ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធី​ការពារ​ទ្រព្យសម្បត្តិ​ទុក​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច

4 ឆ្នាំ មុន

វិបត្តិ​សេដ្ឋកិច្ច គឺជា​កំឡុង​ពេល​ដែល​ទិន្នផល​ក្នុងស្រុក​សរុប ឬ GDP ធ្លាក់​ចុះ​ប្រមាណ ៦​ខែ​ជាប់​ៗ​គ្នា​។ អាស៊ី​ជួប​ប្រទះ​វិបត្តិ​នេះ​ម្តង​នៅ​ឆ្នាំ ១៩៩៧ ហើយ​ពិភពលោក​ក៏​ជួប​វា​ម្តងទៀត​នៅ​ឆ្នាំ ២០០៨…

វិបត្តិ​សេដ្ឋកិច្ច គឺជា​កំឡុង​ពេល​ដែល​ទិន្នផល​ក្នុងស្រុក​សរុប ឬ GDP ធ្លាក់​ចុះ​ប្រមាណ ៦​ខែ​ជាប់​ៗ​គ្នា​។ អាស៊ី​ជួប​ប្រទះ​វិបត្តិ​នេះ​ម្តង​នៅ​ឆ្នាំ ១៩៩៧ ហើយ​ពិភពលោក​ក៏​ជួប​វា​ម្តងទៀត​នៅ​ឆ្នាំ ២០០៨ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ។

សេដ្ឋវិទូ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ពិភពលោក​អាច​នឹង​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់ ឬ​អន្តរជាតិ​ម្តងទៀត ។ ដោយហេតុ​ដូចនេះ បើ​អ្នក​ចង់​ការពារ​ទ្រព្យសម្បត្តិ​របស់​ខ្លួន អ្នក​គួរតែ​សាកល្បង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​របស់​អ្នកជំនាញ​ខាងក្រោម​នេះ​៖

១. ដកខ្លួន​ចេញពី​បំណុល​៖
ជំហាន​ទី​មួយ​ដែល​អ្នក​អាច​ការពារ​ខ្លួន​មុន​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច គឺ​ដកខ្លួន​ចេញពី​បំណុល​ដែល​មិន​ទាក់ទិន​នឹង​កម្ចី​ទិញ​ផ្ទះ ។ មូលហេតុ​អ្វី? អ្នកជំនាញ​បាន​ប្រាប់​មក​ថា ពេល​ដែល​សេដ្ឋកិច្ច​ជួប​វិបត្តិ អ្នក​អាច​នឹង​បាត់បង់​ការងារ​ដែល​ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​អ្នក ដូច្នេះ​ការ​ដកខ្លួន​ចេញពី​បំណុល​នឹង​ជួយ​ឲ្យ​អ្នកមាន​ភាព​បត់បែន​ច្រើន និង​ជួយ​កាត់​បន្ថយ​សម្ភា​ធ​ក្នុង​ការ​រក​លុយ​មក​សងបំណុល​ផង​ដែរ ។

២. ទុក​លុយ​សម្រាប់​ពេល​មាន​អាសន្ន​ឲ្យ​បាន​ច្រើន​៖
បើ​អ្នក​គិត​ថា​អ្នក​អាច​នឹង​បាត់បង់​ការងារ​ពេល​ដែល​សេដ្ឋកិច្ច​មាន​បញ្ហា អ្នក​នឹង​ត្រូវការ​ថវិកា​សម្រាប់​ពេល​អាសន្ន ។ អ្នកជំនាញ​ប្រាប់​មក​ថា ជា​ទូទៅ​អ្នក​គួរតែ​ទុក​ថវិកា​ដែល​ស្មើ​ការ​ចាយវាយ​ប្រមាណ​ពី ៣​ទៅ ៦​ខែ ព្រោះ​បើ​អ្នក​បាត់បង់​ការងារ អ្នក​ក៏​អាច​ជួប​ការ​លំបាក​ក្នុង​ការ​រក​ការងារ​ថ្មី​ដែរ ។

៣. ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន​៖
ការ​ផ្លាស់​ប្តូរ​នាមប័ណ្ណ​មួយ​អាច​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​ឱកាស​ការងារ​មួយ​ដែល​ពេល​ដែល​អ្នក​បាត់បង់​ការងារ​ព្រោះតែ​សេដ្ឋកិច្ច​ជួប​ការ​លំបាក ។ ដោយហេតុ​ដូចនេះ​អ្នក​គួរតែ​ខិតខំ​ស្គាល់​មនុស្ស​ក្នុង​វិស័យ​ខ្លួន​ឲ្យ​បាន​ច្រើន ។

៤. បង្កើន​ប្រភព​ចំណូល​៖
វា​អាច​ជា​ការងារ​ក្រៅ​ម៉ោង ឬ​អាជីវកម្ម​ផ្ទាល់ខ្លួន​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នកមាន​ប្រភព​ចំណូល​ថ្មី​មួយទៀត​ព្រោះ​វា​នឹង​ជួយ​កាត់​បន្ថយ​សម្ភា​ធ​ប្រសិនបើ​ការងារ​អ្នក​ត្រូវ​បាន​គៀបសង្កត់ ឬ​គម្រាមកំហែង​ព្រោះតែ​វិបត្តិ​សេដ្ឋកិច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ