ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាយ​អាថ៌​កំបាំង​ការ​វាយ​កម្ទេច​ចោល​សំណង់​ភូមិ​គ្រឹះ​៧​ជាន់​កន្លះ​ក្លាយជា​ផេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​មាន​តម្លៃ​រាប់​លាន​ដុល្លារ ទើបតែ​សាងសង់​មិន​ទាន់​រួចរាល់​ផង ស្រាប់តែ​ត្រូវ​វាយ​កម្ទេច​ចោល​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកដំណើរ​ដែល​ឆ្លងកាត់​មានការ​ងឿងឆ្ងល់​គ្រប់​ៗ​គ្នា និង​បាន​ចោទសួរ​ថា ហេតុ​អ្វី​បានជា​វាយ​កម្ទេច​ចោល ? គួរ​ឱ្យ​ស្តាយ​ណាស់…

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​មាន​តម្លៃ​រាប់​លាន​ដុល្លារ ទើបតែ​សាងសង់​មិន​ទាន់​រួចរាល់​ផង ស្រាប់តែ​ត្រូវ​វាយ​កម្ទេច​ចោល​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកដំណើរ​ដែល​ឆ្លងកាត់​មានការ​ងឿងឆ្ងល់​គ្រប់​ៗ​គ្នា និង​បាន​ចោទសួរ​ថា ហេតុ​អ្វី​បានជា​វាយ​កម្ទេច​ចោល ? គួរ​ឱ្យ​ស្តាយ​ណាស់ ?

ទោះបីជា​យ៉ាងនេះ​ក្តី​គេ​ពុំ​ដឹង​ពី​មូល​អ្វី​ពិតប្រាកដ​នោះ​ទេ ។ សំណង់​ដែល​សង់​មិន​ទាន់​រួចរាល់​វាយ​កម្ទេច​ចោល​វិញ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំហំ​ប្រមាណ​ជិត​២០​ម៉ែត្រ​គុណ​នឹង​ជិត​៣០​ម៉ែត្រ មាន​កម្ពស់​ប្រមាណ​៧​ជាន់​កន្លះ ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។ គេ​ពុំ​ដឹង​ថា ម្ចាស់​សំណង់​នោះ​មានឈ្មោះ​អ្វី​ឡើយ ។

តាម​កម្មករ​ដែល​ជា​អ្នក​វាយ​កម្ទេច​បានឱ្យ​ដឹង​ថា ពួក​គាត់​ត្រូវ​បាន​គេ​ជួល​ឱ្យ​វាយ​សំណង់​នេះ មាន​រយៈពេល​ប្រមាណ​១​ខែ​មក​ហើយ ។ កម្មករ​រូប​នោះ​បាន​បញ្ជាក់​ថា ការ​វាយ​ចោល​សំណង់​នេះ ដើម្បី​ពង្រីក​ដី​របស់​ម្ចាស់​ភូមិ​គ្រិះ​មួយទៀត​ដើម្បី​យក​ដី​ឱ្យ​ធំ​ទូលាយ​ឱ្យ​មាន​ហុងស៊ុយ តែបើ​តាម​ព័ត៌មាន​មួយទៀត​បានឱ្យ​ដឹង​ថា មូលហេតុ នៃ​ការ​វាយ​កម្ទេច​ចោល​ដោយសារ​តែ​ខុស​ហុងស៊ុយ ហើយ​ម្ចាស់​ក្រោយ​ដែល​ទើបតែ​ទិញ​ក៏​វាយ​កម្ទេច​ចោល​តែ​ម្តង​ទៅ ព្រោះ​សំណង់​ប៉ុណ្ណឹង​វា​មាន​តម្លៃ​មិន​ស្មើ​ដី​ទេ​នា​សម័យនេះ ។

ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​គ្រឿងចក្រ រួម​ជាមួយ​កម្មករ​ប្រមាណ​ជាង​១០​នាក់​កំពុង​តែ​សស្រាក់សស្រាំ​ក្នុង​ការ​វាយ​កម្ទេច​សំណង់​ដ៏​រឹង​មាំ​នេះ​ពីលើ​ចុះ​ក្រោម ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា សំណង់​នេះ​សាងសង់​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ ដែល​ការ​សាងសង់​បានជា​គ្រោង​រៀប​ឥដ្ឋ​បាន​២​ជាន់​ខាងក្រោម ។ រីឯ​ខាងលើ​មិន​ទាន់​រៀប​ឥដ្ឋ​នៅឡើយ​ទេ ។

លុះ​ក្រោយមក​នៅ​ពេល​ថ្មី​ៗ​នេះ ម្ចាស់​ក្រោយ​ដែល​ទិញ​យក ដើម្បី​ពង្រីក​ភូមិ​គ្រឹះ​របស់​ខ្លួន​ដែល​នៅ​ជាប់​នោះ ក៏​បាន​វាយ​កម្ទេច​ចោល​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​ក្តី ការ​វាយ​កម្ទេច​ភូមិ​គ្រឹះ​ដែល​មាន​តម្លៃ​ប្រាក់​លាន​ដុល្លារ កំពុង​តែ​ស្ថិត​នៅ​ជា​អាថ៌​កំបាំង ហើយ​អាជ្ញាធរ​ពុំ​បាន​ទម្លាយ​ឱ្យ​ដឹង​ឡើយ​។ មហាជន​និយាយ​ថា កុំ​ជោរ​ជាមួយ​អ្នកមាន សំណង់​តម្លៃ​វាល់​លាន​គ្មាន​បញ្ហា ទិញ​វាយ​ចោល​ព្រោះ​ខុស​ហុងស៊ុយ ។

ព័ត៌មាន​នេះ​មិន​មាន​ន័យ​រិះគន់​ទៅ​លើ​បុគ្គល​ណា​នោះ​ទេ ហើយ​ការ​ទិញ​វាយ​ចោល​ក៏​ជា​សិទ្ធិ​បុគ្គល​ដែល​មាន​ប្រាក់​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ ។ រីឯ​អ្នក​ដ៏​ទៃ​ទៀត​គ្រាន់តែ​ស្តាយ​តែ​ប៉ុណ្ណោះ​…​ស្តាយ​លេង​ៗ​ទៅ​…​មាន​ទាស់​ខុស​អី​ទេ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ