ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆែក​​ឆេរ​ក្នុងផ្ទះ ឃាត់ខ្លួនប្រុសស្រី​បន្តបន្ទាប់​​៤នាក់​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ក្រុងប៉ៃលិន ចាប់​ឃាត់ខ្លួន ខណៈ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ក្រុងប៉ៃលិន ចាប់​ឃាត់ខ្លួន ខណៈ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ២០២០ ស្ថិត​នៅ​ចំណុច​ផ្សារ​ថ្មី ក្នុងភូមិ​អូរ​ច្រា​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​នគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយ​ករណី នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ចាន់ សាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ឃុំ​កន្លែង​កើតហេតុ ដោយ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​មានការ​សង្ស័យ​ថា​មាន​សារធាតុ​ញៀន នៅ​ទីតាំង​ខាងលើ​ទៀត ក៏​បាន​សុំ​គោលការណ៍​ពី​លោក សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បន្ត​នីតិវិធី ដោយ​មានការ​សម្របសម្រួល​ពី​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឈាន​ទៅ​ដល់​ការ​បង្ក្រាប និង​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ខាងលើ ជា​លទ្ធផល​បាន​នាំ​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​បន្ថែម​ទៀត រួម​មាន ១-​ឈ្មោះ ចាន់ នី ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​ម្តាយ​របស់​ជនសង្ស័យ​ឈ្មោះ​ចាន់ សាន ២-​ឈ្មោះ ទឹម ប៊ុ​ន​ធឿ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​កោស​ជប់ និង​៣-​ឈ្មោះ ហេង លៀប ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កោស​ជប់ ។

ក្នុង​ការ​ចុះ​ឆែកឆេរ​នោះ សមត្ថកិច្ច​ជំនាញ​ដកហូត វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ ជា​ម៉ា​ទឹកកក​ចំនួន​៣៨​កញ្ចប់ សរុប​ទាំងអស់​ចំនួន​៤៤​កញ្ចប់ ជញ្ជីង​ថ្លឹង​ចំនួន​មួយ​គ្រឿង ប្រាក់​ចំនួន​១.២០០.០០០​រៀល (​មួយ​លាន​ពីរ​សែន​រៀល​)​។ ប្រាក់​ចំនួន​២.០០០​បាត និង​សម្ភារៈ​សម្រាប់​ជក់​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​នាំ​ខ្លួន រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ