ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូជា​២​យ៉ាង​ជា​គុណធម៌​ក្រៃ​លែង

4 ឆ្នាំ មុន

បូជា​មាន​ពីរ​យ៉ាង​គឺ បូជា​ដោយ​ការ​ឱ្យ​សម្ភារ​ផ្សេង​ៗ ហៅ​ថា​អាមិសបូជា និង​បូជា​ដោយ​ការ​គោរព​ត្រង់ត្រាប់ ស្តាប់​គំនិត យោបល់ និង​អនុវត្ត​តាម​ហៅ​ថា បដិបត្តិ​បូជា ។ បូជា​ទាំង​ពីរ​នេះ…

បូជា​មាន​ពីរ​យ៉ាង​គឺ បូជា​ដោយ​ការ​ឱ្យ​សម្ភារ​ផ្សេង​ៗ ហៅ​ថា​អាមិសបូជា និង​បូជា​ដោយ​ការ​គោរព​ត្រង់ត្រាប់ ស្តាប់​គំនិត យោបល់ និង​អនុវត្ត​តាម​ហៅ​ថា បដិបត្តិ​បូជា ។

បូជា​ទាំង​ពីរ​នេះ ទោះជា​បុគ្គល​ជ្រះថ្លា​ចូល​ចិត្ត​បូជា​ប្រភេទ​ណាមួយ​ក៏​លោក​ចាត់​ថា​ជា​ការ​បូជា​ដ៏​ប្រសើរ​ដើម្បី​សង្គ្រោះ​អ្នក​ដទៃ និង​សង្គ្រោះ​ខ្លួនឯង​ឱ្យ​មានដំណើរ​ល្អ​នៅ​ក្នុង​សង្សារវដ្ត​នេះ ។

ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ផង បើ​បូជា​ដល់​បុគ្គល​ពាល​គ្មាន​គុណធម៌ គ្មាន​សីលធម៌ ក្រៅពី​មិន​បាន​ផល​ល្អ​ដល់​ខ្លួនឯង​និង​សង្គម ក៏​នៅ​មានការ​បង្កក្តី​អន្តរាយ ក្តៅក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែម​ទៀត​ផង ជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើកតម្កើង​សភាវៈ​អាក្រក់​ចូល​ជុំ​ជិត​ជាប់​ជីវិត​មិន​ខាន ។

ហេតុនេះ​ការ​បូជា​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បញ្ញា ធ្វើ​ចំពោះ​បុគ្គល​ដែល​គួរ​គោរព​បូជា គឺ​បុគ្គល​ដែល​មានគុណ​ធម៌​ខ្ពស់ មាន​សីលធម៌​ដ៏​ប្រពៃ និង​ជា​បុគ្គល​តែង​ធ្វើ​នូវ​សេចក្តីសុខ​ចម្រើន​ដល់​សង្គមមនុស្ស​ជា​និច្ច ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ