ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​លុយរាប់​ម៉ឺន​ដុល្លារ​ឈ្លក់​ងើបមុខ​មិន​រួច​រហូត​ចង់​យក​ជីវិត​ឱ្យ​យមរាជ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មាន​វិ​ប​តិ្ត​ម្នាក់បានជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែមិន​បាន​សម្រេច ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍ និង​នគរបាល​គោលដៅ​ទី​៣ឃាត់​ទាន់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​ព្រឹក ថៃ្ង​ទី​២ ខែមករា…

រាជធានី​ភ្នំពេញ ៖ បុរស​មាន​វិ​ប​តិ្ត​ម្នាក់បានជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែមិន​បាន​សម្រេច ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍ និង​នគរបាល​គោលដៅ​ទី​៣ឃាត់​ទាន់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​ព្រឹក ថៃ្ង​ទី​២ ខែមករា ឆ្នាំ​២០២០ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ បុរស​ដែល​គិត​ខ្លី​ឈ្មោះ ហេង ពុ​ទ្ធី​យ៉ា អាយុ​៣១​ឆ្នាំ មាន​លំនៅ​ភូមិ​អូរ​អណ្តូង​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រូប​នោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រូស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1C 1065 ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វា ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ នៅ​ពេល​ធ្វើ​ដំណើរ​ដល់​កណ្តាល​ស្ពាន​ក៏​បាន​ឈប់ តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​សម្លាប់​ខ្លួន តែ​ត្រូវ​បាន​អ្នកដំណើរ ប្រទះ​ឃើញ​រាយការណ៍​ទៅ​នគរបាល​ចរាចរណ៍ ​និង​នគរបាល​ការពារ​ស្ពាន ទៅ​ឃាត់​ទាន់​រួច​រាយការណ៍ ឱ្យ​នគរបាល​មូលដ្ឋាន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វា ។

ភ្លាម​ៗ​នោះ​បន្ទាប់​ពី​ឃាត់ខ្លួនបុរស​រូប​នោះឱ្យ​ដឹង​ថា ខ្លួន​មិន​បាន​លោតទឹក​នោះ​ទេ ដោយ​ឈប់​ឈរ​លេង ។ ទោះបីជា​យ៉ាងណា បុរស​រូប​នោះ​មាន​បណ្តាំ​មួយ​សន្លឹក​នៅ​ជាប់​ម៉ូតូ​រួច​ទៅ​ហើយ ។ តាម​បណ្តាំ​បានឱ្យ​ដឹង​ថា «​សូម​អរគុណ ដែល​អ្នក​ម្តាយ​ចង់ឱ្យ​កូន​ល្អ ជាតិ​នេះ​ខ្ញុំ​មិន​បាន​សង​គុណ​​ម្តាយ ចាំជាតិ​ក្រោយ​ណា​ម្តាយ​» ។ នៅ​ក្នុង​សំបុត្រ​បណ្តាំ សូម​ឱ្យ​ខ​ល​ទៅ​ម្តាយ​ខ្ញុំ​ផង ព្រមទាំង​ប្រាប់​លេខ​ទូរស័ព្ទ​ម្តាយ​ផង​ដែរ ។

តាម​ព័ត៌មាន​មូលហេតុ​ដែល​ធ្វើ​ឱ្យ​បុរស​នោះ​គិត​ខ្លី ដោយសារ​តែ​បុរស​រូប​នោះ​តូចចិត្ត​ខ្លួនឯង ដែល​ម្តាយក្មេក​យកប្រពន្ធ​និង​កូន​របស់​ខ្លួន​ទៅ​វិញ ហើយ​ពេល​ដែល​ខ្លួន​ចង់​ជួប​កូន ម្តាយក្មេក​មិន​ឱ្យ​ជួប​ក៏​បាន​គិត​ខ្លី​បែប​នេះ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បុរស​រូប​នោះរៀប​អាពាហ៍ពិពាហ៍ឪពុក​ម្តាយ​បាន​ទំនុកបម្រុង​ឱ្យប្រាក់​រាប់​ម៉ឺន​ដុល្លារដើម្បី​រកស៊ី​ក៏​បាន​ខាតចុងខាតដើម ។ លុះ​ក្រោយមកបុរស​រូប​នោះ​ក៏​បាន​ឈ្លក់​នឹង​ល្បែង ។ ដោយសារ​តែ​គំនិត​មិនកើត ឪពុក​ម្តាយក្មេក​ក៏​បាន​បំបែក​យក​កូន​ឱ្យទៅ​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ចំណែក​កូន​ក៏​យក​ទៅ​រស់នៅ​ខេត្តបាត់ដំបង​។ នៅ​ពេល​ថ្មី​នេះ បុរស​រូប​នោះ​ក៏​បាន​សុំ​ជួប​កូន តែ​ម្តាយ​ក្មេង​មិន​ឱ្យ​ជួប​ក៏​មានគំនិត​ចង់​ស្លាប់​ក៏​ជិះ​ម៉ូតូ​មក​លោត​ទឹកតែ​ម្តង ។ បន្ទាប់​ពី​ឃាត់ខ្លួន​ទៅ​សាកសួរ បុរស​រូប​នេះ​ដឹងខ្លួន​ខុស​និង​គិតតែ​យំ​ស្រែក​និង​សំពះ ។ តាម​រយៈពេល​លេខ​ទូរស័ព្ទ នគរបាល​ក៏​បាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​មក​នាំ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ