ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ដល់​ម្ចាស់​ជង្រុក​ដាក់​កសិផលដែល​​ត្រូវ​ភ្លើង​ឆេះ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ ព្រមទាំង​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ក្រុងប៉ៃលិន ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ ទៅ​ឧបត្ថម្ភ​ដល់​កម្មករ និង​ម្ចាស់​ជង្រុក​ដាក់​កសិផល​ដែល​ត្រូវ​ភ្លើង​ឆេះ ។…

ខេត្ត​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ ព្រមទាំង​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ក្រុងប៉ៃលិន ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ ទៅ​ឧបត្ថម្ភ​ដល់​កម្មករ និង​ម្ចាស់​ជង្រុក​ដាក់​កសិផល​ដែល​ត្រូវ​ភ្លើង​ឆេះ ។ គួររំលឹកថា ម្ចាស់​យំ​លែង​ចេញ ខណៈ​ជង្រុក​ដាក់​កសិផល​ខ្ទេច​គ្មាន​សល់

ការ​ចុះ​ចែក​អំណោយ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ម្ចាស់​ជង្រុក​ដាក់​កសិផល​រង​គ្រោះ​ខាងលើ​ឈ្មោះ ឃុ​ត គឹ​ម​ហេ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ និង​កម្មករ​ចាំចម្ការ​ចំនួន​៤​គ្រួសារ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​អគ្គិភ័យ​ឆេះ​ជង្រុក​ដាក់​កសិផល​មាន​ទទឹង​៨​ម៉ែត្រ គុណ​នឹង​បណ្តោយ​៥០​ម៉ែត្រ មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល​អោយ​រង​ការ​ខូចខាត​សម្ភារៈ​អស់ទាំង​ស្រុង​ដូច​ជា ត្រាក់​ទ​រ័​១​គ្រឿង​, ម៉ាស៊ីនដេរ​, សំលៀក​បំពាក់​ចំនួន​មួយ​ឈុត​, ម៉ាស៊ីន​កាត់​ស្មៅ ម៉ាស៊ីន​បាញ់ថ្នាំ និង​ឈើ​សំរាប់​ទុក​ឱ្យ​សាងសង់​ផ្ទះ រួម​ទាំង​របស់​ជា​ច្រើន​ទៀត​ឆេះ​ទាំងស្រុង ។

ករណី​ខាងលើ​នេះ មិន​បង្ក​អោយ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ហើយ​ការ​ឆេះ​នេះ គឺ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ​ម្ចាស់​ជង្រុក និង​កម្មករ​មិន​បាន​នៅ​ទីនោះ​មុន​ពេល​កើតហេតុ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ