ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2020​បង្កើត​ឥ​ទ្ធិពល​ថ្មី ដើម្បី​សង្គម​ថ្មី​មួយ

4 ឆ្នាំ មុន

ខណៈ​ដែល​មាន​រថយន្ត​ទំនើប​តម្លៃ​រហូត​ដល់​ខ្ទង់លាន​ដុល្លារ ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៃ​ប្រទេស​កម្ពុជា គេ​ក៏​សង្កេត​ឃើញ​មាន​អ្នក​ក្រីក្រ​ធ្វើការ​សុំទាន​នៅ​តាម​ដងផ្លូវ​ផង​ដែរ ។ ទិដ្ឋភាព​ពីរ​ផ្ទុយ​គ្នា​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​គម្លាត​សេដ្ឋកិច្ច​រវាង​អ្នកមាន​និង​អ្នកក្រ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ ។ វា​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​ដល់​ការ​បំពេញការងារ​មួយ ដើម្បី​ធ្វើ​ឱ្យ​បែងចែក​ផល​សេដ្ឋកិច្ច​កាន់តែ​មាន​គម្លាត​តូច ហើយ​ដើម្បី​ធានា​ថា…

ខណៈ​ដែល​មាន​រថយន្ត​ទំនើប​តម្លៃ​រហូត​ដល់​ខ្ទង់លាន​ដុល្លារ ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៃ​ប្រទេស​កម្ពុជា គេ​ក៏​សង្កេត​ឃើញ​មាន​អ្នក​ក្រីក្រ​ធ្វើការ​សុំទាន​នៅ​តាម​ដងផ្លូវ​ផង​ដែរ ។ ទិដ្ឋភាព​ពីរ​ផ្ទុយ​គ្នា​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​គម្លាត​សេដ្ឋកិច្ច​រវាង​អ្នកមាន​និង​អ្នកក្រ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ ។ វា​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​ដល់​ការ​បំពេញការងារ​មួយ ដើម្បី​ធ្វើ​ឱ្យ​បែងចែក​ផល​សេដ្ឋកិច្ច​កាន់តែ​មាន​គម្លាត​តូច ហើយ​ដើម្បី​ធានា​ថា មនុស្ស​ភាគច្រើន​បំផុត​ដោយ​មិនមែន​មនុស្ស​មួយ​ក្តាប់​តូច​ឡើយ ដែល​ត្រូវ​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា ។ យើង​ត្រូវ​កសាង​សង្គម​មួយ​កាន់តែ​មាន​ភាព​យុត្តិធម៌ ហើយ​មនុស្ស​គ្រប់​គ្នា​កាន់តែ​មាន​ជីវភាព​សម្បូរ​សប្បាយ ។

ដើម្បី​សង្គម​មួយ​កាន់តែ​ផូរផង់ យើង​ត្រូវ​តែ​ហ៊ាន​ជីក​កាយ​បញ្ហា​ទាំងអស់​ដែល កើត​មាននៅ​ក្នុង​សង្គម​ហើយ​ស្វែងរក​ដំណោះស្រាយ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដើម្បី​សង្គម​មួយ​កាន់តែ​មាន​សមភាព ។
តួនាទី​ឃ្លាំមើល​និង​ស្វែងរក​បញ្ហា​សង្គម គឺជា​តួនាទី​មួយ​ដែល​សារព័ត៌មាន ត្រូវ​ប្រកាន់​យក​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដើម្បីជួយ​តម្រង់​ទិស​របស់​ប្រទេស​ឱ្យធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ ដើម្បី​ផលប្រយោជន៍​មហាជន និង​សង្គម​ជាតិ​ទាំងមូល ។

ឆ្នាំ​ថ្មី ឆ្នាំ​២០២០ សារព័ត៌មាន​«​កោះសន្តិភាព​»​នឹង​ខិតខំ​ពង្រឹង​តួនាទី​របស់​ខ្លួន តាម​រយៈ​ការ​ជីក​កាយ​រាល់​បញ្ហា​នៅ​ក្នុង​សង្គម​កម្ពុជា​ក្នុង​គោលបំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ដើម្បី​ប្រែក្លាយ​ប្រទេស​កម្ពុជា​អោយ ក្លាយជា​ប្រទេស​កាន់ តែ​មាន ភាព​ជឿនលឿន​ហើយ​ជីវភាព​របស់​ប្រជាជន ពិសេស​អ្នក​ក្រីក្រ​កាន់តែ​មាន​ភាព​ធូរធា​និង​សម្បូរ​សប្បាយ ។ សេចក្តីរាយការណ៍​អំពី​ភាព​អសកម្ម​របស់​មន្ត្រី អំពី​បញ្ហា​អំពើ​ពុក រលួយ អំពី​អំពើ​អយុត្តិធម៌​សង្គម អំពី​បញ្ហា​សេដ្ឋកិច្ច​ដែល​ប្រជាជន ពិសេស​ប្រជា​កសិករ​កំពុង​ប្រឈម​មុខជា​ដើម នឹង​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ស៊ី​ប​នៃ​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​កោះសន្តិភាព​។

សារព័ត៌មាន​កោះសន្តិភាព​នឹង​ដើរតួ​នាទី​កាន់តែ​សកម្ម​ដើម្បី​ស្វែងរក​ការ​ពិត ការ​វិភាគ និង​ការ​រិះគន់​ប្រកបដោយ​ន័យ​ស្ថាបនា​តាម ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដើម្បី​ឱ្យ​មានការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​រាល់​បញ្ហា​ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​កម្ពុជា និង​ប៉ះពាល់​ដល់​ការ​រស់នៅ​ព្រមទាំង​ជីវភាព​របស់​ប្រជាជន​កម្ពុជា ។ តាម​រយៈ​ឥទ្ធិពល​នៃ​ការ​ពិត​និង​ការ​ជួយ​ស្វែងរក​រាល់​បញ្ហា​ជា​ឬ​ស​គល់​ទាំងអស់​នៅ​ក្នុង​សង្គម​កម្ពុជា​នឹង​ក្លាយជា​កញ្ចក់​ដើម្បី​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​សង្គម​កម្ពុជា​ដ៏​ពិត​ប្រក​ដ​មួយ​ដែល​ត្រូវ​បាន​សម្លឹង​មើល​ពី​គ្រប់​ជ្រុងជ្រោយ ។ ឆន្ទៈ​នៃ​ការ​រក​ឱ្យ​ឃើញ​បញ្ហា សង្គម​ជា​ជំហាន​ដំបូង​មួយ​ដែល​ត្រូវ​បន្ត​ដោយ​ឆន្ទៈ​នៃ​ការ​ទទួលស្គាល់​បញ្ហា​និង​ជំហាន​ចុង​ក្រោយ គឺ​ការ​ហ៊ាន​វះកាត់​ដោះស្រាយ​បញ្ហា​ទាំងនោះ ។

សារព័ត៌មាន​«​កោះសន្តិភាព​»​យល់​ច្បាស់​អំពី​តួនាទី​សារព័ត៌មាន​ដែល​ត្រូវ​ស្វែងរក​ព័ត៌មាន​និង​ការ​ពិត​ទាក់ទង​គ្រប់​បញ្ហា​ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ទទួល​ដោះស្រាយ ។ ២០២០​នឹង​ក្លាយជា​ឆ្នាំ​មួយ​សម្រាប់​បេសកកម្ម​«​កោះសន្តិភាព​»​ចូលរួម​ជាមួយ​រដ្ឋាភិបាល​និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​បង្កើត​អោយ​មាន​សង្គម​ថ្មី​មួយ​កាន់តែ​ផូរផង់​នៅ​កម្ពុជា តាម​រយៈ​ការ​ធ្វើ​សេចក្តីរាយការណ៍​កាន់តែ​គ្រប់​ជ្រុងជ្រោយ កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ទិដ្ឋភាព​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រាល់​បញ្ហា​សង្គម​ជាតិ​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​ជូន​ប្រជាជន​កម្ពុជា ។

ជា​សរុប​ក្រុម​និពន្ធ ក្រុម​អ្នក​យក​ព័ត៌មាន និង​បុគ្គលិក​សារព័ត៌មាន​កោះសន្តិភាព​ទាំងអស់​នឹង​ប្រឹងប្រែង​អស់កម្លាំង​កាយ​និង​ចិត្ត​ដើម្បី​ស្វែងរក​ការ​ពិត និង​បញ្ហា​សង្គម​ទាំងអស់​ដើម្បី​ពង្រឹង​តួនាទី​របស់​ខ្លួន​ជា​អ្នក​ឃ្លាំមើល​សង្គម​កាន់តែ​មាន​ប្រសិទ្ធភាព ។ កិច្ច​ប្រឹងប្រែង​របស់​កោះសន្តិភាព​គឺ​ដើម្បី​កម្ពុ​ជាមួយ​កាន់តែ​មាន​សន្តិភាព កាន់តែ​មានការ​ឯកភាព​ជាតិ កាន់តែ​សម្បូរ​រុងរឿង ហើយ​ស្នាមញញឹម​មាន​លើ​ផ្ទៃមុខ​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ