ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​រំលោ.ភ​លើ​ដី​ចំណី​ផ្លូវ គឺជា​បញ្ហា​ស្មុគស្មាញ ប្រ​សិន​អាជ្ញាធរ​នៅ​មូលដ្ឋាន​មិន​អនុវត្ត​តាម​គោលការណ៍(មានវីដេអូ)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បញ្ហា​រំលោភ​ដី​ចំណី​ផ្លូវ​នៅ​តែ​ពិបាក​ដោះស្រាយ​សម្រាប់​ខេត្ត​ទេសចរណ៍ធម្មជាតិ​មណ្ឌលគិរី ទោះបី​អាជ្ញាធរ​បាន​ដាក់​វិធានការ​តឹង​រឹង​យ៉ាងណា​នៅ​តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​ចូលរួម​សហការ​លើ​ចំណាត់ការ​រៀបចំ​របស់​មន្ត្រី ហើយ​សំណង់​ខ្លះ​នៅ​តែ​មាន​វត្តមាន​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ ។ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​ម​ណ្ឌ​គិរី​បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ បញ្ហា​រំលោភ​ដី​ចំណី​ផ្លូវ​នៅ​តែ​ពិបាក​ដោះស្រាយ​សម្រាប់​ខេត្ត​ទេសចរណ៍ធម្មជាតិ​មណ្ឌលគិរី ទោះបី​អាជ្ញាធរ​បាន​ដាក់​វិធានការ​តឹង​រឹង​យ៉ាងណា​នៅ​តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ហាក់​មិន​ចូលរួម​សហការ​លើ​ចំណាត់ការ​រៀបចំ​របស់​មន្ត្រី ហើយ​សំណង់​ខ្លះ​នៅ​តែ​មាន​វត្តមាន​តាម​បណ្តោយ​ផ្លូវ​សំខាន់​ៗ ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​ម​ណ្ឌ​គិរី​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឱ្យ​ខេត្តមណ្ឌលគិរី​ប្រែ​មុខមាត់​ថ្មី​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ជា​កន្លែង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត អាជ្ញាធរ​ក្រុង​- ស្រុក រួម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណ​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ទប់ស្កាត់​សំណង់​ដែល​រំលោភ​លើ​ដី​ចំណី​ផ្លូវ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់បំព្រង ។

លោក​អភិបាលខេត្ត​បន្ត​ថា ការ​សាងសង់​សំណង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ គឺជា​បញ្ហា​ស្មុគស្មាញ ប្រសិនបើ​អាជ្ញាធរ​នៅ​មូលដ្ឋាន​មិន​អនុវត្ត​តាម​គោលការណ៍ និង​បទបញ្ជា​របស់​រដ្ឋបាល​ខេត្ត និង​ធ្វើ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​បាត់​សណ្តាប់ធ្នាប់​នៅ​ក្នុង​សង្គម ។ អភិបាលខេត្ត​បន្ថែម​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​គ្រប់​បណ្តា​ក្រុង​- ស្រុក​ទាំងអស់ ត្រូវ​ចុះ​ធ្វើ​ជា​ប្រចាំ និង​ទប់ស្កាត់​ការ​សាងសង់​សំណង់​នានា​ដែល​រំលោភ​លើ​ដី​ចំណី​ផ្លូវ ជា​ពិសេស​ត្រូវ​ចុះ​រុះរើ​ស្លាក​យីហោ ឫ​តូប​មួយ​ចំនួន​នៅ​តាម​ដងផ្លូវ ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​បាន​សាងសង់​លើ​ដី​ចំណី​ផ្លូវ​ដែល​ធ្វើ​ឱ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ក្នុង​ក្រុង និង​សូម​ឱ្យ​អាជ្ញាធរ​ក្រុង​ត្រូវ​ខិតខំ​ដឹកនាំ​រៀបចំ​គ្រប់គ្រង និង​កែ​លំអរ​ផ្លូវ​ក្នុង​ក្រុង​ឱ្យ​មាន​លក្ខណៈ​ធំ​ទូលាយ និង​មាន​របៀបរៀបរយ និង​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ដែល​បាន​ដាក់​ចេញ ។

លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ​បានឱ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​ក្រុង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​បាន​ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យធ្វើ​ការ​រុះរើ​ត្រឹម​ថ្ងៃ​ទី​០៧ ខែមករា​នេះ តែ​ដោយសារ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២០​នេះ និង​មានកម្ម​វិធី​បុណ្យ​ផ្សេង​ៗ​រហូត​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូលរួម​ប្រមាណ​ជា​៣០% មន្ត្រីរាជការ​បាន​១០% និង​នៅ​សល់​៦០%​ទៀត មិន​ទាន់​ធ្វើការ​រុះរើ​នៅឡើយ​ទេ ។

ដូច្នេះ​អាជ្ញាធរ​ក្រុង​នឹង​មាន​វិធាន​ការណ៍​ថ្មី​បន្ទាប់​ពី​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សណ្តាប់ធ្នាប់​ខេត្ត​ដឹកនាំ​ដោយ​លោក ឈឹ​ម កាន អភិបាលរង​ខេត្ត​ដោយ​សម្រេច​ថា ទុក​ជូន​ម្ចាស់​តូប និង​សំយាប ក្រោយ​៧​មក​រា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ ។ លោក​អភិបាលក្រុង​បាន​សំណូមពរ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ សូម​ត្រៀម​ឧបករណ៍​ចូលរួម​ព្រោះ​នៅ​ក្រោយ​ថ្ងៃ​ទី​១៧ ខែមករា ម្ចាស់​តូប ឫ​សំយាប​ណា​ដែល​ទទួល​បាន​លិខិត​អញ្ជើញ និង​កិច្ចសន្យា​ពី​សាលាក្រុង​ត្រូវ​សហការ​គ្នា ធ្វើ​យ៉ាងណា​រំដោះ​ចំណី​ផ្លូវ​នេះ និង​ថែម​ទាំង​កាត់​ផ្ទាំង​ស្លាក​ប៉ាណូ​ចេញ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ចំណី​ផ្លូវ​ប្រើប្រាស់​បាន និង​មាន​លក្ខណៈ​ធំ​ទូលាយ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ