ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស្ត្រី​វៀតណាម បែកធ្លាយ​បុរស​ចិន លុះ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​ឃើញ​ខ្ទេចខ្ទី

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​នគ​បាល​ខេត្តស្វាយ​រៀង សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម បាន​បង្ក្រាប​ករណី​រក្សា​ទុក​គ្រឿងញៀន​និង​សារធាតុ​គីមី​ផ្សំ ក្នុង​នោះ​ឃាត់ខ្លួន​មនុស្ស​២​នាក់​បម្រុង​នាំ​គ្រឿងញៀន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។ បើ​តាម​លោក​វរសេនីយ៍ឯក កែវ សុ​ថា…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​នគ​បាល​ខេត្តស្វាយ​រៀង សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម បាន​បង្ក្រាប​ករណី​រក្សា​ទុក​គ្រឿងញៀន​និង​សារធាតុ​គីមី​ផ្សំ ក្នុង​នោះ​ឃាត់ខ្លួន​មនុស្ស​២​នាក់​បម្រុង​នាំ​គ្រឿងញៀន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។

បើ​តាម​លោក​វរសេនីយ៍ឯក កែវ សុ​ថា ស្នងការ​រង​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​​១០​និង​៣០​នាទី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ភាគី​វៀត​ណាម​ស្តី​ពី​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នៅ​ចំណុច​ស្លាប​ខាងឆ្វេង ចន្លោះ​បង្គោល​​សី​ម៉ា​១៧០-១៧១ ព្រំដែន​វៀតណាម ស្ថិត​ក្នុងភូមិ​ឡុ​ង​ភី​ឃុំ​ឡុ​ហឹ​ង ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ Nguyen thingoc bich ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​នាំ​យក​ថ្នាំ​ញៀន​ពី​ជនជាតិ​ចិន​ម្នាក់ មុខរបរ​បុគ្គលិក​អន​ឡាញ​កាស៊ីណូ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

លោក​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ រូប​លោក​ដែល​ជា​ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​តាម​រយៈ​ទូរស័ព្ទ​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត ឈ្មោះ Wendusu ភេទ​ប្រុស ជនជាតិ​ចិន នៅ​បន្ទប់​ជួល​ទីតាំង​ខាងលើ និង ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​ស្នាក់​នៅ​របស់​ជនសង្ស័យ​រក​ឃើញ និង​រឹបអូស​សម្ភារៈ​វត្ថុ​តាង​រួម​មាន ៖

១-​ថង់​ម្សៅ​ក្រាម​ពណ៌​ថ្លា សង្ស័យ​ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​៧.៩១​ក្រាម​។
២-​ថង់​ម្សៅ​ក្រាម ពណ៌​ស សង្ស័យ​ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​៨៣៤.២៦​ក្រាម​។
៣-​ថង់​ម្សៅ​ក្រាម​ពណ៌​ផ្កាឈូក ស​ង្ស​យ័​ជា​ថ្នាំ​ញៀន​ប្រភេទ MDMA (​អិ​ច​ស្តា​ស៊ី​) ទម្ងន់​១៣១.៦៤​ក្រាម​។

៤-​ថង់​ម្សៅ ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក សង្ស័យ​ជា​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៤០០ គ្រាប់ ទម្ងន់​១០២.៤២​ក្រាម​។
៥-​ថង់​ម្សៅ ក្រាម​ពណ៌​ស​ថ្លា ចំនួន​០១​កញ្ចប់ ទម្ងន់​៦.១៣​ក្រាម​។ ទឹក​អាកុល​ចំនួន​៣​ដប​។

៦-​សារធាតុ​គីមី​ផ្សំ (​ទឹក​ថ្នាំ​ដប​) ចំនួន​០៧​ដប​(​ធំ​១) រួម​នឹង​សម្ភារៈ​ប្រើប្រាស់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​។

លោក កែវ ថា បាន​បញ្ជាក់​ថា ថ្នាំ​ញៀន​ទាំងនេះ ត្រូវ​បាន​ជនសង្ស័យ​នាំ​មក​ពី​ភ្នំពេញ ដើម្បី​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​កម្លាំង​ជំនាញ​របស់​យើង​ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង​។ បច្ចុ​ប្បន្ន​ជនសង្ស័យ​ម្នាក់​ដែល​ជា​ជនជាតិ​ចិន កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​កា​រិ​យា​ល​យ័​ជំនាញ​នៃ​ស្នង​ការ​នគ​បាល​ខេត្តស្វាយរៀង ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ