ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​៤នាក់ ក្រោយ​លួចឆ្លងដែនខុសច្បាប់​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ កម្លាំង​ល្បាត​ចល័ត របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​សហការ​ជាមួយ​ប៉ុ​ស្តិ៍​នគ​បាល​រដ្ឋបាល​ឃុំ​មនោ​រម្យ និង​កម្លាំង​ប្រជា​ការពារ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់​បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ច្រកព្រំ​ដែន​​ក្បែរ​​ច្រក​របៀង​​មនោ​រម្យ ស្ថិត​ក្នុង​ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប…

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ កម្លាំង​ល្បាត​ចល័ត របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​សហការ​ជាមួយ​ប៉ុ​ស្តិ៍​នគ​បាល​រដ្ឋបាល​ឃុំ​មនោ​រម្យ និង​កម្លាំង​ប្រជា​ការពារ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់​បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​តាម​ច្រកព្រំ​ដែន​​ក្បែរ​​ច្រក​របៀង​​មនោ​រម្យ ស្ថិត​ក្នុង​ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ​ទើប​សមត្ថកិច្ច​បាន​ឃាត់​សួរ ហើយ​ពួក​គេ​ឆ្លើយ​ថា​ជា​ជនជាតិ​វៀតណាម ទើប​ធ្វើការ​ឃាត់ខ្លួន​ទាំង​៤​នាក់​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៤​នាក់​ជា​ជនជាតិ​វៀតណាម​ខាងលើ​រួម​មាន ១-​ឈ្មោះ​ត្រឹង យឹ​ង​យិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ភឿ​កតី ឃុំ​ឡុ​ង​ភឿ​ក ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ២-​ឈ្មោះ​ង្វៀ​ង ថា​ន់​ទឹង​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ភឿ​ក​វ៉ា ឃុំ​មុំ​ថា​បេ ស្រុក​ចូ​វ​ថា​ន ខេត្ត​តៃ​និ​ញ ៣-​ឈ្មោះ​ង្វៀ​ង ហា​យ​ថា​ន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ភឿ​កតី ឃុំ​ឡុ​ង​ភឿ​ក ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ និង​៤-​ឈ្មោះ​តា​យ​ យាំ​ទៀង​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ភឿ​កតី ឃុំ​ឡុ​ង​ភឿ​ក ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​៤​នាក់​ខាងលើ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​សម្ភារៈ​ជា​បណ្ដោះអាសន្ន​រួម​មាន ម៉ូតូ​ចំនួន​២​គ្រឿង​, ២-​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​វៀត​ណាម​ចំនួន​២​សន្លឹក​, ៣-​ប័ណ្ណបើកបរ​ចំនួន​២​សន្លឹក និង​៤-​ប្រាក់​ចំនួន​៣.៧០០.០០០​ដុ​ង (​បី​លាន​ប្រាំពី​សែន​ដុ​ង​) ។ បន្ទាប់​ពី​ឃាត់ខ្លួន​សាកសួរ​រួច​បញ្ជូន​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ