អចលនទ្រព្យ​នៅ​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ​រឹង​តែ​មាំ​ឡើង​វិញ​ក្រោយ​លំហូរ​វិនិយោគិន​ពី​ថៃ​ជំនួស​ការ​ចាកចេញ​របស់​ចិន


បន្ទាយ​មាន​ជ័យ​៖ តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ( ប៉ោយ​ប៉ែ​ត ) ដែល​កន្លង​មក​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ពី​តំបន់​នោះ​ពេល​នេះ សកម្មភាព​នៃ​ការ​វិនិយោគ​ទៅ​លើ​អចលនទ្រព្យ ហាក់​ចាប់ផ្ដើម​កក្រើក​ឡើង​បន្តិច​ក្រោយ​មាន​លំហូរ​នៃ​ការ​វិនិយោគ​មក​ពី​ប្រទេស​ថៃ​ចូល​ក្នុង​តំបន់​នោះ ជំនួស​ឲ្យ​ការ​ចាកចេញ​ខ្លះ​ៗ​របស់​ជនជាតិ​ចិន​កន្លង​ទៅ ។

​បើ​យោង​តាម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំ​តំបន់​នោះ​ផ្ទាល់​តែ​ម្ដង លោកស្រី ចុង ជី​ង​ម៉ី នៃ KW Cambodia បានអោយ​ដឹង​ថា លោកស្រី បាន​ធ្វើ​ជា​ភ្នាក់ងារ​នៅ​តំបន់​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិនមែន​ទើបតែ​ចាប់ផ្ដើម​ដំណើរការ​ពេល​ថ្មី​ៗ​នេះ​ទេ ។ ​អ្នកស្រី​បាន​បន្ត​ថា «​ក្នុង​ពេល​ចិន​ចាកចេញ​ភ្លាម​ៗ​វា​ពិតជា​មាន​ផល​ប៉ះពាល់​មែន ដោយសារ​តែ​អ្នក​ដែល​ធ្លាប់​ទទួល​បាន​ផលប្រយោជន៍​ពី​វត្តមាន​ជនជាតិ​ចិន គាត់​បាន​សម្រុក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដើម្បី​ផ្គត់ផ្គង់​អោយ​តែ​ជនជាតិ​ចិន​។ ដូច្នេះ​នៅ​ពេល​ចិន​ចាកចេញ គាត់​ក៏​ត្រូវ​ទទួល​នូវ​ឥទ្ធិពល​តែ​ម្ដង ដូច​ជា​ត្រូវ​ជំពាក់​ធនាគារ មីក្រូហិរញ្ញវត្ថុ ហើយ​គម្រោង​មួយ​ចំនួន​ត្រូវ​គាំង​ដោយសារ​តែ តម្រូវការ​ធ្លាក់​ចុះ » ។ លោកស្រី​បាន​បន្ថែម​ទៀត​ថា សម្រាប់​អ្នក​ដែល​មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការ​វិនិយោគ នៅ​តំបន់​ប៉ោយ​ប៉ែ​ត គម្រោង​របស់​គេ​នៅ​តេ​ដំណើរការ​ដដែល មិន​មានការ​គាំង ឬ​ត្រូវ​ផ្អាក​នោះ​ទេ ពោល​រាល់​សកម្មភាព​ធំ​ៗ​និង​ច្បាស់លាស់ ដែល​ប្រភព​ទុន​ច្បាស់លាស់​ដែរ​នោះ គឺ​នៅ​តែ​ដំណើរការ​ដដែល ។ ហើយ​បច្ចុប្បន្ន​នេះ​ដែរ ដោយសារ​តែ លំហូរ​វិនិយោគិន​មក​ពី​ថៃ​បន្ថែម​ទៀត​នោះ ធ្វើ​អោយ​សកម្មភាព វិនិយោគ​លើ​អចលនទ្រព្យ​កាន់តែ​កក្រើក​ជាង​មុន ដោយសារ​តែ​វិនិយោគិន​ចេញពី​ថៃ​នោះ មក​ស្វែងរក​ការ​វិនិយោគ​ក្នុង​ទឹកដី​ខ្មែរ​វិញ និង​ធ្វើ​អោយ​តម្រូវការ​អចលនទ្រព្យ​ជា​ពិសេស​ដីធ្លី កាន់តែ​ច្រើន ធ្វើ​អោយ​សកម្មភាព​ស្វែងរក​ទិញ​ដី ក៏​ងើបឡើង​វិញ ។

លោកស្រី ចុង ជី​ង​ម៉ី បាន​និយាយ​ថា « មួយ​រយៈ​នេះ ឃើញ​លំហូរ​វិនិយោគិន​ចេញ​មក​ពី​ថៃ ចូល​មក​រក​ការ​វិនិយោគ​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ជា​ពិសេស​ក្រោយ​ពេល​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តំបន់​ប៉ោយ​ប៉ែ​ត​ចាប់ផ្ដើម​ដំណើរការ​ជា​បន្តបន្ទាប់ ធ្វើ​អោយ​វិនិយោគិន​ក្នុង​ប្រទេស​ជិតខាង ចង់​មក​បើក​រោងចក្រ ខ្សែ​សង្វា​ក់​ផលិតកម្ម​នៅ​ក្នុង​ទឹកដី​ខ្មែរ​វិញ​ម្ដង​» ។

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស NNA បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​អោយ​ដឹង​ថា បណ្ដា​រោងចក្រ​សហគ្រាស​ដែល​មាន​មូលដ្ឋាន​ក្នុង​ទឹកដី​ថៃ នា​ពេល​នេះ ចង់​ផ្លាស់​ប្តូរ​មក​កម្ពុជា​វិញ​ម្ដង ដោយសារ​តែ​តម្លៃ​ពលកម្ម​នៅ​ក្នុង​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ពលកម្ម​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​តម្លៃ​សេដ្ឋកិច្ច​ជា​កន្លែង​ដែល​មាន​អំណោយផល​និង​ទាក់ទាញ​បំផុត​សម្រាប់​វិនិយោគិន ដែល​ចង់​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេសកម្ពុជា ។

រាជរដ្ឋាភិបាល​បាន​ធ្វើ​ពិពិធ​កម្ម​ជា​ច្រើន ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​របស់​វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក ដូច​ជា​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​នានា​មួយ​ចំនួន ដែល​មិន​ចាំបាច់ ដើម្បី​លើកទឹកចិត្ត​និង​ជំរុញ​អោយ​វិនិយោគិន​បរទេស និង​ក្នុងស្រុក​បណ្ដាក់ទុន កាន់តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា ត្រូវ​បាន​គេ​ចាត់ទុកជា​នំ​មួយ​ដុំ​ដែល​គេ​គ្រប់​គ្នា​ចង់បាន​។ ​ដូច​គ្នា​នេះ​ដែរ ការ​វិនិយោគ​ក្នុង​ទឹកដី​ខេត្តកំពត ដែល​ធ្លាប់​ទទួលផល​ពី​វិនិយោគិន​ចិន​ដែរ​នោះ ក៏​នៅ​តែ​ទទួល​បានការ​វិនិយោគ​ជា​បន្តបន្ទាប់​ដែរ ដោយ​ចិន​គឺជា​អ្នក​ឈរ​លំដាប់​កំពូល​ដដែល តែ​ក្រៅពី​ចិន​ក៏​មាន​វិនិយោគិន​មក​ពី​ប្រទេស​ផ្សេង​ទៀត និង​វិនិយោគិន​ក្នុងស្រុក​ជា​ច្រើន​ដែរ​បាន​ដាក់​ទុន​ក្នុង​តំបន់​នេះ ។

​លោក​គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ​រៀល​អ៊ី​ស្ទេ​ត​បានអោយ​ដឹង​ថា ការ​ចាកចេញ​របស់​ចិន​នៅ​ពេល​កន្លង​មក​គឺជា​ក្រុម​លេងល្បែង ចំណែក​ចិន​ដែល​វិនិយោគ​ពិត​មាន​តែ​ចូល ពីព្រោះ យោង​តាម​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ភាព​ស៊ីជម្រៅ​ណាស់ អ​ញ្ចឹ​ង​វិនិយោគិន​ចិន​នឹង​មក​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ៕ កែសម្រួលដោយ ៖ សុឃាក់

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ