខ​ចម្រើន​ក្នុង​លោក​នេះ​ផង និង​ក្នុង​បរលោក​ផង ។

ប៉ុន្តែ​ការ​ដែល​មាន​ទ្រព្យធន​តម្កល់​ទុក​សម្រាប់​ធ្វើបុណ្យ​កុសល លុះណាតែ​បុគ្គល​នោះ​បាន​កសាង ឬ​ការ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​និង​លក្ខណសម្បត្តិ​គ្រប់​យ៉ាងដូច​ជា ការ​ត្រៀម​ធនធាន​ទុកជា​មុន លុះដល់​ពេល​ត្រូវការ​បំពេញ​កិច្ចការ​អ្វីមួយ​មានការ​លះ​ធ្វើបុណ្យ​ទាន​ជាដើម ក៏​អាច​យក​ទ្រព្យធន​ទាំងនោះ​មក​ប្រើ​ការ​ភ្លាម​ៗ​នឹង​ទទួល​បាន​ផល​ល្អ​ប្រកបដោយ​ប្រសិទ្ធភាព​ភ្លាម​ៗ ។

សូម​សាធុជន​លះបង់​នូវ​អំពើអាក្រក់ ហើយ​ព្យាយាម​ធ្វើ​ឱ្យ​បាន​នូវ​សេចក្តី​ល្អ​ឱ្យ​បាន​សព្វ​ៗ​កាល ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ