ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញចាប់​បុរស​២​នាក់​ពេញ​ខណ្ឌ​ទួលគោក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​ពេល ដែល​ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន​ឡើង​លើដំបូល​ផ្ទះ​ហើយ ផ្លោះ​ពី​មួយ​ទៅ​មួយ​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​ពេល ដែល​ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន​ឡើង​លើដំបូល​ផ្ទះ​ហើយ ផ្លោះ​ពី​មួយ​ទៅ​មួយ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវ​លេខ ១១៨ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក អស់​រយៈពេល ប្រមាណ​កន្លះ​ម៉ោង​ក្រោយមក ទើប​នគរបាល​ព័ទ្ធ​ចាប់​បាន​ម្នាក់​ទៀត​នៅ​ពេល​ព្យាយាម​រត់គេច​ខ្លួន​ឡើង លើដំបូល​ផ្ទះ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ភ្លាម​ៗ​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ក្រសួងមហាផ្ទៃ បាន​ដេញ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ជិះ​ម៉ូតូ​កង់​៣​តាំងពី​ផ្លូវ​ណ​ត​ប្រ៊ី​ដ​ក្នុង​មូលដ្ឋាន ខណ្ឌ​សែន​សុខ ខណៈនោះ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​គេចខ្លួន រហូត​មក​ដល់​ចំណុច​មុខ វិទ្យាស្ថាន​ភាសាបរទេស បត់​ចូល​តាម​ផ្លូវ​លេខ​១១៨ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ហើយ​រត់គេច​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ភ្លាម​ៗ​ជនសង្ស័យ ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​ឡើង​លើដំបូល​ផ្ទះ ខណៈ​នគរបាល និង​អាជ្ញាធរ ស្ទើរតែ​មួយ​ខណ្ឌទួលគោក​បាន​នាំ​គ្នា​ឡោម​ព័ទ្ធ និង​រុករក​ជនសង្ស័យ អស់​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង ទើបត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​នៅ​ពេល​ព្យាយាម​ផ្លោះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​រួច​មក នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក៍បាន​នាំ​ខ្លួន​ឡើង​រថយន្ត​ម៉ា​ឡិច​ស៊ិ​ស ពាក់​ស្លាក​លេខ នគរបាល មួយ​គ្រឿង ហើយ​ក៏​មានការ​ចម្រូងចម្រាស់​គ្នា ដោយ​នគរបាល​ខណ្ឌទួលគោក​ចង់​នាំ​ខ្លួន​សាកសួរ​សិន តែ​ក្រោយមក​ក៏​បាន​អនុញ្ញាត​អោយ​នាំ​ខ្លួន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​សាកសួរ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ នគរបាល​ពុំ​បាន​ផ្តល់​ព័ត៌មាន​លំអិត​ឡើយ ហើយ​គេ​ពុំ​ដឹង​ថា ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ឬ​យ៉ាងណា​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ