ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ចង់​ដឹង​នៅ​ក្រុង​សៀមរាប តើ​មាន​រោង​​ភាពយន្ត​ប៉ុន្មាន ?

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អតីត​រោង​ភាពយន្ត​កាលពី​ជំនាន់​សម័យ​របប​សង្គមរាស្ត្រនិយម​ក្នុង​ក្រុង​សៀមរាប​មាន​ចំនួន​៣​គឺ​៖ ទី​១-​រោង​ភាពយន្ត «​បារាយ​អណ្តែត​» បើក​ក្នុង​ឆ្នាំ​១៩៨៩ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដល់​បច្ចុប្បន្ន​នៅ​បើក​ដដែល ។…

ខេត្តសៀមរាប ៖ អតីត​រោង​ភាពយន្ត​កាលពី​ជំនាន់​សម័យ​របប​សង្គមរាស្ត្រនិយម​ក្នុង​ក្រុង​សៀមរាប​មាន​ចំនួន​៣​គឺ​៖

ទី​១-​រោង​ភាពយន្ត «​បារាយ​អណ្តែត​» បើក​ក្នុង​ឆ្នាំ​១៩៨៩ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដល់​បច្ចុប្បន្ន​នៅ​បើក​ដដែល ។

ទី​២-​រោង​ភាពយន្ត «​មិត្តភាព​» បើក​ក្នុង​ឆ្នាំ​១៩៩៥ ក្រោយមក​បាន​រលំ​ដោយសារ​អត់​មាន​អ្នក​មើល ក៏​ដូរ​ឈ្មោះ​ទៅ​ជា​រោង​ភាពយន្ត​«​វិមានអាកាស​» ក្នុង​ឆ្នាំ​២០០៥ ។ បច្ចុប្បន្ន​ជា​របស់​ឯកជន គឺ​ធនាគារ​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

និង​ទី​៣-​រោង​ភាពយន្ត «​អង្គរ​» បើក​ក្នុង​ឆ្នាំ​១៩៩៨ ។ បច្ចុប្បន្ន​ក្លាយ​ផ្សារ​ទំនើប ស៊ិ​ន​ធើ​រដែ​ល​ជា​របស់​រដ្ឋ ស្ថិត​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប នៅ​ពី​ខាងកើត​ចាស់ ជាប់មាត់​ស្ទឹង​សៀមរាប ។

មក​ដល់​បច្ចុប្បន្ន នៅ​ក្នុង​ក្រុង​សៀមរាប មាន​រោង​ភាពយន្ត​បើក​ថ្មី​សរុប​ចំនួន​៥ បូក​ទាំង​រោង​ភាពយន្ត​ចាស់​១​ផង​រួម​មាន​ ៖

ទី​១-​រោង​ភាពយន្ត «​បារាយ​អណ្តែត​» ដែល​បច្ចុប្បន្ន ស្ថិត​នៅ​តាម បណ្តោយ​ផ្លូវ ទៅ​អង្គរវត្ត ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

ទី​២-​រោង​ភាពយន្ត សាល​មហោស្រព​អង្គរ ដែល​ជា​របស់​ជនជាតិ​កូរ៉េ បើក​ក្នុង​ឆ្នាំ​២០១៨ បាន​ប៉ុន្មាន​ខែ ក៏​ត្រូវ​ភ្លើង​ឆេះ​អស់ ដល់​បច្ចុប្បន្ន​សាល​មហោស្រព​អង្គរ​នេះ​បើក​ឡើង​វិញ​ជា​ធម្មតា បន្ទាប់​ពី​បាន​ជួសជុល​រួច​មក ដែល​មាន​ទីតាំង​ស្ថិត​នៅ​បញ្ឆិត​ពី​ខាងត្បូង​ឆៀង​ខាងលិច​រោងកុន «​បារាយ​អណ្តែត​» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​អង្គរវត្ត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

ទី​៣-​រោង​ភាពយន្ត​លេ​ជេន​ជាន់​ទី​៣ ក្នុង​បរិវេណ​ផ្សារ​ទំនើប​ហារ​តិច ស្ថិត​នៅ​ពី​ខាងលិច ជិត​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ទើប​បើក​បាន​រយៈពេល​៤​ខែ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ទី​៤-​រោងកុន MAJOR CINEPLEX បើក​ក្នុង​ឆ្នាំ​២០១៩ បាន​រយៈពេល​ជិត​១​ឆ្នាំ ជា​របស់​ជនជាតិ​កូរ៉េ ដែល​មាន​ទីតាំង​ជិត​រង្វង់​មូល​ផ្សារ​ចាស់ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

និង​ទី​៥-​រោង​ភាពយន្ត «​ពន្លឺ​អង្គរ​» ដែល​ជា​របស់​ជនជាតិ​ជប៉ុន ទើប​បើក​ក្នុង​ឆ្នាំ​២០១៩ ពេល​ថ្មី​ៗ​នេះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ពី​ខាងកើត ភូមិ​វប្បធម៌ ក្នុងភូមិ​គ្រូ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ