ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​តុលាការខេត្ត

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​ប៉ូ​លិស​ជំនាញ​នគរបាល​ស្រុក​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការខេត្ត​។ ការ​អនុវត្ត​ចាប់ខ្លួន​តាម​ដីកា​តុលាការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនា​ញនរ​គ​បាល​ស្រុក ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លេខ ១២/២០១៩…

ខេត្តតាកែវ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​ប៉ូ​លិស​ជំនាញ​នគរបាល​ស្រុក​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការខេត្ត​។

ការ​អនុវត្ត​ចាប់ខ្លួន​តាម​ដីកា​តុលាការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២០ ដោយ​កម្លាំង​ជំនា​ញនរ​គ​បាល​ស្រុក ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លេខ ១២/២០១៩ ចុះ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្តតាកែវ ពី​បទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​អង្គ​ត្រាវ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨​។

ជនជាប់ចោទ ឈ្មោះ គឿ​ន វិចិត្រ ហៅ​ស្រ​ង៉ែ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អង្គ​ត្រាវ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា ជនជាប់ចោទ​ខាង​លើង ត្រូវ​បាន​ប៉ូលិស​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ