តារា២ដួង ទម្លាយរូបថតបែប Pre-Wedding ធ្វើឱ្យអ្នកសិល្បៈភ្ញាក់ព្រឺត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបង្ហាញភាពជិតដិតក្នុងការថតរូបបែបមង្គលការ រវាងតារាឡើងកូដ សោភា ទេពី និង វង្ស ថាណាន់ មក…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបង្ហាញភាពជិតដិតក្នុងការថតរូបបែបមង្គលការ រវាងតារាឡើងកូដ សោភា ទេពី និង វង្ស ថាណាន់ មក…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបង្ហាញភាពជិតដិតក្នុងការថតរូបបែបមង្គលការ រវាងតារាឡើងកូដ សោភា ទេពី និង វង្ស ថាណាន់ មក បង្ហាញឱ្យមជ្ឈដ្ឋានសិល្បៈមានការងឿងឆ្ងល់រហូតចោទសួរថា ពួកគេមានស្នេហាពីពេលណា។ ម្ល៉ោះហើយម្នាក់ៗផ្អើលតែម្តង ពេលឃើញការបង្ហាញរូបភាពបែបនេះ។
ស្របពេលកំពុងមានឈ្មោះបោះសម្លេងកាន់តែខ្លាំងក្នុងវិស័យចម្រៀង សោភា ទេពី និង វង្ស ថាណាន់ ត្រូវបានគេកត់សម្គាល់ថា មានភាពស្និទ្ធស្នាល និងល្អូកល្អឺនជាមួយគ្នាគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ អ្នកទាំងពីរបានទម្លាយរូបថតបែប Pre-Wedding យ៉ាងគួរឱ្យស្រឡាញ់ ហើយត្រូវបានអ្នកគាំទ្រសង្ស័យថា អ្នកទាំងពីរជាគូស្នេហ៍ពិតប្រាកដ។
ជឿជាក់ថា ប្រិយមិត្តមិនតិចនោះទេ ដែលបានស្គាល់តារាចម្រៀងប្រុសស្រីវ័យក្មេង គឺ កញ្ញា សោភា ទេពី និងលោក វង្ស ថាណាន់ ដែលកំពុងមានឈ្មោះបោះសម្លេង និងទីផ្សារខ្លាំងលើវិថីសិល្បៈ។ ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាពថតគ្រងឈុតអាពាហ៍ពិពាហ៍ Pre-Wedding ប្រៀបដូចកូនកម្លោះក្រមុំដ៏ស្រស់ស្អាតជាច្រើនសន្លឹកយ៉ាងល្អូកល្អឺនជាមួយគ្នាត្រូវបានសាមីខ្លួនទាំងសងខាង បង្ហោះឡើងអមជាមួយនឹងអត្ថន័យស្នេហាដ៏ជ្រាលជ្រៅ។
ស្របពេលដែលតារាមួយគូរនេះ ក៏គេដឹងថា ធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលដូចជាគូរសង្សាជាមួយគ្នាពីមុនមក ហើយក៏ស្ងាត់មួយរយៈ ទើបត្រូវបានអ្នកគាំទ្រសង្ស័យថា អ្នកទាំងពីរចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងស្នេហា និងចាប់ដៃគ្នាជាថ្មីម្ដងទៀត។
ដោយឡែក កញ្ញា សោភា ទេពី បានឆ្លើយថា រូបភាពទាំងអស់នោះ គឺគ្រាន់តែថតសម្រាប់លេងក្នុងបណ្ដាញសង្គម និងបង្ហោះក្នុង TikTok តែប៉ុណ្ណោះ។ ជាក់ស្ដែងមូលហេតុដែលនាង និង វង្ស ថាណាន់ ផ្អាកចាប់ដៃគ្នាមួយរយៈ គឺដោយសារការរវល់ការងាររៀងខ្លួន ហើយថ្មីៗនេះនាងទើបតែបានចាប់ដៃគ្នាជាថ្មីក្នុងសិល្បៈ ហើយក្រៅពីថតរូបស្វីតៗ និងខ្លីបខ្លីៗនៅក្នុង TikTok អ្នកទាំងពីរក៏អាចនឹងមានត្រៀមចេញនូវបទចម្រៀងរួមគ្នានៅក្នុងពេលឆាប់ៗនេះផងដែរ។
ពាក់ព័ន្ធជាមួយផ្នែកផ្លូវចិត្ត នាងក៏សុំមិនទាន់ឆ្លើយថា ទៅជាយ៉ាងណានោះឡើយ ដោយសារបច្ចុប្បន្នទំនាក់ទំនងរវាងនាង និងលោក វង្ស ថាណាន់ គឺគ្រាន់តែជាមិត្តល្អនៅក្នុងសង្គមសិល្បៈតែប៉ុណ្ណោះ។ យ៉ាងណាមិញ មតិជាច្រើនបានខំមិនទៅលើរូបភាពរបស់អ្នកទាំងពីរ បានសរសើរថា ពិតជាសាកសមគ្នាឥតខ្ចោះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ