ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ខ្លាំង​ៗ​ទាំង​១០ ដែល​នឹង​ចូល​និវត្តន៍​នៅ​ក្នុង​ទស​វត្ស​នេះ

4 ឆ្នាំ មុន

ស្រប​ពេល​ជាមួយនឹង​ការ​ចូល​មក​ដល់​របស់​ទស​វត្ស​ថ្មី​ឆ្នាំ​២០២០ គេ​ឃើញ​មាន​កីឡាករ​ខ្លាំង​ៗ១០​នាក់ ដែល​អាច​នឹង​ចូល​និវត្តន៍​។ នៅ​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​ជើង​ខ្លាំង​២​រូប Cristiano Ronaldo និង Lionel Messi ។…

ស្រប​ពេល​ជាមួយនឹង​ការ​ចូល​មក​ដល់​របស់​ទស​វត្ស​ថ្មី​ឆ្នាំ​២០២០ គេ​ឃើញ​មាន​កីឡាករ​ខ្លាំង​ៗ១០​នាក់ ដែល​អាច​នឹង​ចូល​និវត្តន៍​។ នៅ​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​ជើង​ខ្លាំង​២​រូប Cristiano Ronaldo និង Lionel Messi ។

ឆ្នាំ​ថ្មី​ឆ្នាំ ២០២០ បាន​សម្គាល់ការ​ចាប់ផ្តើម​នៃ​ទស​វត្ស​ថ្មី​ទាំងមូល ដែល​ជា​ទស​វត្ស​ថ្មី​មួយ​ដែល​ជើង​ខ្លាំង​នៅ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ជា​ច្រើន​ទំនងជា​ចូល​និវត្តន៍​។ វា​អាច​មាន​បញ្ជី​ឈ្មោះ​កីឡាករ​ជា​ច្រើន តែ Soccer Laduma បាន​សម្រេចចិត្ត​និយាយ​តែ​កីឡាករ​ខ្លាំង​ៗ​ទាំង​១០​រូប​ប៉ុណ្ណោះ​។

ក្នុង​វ័យ ៣៣​ឆ្នាំ Sergio Ramos កីឡាករ​របស់​ក្លិប​អធិរាជ​ស Real Madrid អាច​នឹង​គ្មាន​មុខ​ធ្វើ​ជា​កីឡាករ​បាល់ទាត់​ទៀត​ទេ នៅ​ទស​វត្ស​ក្រោយ​។ ក្រោយ​ពី​លេង​បាន​២​រដូវ​កាល​នៅ Los Nervionenses កីឡាករ Ramos បាន​ចូល​លេង​នៅ Los Blancos ហើយ​ធ្វើ​ជា​ខ្សែការពារ​បាន ៦២៨​ដង និង លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្បា​ញ​បាន ១៧០​ដង​។

មិត្ត​រួម​ក្រុម​របស់​គាត់​គឺ Karim Benzema គឺជា​តារា​កីឡាករ​កំពូល​ម្នាក់​ទៀត ដែល​ទំនងជា​ព្យួរ​ស្បែកជើង​នៅ​ទស​វត្ស​នេះ​។ គាត់​គឹ​ជា​កីឡាករ​ម្នាក់ ដែល​ខំ​លេង​ទាំង​មិនសូវ​មាន​គេ​លើកតំកើង​។

ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​សេះបង្កង់ Juventus កីឡាករ Giorgio Chiellini ក៏​ទំនងជា​ចូល​និវត្តន៍​ក្នុង​ទស​វត្ស​នេះ​ដែរ ដូច​ជា​ខ្សែការពារ​កណ្តាល​របស់​ក្លិប FC Barcelona កីឡាករ Gerard Pique ដែរ​។

ទស​វត្ស​ចុង​ក្រោយ​នេះ គឺជា​ពេល​ដែល Ronaldo និង Messi ឡើង​កូដ​យ៉ាង​ខ្លាំង តែ​សម្រាប់​នៅ​ពេល​ខាង​មុខ​នេះ ពួក​គេ​អាច​នឹង​ចូល​និវត្តន៍ ដោយសារ​តែ​អាយុ​ចេះ​តែ​រំកិល​ទៅ​មុខ​។ Ronaldo នឹង​មាន​អាយុ​៣៥​ឆ្នាំ​នៅ​ខែ​ក្រោយ ខណៈ​ដែល Messi មាន​អាយុ​៣៣​ឆ្នាំ នៅ​ខែមិថុនា​ឆ្នាំ​នេះ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ