ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​តែ​ម្តង ! ចូល​ឆ្នាំ​ថ្មី​ភ្លាម ឈ្នះ​រងា្វន់​​រថយន្ត​ទំនើប Porsche 2020 ដំបូង​​គេ​ភ្លែត​ពី​ស្រា​បៀរ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាត្រី​ឆ្លង​ឆ្នាំ​ចប់​ភ្លាម អ្នក​ឈ្នះ​រង្វាន់​ទាំង​តូច​ទាំង​ធំ​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា បាន​ទំនាក់ទំនង​មក​ប្តូ​រង្វាន់​ជាមួយ​ក្រុមហ៊ុន​ញាប់​ដូច​ម៉ាស៊ីនដេរ ហើយ​ក្នុង​ចំណោម​រង្វាន់​ទាំង​អស់នោះ គឺ​មាន​រង្វាន់​ធំ​ជាងគេ​បំផុត​មួយ​ដែល​អតិថិជន​ភាគច្រើន​ប្រាថ្នា​ចង់បាន គឺ​រង្វាន់​រថយន្ត​ទំនើប​របស់​អា​ល្លឺ​ម៉​ង់​ម៉ាក Porsche Macan…

រាជធានី​ភ្នំពេញ ៖ រាត្រី​ឆ្លង​ឆ្នាំ​ចប់​ភ្លាម អ្នក​ឈ្នះ​រង្វាន់​ទាំង​តូច​ទាំង​ធំ​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា បាន​ទំនាក់ទំនង​មក​ប្តូ​រង្វាន់​ជាមួយ​ក្រុមហ៊ុន​ញាប់​ដូច​ម៉ាស៊ីនដេរ ហើយ​ក្នុង​ចំណោម​រង្វាន់​ទាំង​អស់នោះ គឺ​មាន​រង្វាន់​ធំ​ជាងគេ​បំផុត​មួយ​ដែល​អតិថិជន​ភាគច្រើន​ប្រាថ្នា​ចង់បាន គឺ​រង្វាន់​រថយន្ត​ទំនើប​របស់​អា​ល្លឺ​ម៉​ង់​ម៉ាក Porsche Macan 2020 ដែល​អ្នក​ឈ្នះ​រង្វាន់​នេះ​ដំបូង​គេ​បំផុត​បាន​បង្ហាញមុខ​ហើយ គឺ​អតិថិជន​ស្នាក់​នៅ​ក្នុង​សង្កាត់​ទួល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

លោក ណុ​យ សុខ​ណេ​ម អាយុ ២៦​ឆ្នាំ ដើម​កំណើត​មក​ពី​កំពង់ឆ្នាំង បាន​ផ្លាស់​ទីលំនៅ​មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ជាមួយ​ប្រពន្ធ និង​កូន​តូច​មួយ ដោយ​សព្វថ្ងៃ​បម្រើ​ការងារ​ជា​បុគ្គលិក​ក្រុម​ហ៊ុនកាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង ហើយ​នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​បាន​តេ​មក​ភ្នាក់ងារ​ទទួល​បើក​រង្វាន់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ទាំង​យប់​តែ​ម្តង​តាម​រយៈ​លេខ 067 902 902 ដើម្បី​ធ្វើការ​ណាត់ជួប​ប្តូរ​រង្វាន់​ឡាន​ទំនើប​ខាងលើ ហើយ​ក្រុមការងារ​បាន​ទំនាក់ទំនង​ទៅ​វិញ​នៅ​ព្រឹក​បន្ទាប់​តែ​ម្តង ។

លោកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រៀបរាប់​ថា​៖ «​នាង​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ណាស់​នៅ​ពេល​ដែល​ទទួល​បាន​ដំណឹង​ដ៏​គួរ​ឰ​ឱ្យ​រំភើប​មួយ​នេះ ព្រោះ​យើង​បាន​ទន្ទឹងរង់ចាំ​មើល​ថា​នរណា​ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ធំ​ជាងគេ​បំផុត​នេះ​មុនគេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា តាំងពី​ថ្ងៃ​ដែល​រង្វាន់​រថយន្ត​ទំនើប​អា​ល្លឺ​ម៉​ង់​ម៉ាក Porsche 2020 ទាំង ១២ គ្រឿង​នេះ​បាន​បញ្ចេញ​នៅ​លើ​ទីផ្សារ​ស្រប​ពេល​ដែល​យើង​បាន​សម្ពោធ​រូបរាង​ថ្មី​កំប៉ុង​ស្រា​បៀរ​កម្ពុជា មក​ម្លេះ​» ។

លោកស្រី​ក៏​បាន​ចូលរួម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​រង្វាន់​ដំបូង​បំផុត​ខាងលើ​នេះ​ផង​ដែរ ហើយ ពេល​នេះ​ក្រុមហ៊ុន​ក៏​បាន​ទទួល​ក្រវិល​កំប៉ុង និង​រៀបចំ​ឯកសារ​ដើម្បី​ប្តូរ​រង្វាន់​ជូន​ទៅ​ដល់​អតិថិ​ជន​ខាងលើ​លោក ណុ​យ សុខ​ណេ​ម រួចរាល់​ហើយ​ដែរ នៅឡើយ​រង់​ចាំតែ​ពិធី​ប្រគល់​រង្វាន់​ដែល​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​តែ​ប៉ុណ្ណោះ ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហ​ការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ