ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថា​ស្លា.ប់​ឡើង​ដល់​៧​នាក់ ខ​ណៈ​មនុស្ស​២៥​នាក់​ត្រូវ​បាន​សង្គ្រោះ​ពី​ការ​បាក់​អគារ

4 ឆ្នាំ មុន
  • កែប

សម្តេច​តេ​ជោ​ហ៊ុន​សែន​ដែល​បាន​ចុះ​ផ្ទាល់​ដឹកនាំ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​បាក់​អគារ​នៅ​ខេត្ត​កែប​បាន​មាន​ប្រសាសន៍​ថា​ចំនួន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែការ​រលំ​អគារ​៧​ជាន់ នៅ​ក្នុងខេត្ត​កែប​បាន​កើនឡើង​ដល់​៧​នាក់​គីត​ត្រឹម​ម៉ោង​៥​ព្រឹក ​ថ្ងៃ​ទី​០៤ ​ខែមករា ​ឆ្នាំ​២០២០​ ។ សម្តេច​ក៏​បានអោយ​ដឹងផង​ដែរ​ថា​ ទន្ទឹម​ជាមួយ​គ្នា​នោះ​មនុស្ស​ចំនួន​២៥​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​។ ចំណែក​ក្រុមការងារ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​តែ​បន្តការងារ​គាស់​រំលើង​ផ្ទាំង​បេតុង​និង​កាត់​សរសៃដែក​ដើម្បី​ស្វែងរក​ជន​រង​គ្រោះ​បន្ត​ទៀត​។ សម្តេច​បាន​និយាយ​តាម​ហ្វេ​ស​ប៊ុ​កថា​…

សម្តេច​តេ​ជោ​ហ៊ុន​សែន​ដែល​បាន​ចុះ​ផ្ទាល់​ដឹកនាំ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​បាក់​អគារ​នៅ​ខេត្ត​កែប​បាន​មាន​ប្រសាសន៍​ថា​ចំនួន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែការ​រលំ​អគារ​៧​ជាន់ នៅ​ក្នុងខេត្ត​កែប​បាន​កើនឡើង​ដល់​៧​នាក់​គីត​ត្រឹម​ម៉ោង​៥​ព្រឹក ​ថ្ងៃ​ទី​០៤ ​ខែមករា ​ឆ្នាំ​២០២០​ ។

សម្តេច​ក៏​បានអោយ​ដឹងផង​ដែរ​ថា​ ទន្ទឹម​ជាមួយ​គ្នា​នោះ​មនុស្ស​ចំនួន​២៥​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​។

ចំណែក​ក្រុមការងារ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​តែ​បន្តការងារ​គាស់​រំលើង​ផ្ទាំង​បេតុង​និង​កាត់​សរសៃដែក​ដើម្បី​ស្វែងរក​ជន​រង​គ្រោះ​បន្ត​ទៀត​។

សម្តេច​បាន​និយាយ​តាម​ហ្វេ​ស​ប៊ុ​កថា​ អគារ​កម្ពស់​៧​ជាន់​នេះ​បានរ​លំនៅ​ពេល​ដែល​កំពុង​ចាក់​ប្លង់​សេ​ជាន់​លើ​បង្អស់​ ។

មនុស្ស​អាច​ដល់​៣០​នាក់​ដែល​ជា​អ្នក​សំណង់​ត្រូវ​គេ​គិត​ថា ​កំពុង​ជាប់​នៅ​ក្នុង​អគារ នៅ​ពេល​ដែល​វា​បាន ចាប់ផ្តើម​រលំ​កាលពី​រសៀល​ថ្ងៃ​ទី​៣ ​ខែមករា ​។

នេះ​ជា​សោក​ដ​នាដកម្ម​រលំ​អគារ​ធ្ងន់ធ្ងរ​បំផុត​ទី​ពីរ បន្ទាប់​ពី​កាលពី​ឆ្នាំ​២០១៩ ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហ​នុ​បាន​សម្លាប់​មនុស្ស​ចំនួន​២៨​នាក់​ ។

ការ​បាក់​អគារ​នេះ​នឹង​នាំ​អោយ​មានការ​ចោទសួរ​អំពី​គុណភាព​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ការ​គ្រប់គ្រង​សំណង់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ