ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ធានា​ទូរ​ទាត់​របស់​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​សាងសង់​អគ្គិសនី​មាន​អនុភាព​១៤០​មេ​ហ្គា​វ៉ា​ត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ចំនួន​៥៨​រូប បាន​លើកដៃ​អនុម័ត​ជាម​ឯកច្ឆ័ន្ទ​លើ​សេចក្តីព្រាងច្បាប់​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​សាងសង់​ស្ថានីយ​អគ្គិសនី​ដោយ​កម្លាំង​១៤០​មេ​ហ្គា​វ៉ា​ត់​ហើយ ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា​នេះ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី​សាយ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ចំនួន​៥៨​រូប បាន​លើកដៃ​អនុម័ត​ជាម​ឯកច្ឆ័ន្ទ​លើ​សេចក្តីព្រាងច្បាប់​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​សាងសង់​ស្ថានីយ​អគ្គិសនី​ដោយ​កម្លាំង​១៤០​មេ​ហ្គា​វ៉ា​ត់​ហើយ ។

ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា​នេះ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ដោយ​បាន​លើកយក​របៀបវារៈ​សំខាន់​ចំនួន​៧​មក​ពិនិត្យ​ពិភាក្សា និង​អនុម័ត ។

លោក​ម៉​ម ប៊ុ​ន​នាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​យ៉ាង​ដូច្នេះ​ថា​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៦ ទាក់ទង និង​ការ​ធានា​ទូរ​ទាត់​របស់​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​៤ សម្រាប់​ការ​សាងសង់​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ​ដោយ​មាន​អានុភាព​សរុប​១៤០ មេ​ហ្គា​វ៉ា​ត់ និង​ការ​ធានា​ទិញ​ថាមពល​អគ្គិសនី​លិ​ត​ដោយ​ធ្យូងថ្ម​ទំហំ​២៤០​មេ​ហ្គា​វ៉ា​ត់ ពី​ប្រទេស​ឡាវ​ជា​ស្ថាពរ ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​ក៏​បាន​ឲ្យ​ដឹង​ថា ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ គឺ​ឆ្លើយ​តប និង​មាត្រា​៦១​នៃ​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ថា សេចក្តីព្រាងច្បាប់​ទាំងអស់​មាន​សុគត់​ភាព​ជាមួយ​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ច្បាប់​ស្តី​ពី​សប្ប​ទាន​ច្បាប់​ស្តី​ពី​ហិរញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ច្បាប់​ស្តី​ពី​អគ្គិសនី និង​ច្បាប់​ស្តី​ពី​ពន្ធដា ។ លោក​បន្ត​ថា អង្គប្រជុំ​បាន​បាយ​តម្លៃ​ចំពោះ​សេចក្តីព្រាងច្បាប់​ទាំងអស់​ថា មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​វាន​ទម្រង់ និង​គត្តិ​ច្បាប់ ។

លោក ម៉​ម ប៊ុ​ន​នាង បាន​បញ្ជាក់​ថា ៖«​ក្នុង​ច្បាប់​ក៏​មាន​ចំណុច​សំខាន់​ៗ​ដែល​បាន​លើ​ឡើង​ក្នុង​អង្គប្រជុំ ដោយ​កម្ពុជា​យើង​បាន​ត្រៀម​លក្ខ​ខណៈ​រយៈពេល​១០​ឆ្នាំ គឺ​ចាប់ពី​២០២០ ដល់​ឆ្នាំ​២០៣០ ដោយសារ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា នឹង​នាំ​នាវា​កម្ពុជា​យើង​ឲ្យ​ក្លាយទៅជា​ប្រទេស​មាន​សេដ្ឋកិច្ច​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​មុខ​» ។ លោក​បាន​បន្ត​ថា ការ​ដែល​កំណត់​នេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​នេះ​ដោយសារ​ប្រទេស​មាន​សន្តិភាព ដូច្នេះ​យើង​ត្រូវ​អរគុណ​សន្តិភាព​ព្រោះថា មាន​សន្តិភាព​ទើប​មានការ​វិនិយោគ ហើយ​ការ​វិនិយោគ​វិស័យ​អគ្គិសនី​នេះ គឺ​សំខាន់​ណាស់​ពោល គឺ​ព្រៀប​ដូច​ជា សរសៃឈាម​មួយ​សំខាន់​សម្រាប់​ឲ្យ​រោងចក្រ​សហគ្រាស​ទាំងអស់​ដំណើរ និង​ផលិត​ទំនិញ ដើម្បី​បម្រើ​សេចក្តី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ដើម្បី​ទទួលយក​ថវិកា​មក​កម្ពុជា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ