ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្រុសស្រី២នាក់​ ខណៈកំពុងប្រព្រឹត្តជាក់ស្តែង​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០២០ ដែល​ម្នាក់​ឃាត់ខ្លួន​នៅ​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០២០ ដែល​ម្នាក់​ឃាត់ខ្លួន​នៅ​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត​ឃាត់ខ្លួន​នៅ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខណ​:​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។

នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្តីទី លោក​សុខ និមល បាន​ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​២​នាក់​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ ដែល​មាន​ម្នាក់​ឈ្មោះ កែន សុគន្ធ ហៅ ពុ​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​កាប់​គោ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ​រឿ​ន ឌី​ណា ហៅ​ឌី ភេទ​ស្រី អាយុ​២៦​ឆ្នាំ នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។

លោកនាយ​ការិយាល័យ​ស្ដីទី​រួប​នេះ​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​កម្លាំង​ជំនាញ​របស់​លោក ដែល​មានការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​ផង ឃាត់ខ្លួន​នៅ​ពេល​ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង តែ​នៅ​ទីតាំង​ផ្សេង​គ្នា ហើយ​រឹបអូស​បាន​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​។

បើ​យោង​តាម​របាយ​ការ​ណ៏​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នេះ បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​នានា​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​មាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) សរុប​ចំនួន​៨​ថង់ សម្ភារ​:​វេច​ខ្ចប់ និង សម្ភារ​:​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ប្រុស ស្រី​ទាំង​២​នាក់​ខាងលើ​នេះ បាន​ឆ្លើយ​សារភាព​ទ​ទួល​ស្គាល់​ថា វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​ទាំងនោះ ពិតជា​របស់​ខ្លួន​ប្រាកដ​មែន ប៉ុន្តែ​ជន​ទាំង​២​នាក់​នេះ ហាក់​មិន​ទាន់​ផ្ដល់​ព័ត៌មាន​លំអិត អំពី​ប្រភព​មេខ្លោង​ដែល​ខ្លួន​ទិញ​យក​មក​ជួ​ញ​ដូរ​បន្ត​នោះ​ទេ​។ ប៉ុន្តែ​​ទោះជា​យ៉ាងណា​ មន្ត្រី​ជំនាញ​កំពុង​សួរ​ដេញដោល​អំពី​រឿង​នេះ​។

មានការ​កត់សម្គាល់​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ កម្លាំង​ប្រឆាំង​គ្រឿងញៀន ទាំង​នៅ​តាម​បណ្ដា​អធិការ​ស្រុក ក្រុង និង​ស្នងការ​ខេត្ត បាន​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បានជា​ច្រើន​នាក់ រួម​ទាំង​រឹបអូស​បាន​នូវ​វត្ថុ​តាង​ជា​ច្រើន​ផង​គួរ​ឱ្យ​កត់សម្គាល់​។

ទោះបីជា​យ៉ាងណា ក្នុង​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​នេះ លោក​សុខ និមល នាយការិយាល័យ​ស្ដីទី​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​បន្ត​សួរនាំ​ជនសង្ស័យ ដើម្បី​វែកមុខ​បក្ខពួក​និង​មេខ្លោង​បន្ថែម​ទៀត មុន​ពេល​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ