ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ម៉ោង​ជាង​១០​ព្រឹក ជនរងគ្រោះ​កើន​ឡើង​ដល់​២៩​នាក់​ហើយ

4 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា បើ​គិត​មក​ត្រឹម​ម៉ោង​១០​ព្រឹក​​ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២០នេះ ក្រុម​ការ​ងារ​បាន​តាម​រុក​រក​សង្គ្រោះ​ជនរងគ្រោះ​នៃ​បាក់​អគារ​​៧​ជាន់​ ដែល​នៅ​ជិត​វត្ត​សមាធិ ក្រុងកែបនោះ…

ខេត្ត​កែប ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា បើ​គិត​មក​ត្រឹម​ម៉ោង​១០​ព្រឹក​​ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២០នេះ ក្រុម​ការ​ងារ​បាន​តាម​រុក​រក​សង្គ្រោះ​ជនរងគ្រោះ​នៃ​បាក់​អគារ​​៧​ជាន់​ ដែល​នៅ​ជិត​វត្ត​សមាធិ ក្រុងកែបនោះ បាន​រក​ឃើញ​អ្នក​បាត់​បង់​ជីវិត​​ម្នាក់​ទៀត​ គឺ​ជា​មនុស្ស​ប្រុស​ម្នាក់ បើ​គិត​មក​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ ។

សេចក្តី​រាយ​កមារណ៍​បន្ត​ថា លុះ​មក​ដល់​​ម៉ោង​១០និង​១៩​នាទី​ព្រឹក​នេះ ក្រុម​ការ​ងារ​រុក​រក​បាន​ឃើញ​ជនរងគ្រោះថែម​​២​​នាក់​ទៀត​ហើយ សរុប​មក​ដល់​ត្រឹម​ម៉ោង​នេះ ចំនួន​អ្នក​បាត់​បង់​ជីវិត​គឺ​​បាន​កើនឡើង​រហូត​ដល់​២៩​នាក់​ហើយ ។

គួររំលឹកថា កាលរសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២០ មាន​ករណី​បាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ជិត​​វត្ត​សមាធិ ក្រុងកែប ខេត្ត​កែប ដែល​បណ្តាល​ឱ្យ​មានការ​សង្កត់ និង​ជាប់​មនុស្ស​ជា​ច្រើន​ប្រមាណ​៥២​នាក់ ​នៅ​ក្រោម​អគារ​នោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ