ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ប្រមូល​បាន​១,១៦​លាន​ដុល្លារ​សម្រាប់​ជួយ​ជន​រង​គ្រោះដោយសារ​ការ​បាក់អគារ​នៅ​ខេត្ត​កែប

4 ឆ្នាំ មុន
  • កែប

សប្បុរសជន​មួយ​ចំនួន​បាន​ចូល​ម​រួមចំណែក​ផ្តល់​ជំនួយ​សម្រាប់​ជួយ​ដល់​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​បាក់​អគារ​នៅ​ខេត្ត​កែប​។ រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៤ ​ខែមករា ​នេះ លុយ​ចំនួន​១,៥​លាន​ត្រូវ​បាន​ផ្តល់​អោយ​ដោយ​សប្បុរសជន​ ។ ឧកញ៉ា​ ហ៊ុន ​តូ​ និង​ដៃ​គួ​បាន​ផ្តល់​លុយ​ជំនួយ​ច្រើន​ជាងគេ​រហូត​ដល់​ចំនួន​៥២​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដល់​ជន​រង​គ្រោះ​ពី​ការ​បាក់​អគារ​លើក​ដំបូង​នៅ​ខេត្ត​កែប​…

សប្បុរសជន​មួយ​ចំនួន​បាន​ចូល​ម​រួមចំណែក​ផ្តល់​ជំនួយ​សម្រាប់​ជួយ​ដល់​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​បាក់​អគារ​នៅ​ខេត្ត​កែប​។ រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៤ ​ខែមករា ​នេះ លុយ​ចំនួន​១,៥​លាន​ត្រូវ​បាន​ផ្តល់​អោយ​ដោយ​សប្បុរសជន​ ។

ឧកញ៉ា​ ហ៊ុន ​តូ​ និង​ដៃ​គួ​បាន​ផ្តល់​លុយ​ជំនួយ​ច្រើន​ជាងគេ​រហូត​ដល់​ចំនួន​៥២​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដល់​ជន​រង​គ្រោះ​ពី​ការ​បាក់​អគារ​លើក​ដំបូង​នៅ​ខេត្ត​កែប​ ។

យោង​តាម​បញ្ជី​ឈ្មោះ​សប្បុរ​ជន​នោះ ក្រុមហ៊ុន ​ឌែ​ល​ ខម ​បាន​ផ្តល់​ជំនួយ​២០​ម៉ឺន​ដុល្លារ ខ​ណៈ​ដែល​ក្រុមហ៊ុន ​ជីប ម៉ុង ​ផ្តល់​ជំនួយ​ចំនួន​១០​ម៉ឺន​ដុ​ល្លារ​ ។

ចំណែក​ឧកញ៉ា ទ្រី ភាព និង ឧកញ៉ា គិត​ ម៉េ​ង ​បាន​ផ្តល់​ម្នាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​ផង​ដែរសម្រាប់​យក​ទៅ​ជួយ​ជន​រង​គ្រោះ​។

គេ​រំពឹង​ថា​ជំនួយ​នេះ​អាច​នឹង​កើនឡើង​បន្ត​ទៀត​សម្រាប់​ជួយ​ដល់​ជន​រង​គ្រោះ​ពី​ការ​បាក់​អគារ​ដែល​រហូត​មក​ទល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន​៧​នាក់​ហើយ​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ