ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​បង្កប់​ក្រោម​ដំឡូង​មី​ក្នុង​ឡាន​ខ្នាត​យក្ស អស់លក្ខណ៍​ត្រឹម​មេព្រៃ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​ពី​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​រដ្ឋបាល​ព្រៃ ឈើ​ខេត្ត​បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០​នេះ​ថា មាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​ស្នាក់​ការ​រដ្ឋបាល​ព្រៃ…

ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​ពី​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​រដ្ឋបាល​ព្រៃ ឈើ​ខេត្ត​បាន​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០​នេះ​ថា មាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​ស្នាក់​ការ​រដ្ឋបាល​ព្រៃ ឈើ​ស្វាយ​លើ បាន​ស្ទាក់​ចាប់​រថយន្ត​ខ្នាត​យក្ស​មួយ​គ្រឿង ដឹក​ដំឡូង​ពីលើ​និង​បង្កប់​ឈើ​ពីក្រោម ស្ថិត​នៅ​ចំណុច​ស្រុក​ស្វាយ លើ ខេត្តសៀមរាប ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ទាំង​អ្នកបើកបរ​ផង​ដែរ រួច​នាំ​យក​មក​ទុក​នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ ដើម្បី​សួរនាំ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ព្រៃឈើ​។

ហេតុការណ៍​ឃាត់​រថយន្ត​ដឹក​ដំឡូង​ពីលើ និង​បង្កប់​ឈើ​ពីក្រោម​នោះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​ម៉ុង ប៊ុ​ន​លិ​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ឱ្យ​ដឹង​បន្ថែម​ថា រថយន្ត​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​បាន​ចាប់​ឃាត់​មាន​ម្ចាស់​ឈ្មោះ ឡុ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ខេត្តព្រៃវែង ហើយ​បើកបរ រថយន្ត​ម៉ាក​ហ៊ី​យាន​ដាយ (HYUNDAI)​ធុន​(​វេ​អង​) ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៧៨២៩ ដឹក​ចេញ​មក​ពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្លងកាត់​ស្រុក​ស្វាយ បំរុង​ឆ្ពោះទៅ​ខេត្តព្រៃវែង ដើម្បី​យក​ទៅ​ចែកចាយ ប៉ុន្តែ​សំណាង​មិនល្អ ត្រូវ​មន្ត្រី​ជំនាញ ធ្វើការ​ឃាត់​បាន​ភ្លាម​ៗ​ផង​ដែរ​។

លោកនាយ​ខណ្ឌ​បន្ត​ទៀត​ថា រថយន្ត​ខាងលើ ដែល​បាន​ដឹក​ដំឡូង​ពីលើ និង​បង្កប់​ឈើ​ខាងក្រោម ដែល​ក្នុង​នោះ​រក​ឃើញ​ឈើ​ប្រភេទ​លេខ​១ (​ស្រឡៅ​)​ចំនួន​២១៣​សន្លឹក​, ឈើ​អារ​លេខ​១​ចំនួន​២១១​សន្លឹក និង​ឈើ​អារ​ចម្រុះ​ចំនួន​៣៩​សន្លឹក ។

លោកនាយ​ខណ្ឌ​បន្ថែម​ថា ក្រោយ​ពី​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋ បាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​ទទួល​ពិន័យ​ជា​អន្តរកាល ក្នុង​រយៈពេល​៣០​ថ្ងៃ​។ ក្នុង​ករណី​ម្ចាស់​មិន​ចូលខ្លួន មក​ដោះស្រាយ​ទេ សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ