ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ ពេល​ខ្លះ​មនុស្ស​ឲ្យ​តម្លៃ​តិចតួច​សម្រាប់​ជីវិត​តែ​ពេល​បាត់បង់​នាំ​គ្នា​សោកស្តាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពេល​ខ្លះ​មនុស្ស​ឲ្យ​តម្លៃ​តិច​តូច​សម្រាប់​ជីវិត តែ​ដល់​ពេល​បាត់បង់​នាំ​គ្នា​សោកស្តាយ ។ លោក…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពេល​ខ្លះ​មនុស្ស​ឲ្យ​តម្លៃ​តិច​តូច​សម្រាប់​ជីវិត តែ​ដល់​ពេល​បាត់បង់​នាំ​គ្នា​សោកស្តាយ ។ លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេ​ម​ភូមិន្ទ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​ខ្លះ​យើង​មិនសូវ​ចាប់អារម្មណ៍ ឬ​ឲ្យ​តម្លៃ​តិចតួច​ណាស់​ដល់​អ្វី​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ជីវិត​រស់នៅ​របស់​យើង ហើយ​បាន​ត្រឹម​នាំ​គ្នា​សោកស្តាយ​ពេល​ដែល​វា​បាត់បង់​ទៅ​…​អរគុណ សន្តិភាព ដែល​យើង​មាន​សព្វថ្ងៃ និង​នាំ​គ្នា​ថែរក្សា​កុំអោយ​បាត់បង់​…»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​អរគុណ សន្តិភាព ។ ដែល​ពាក្យ​សន្តិភាព​នេះ​ត្រូវ​បាន​បណ្តា​ស្ថាប័នរដ្ឋ ឯកជន​មួយ​ចំនួន​នាំ​គ្នា​ចង​បណ្តា​ជា​ពាក្យស្លោក​ថា «​អរគុណ សន្តិភាព​» នៅ​តាម​ខ្លោង​ទ្វាររបង ។ ពាក្យ​អរគុណ​សន្តិភាព​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តើម​សរសេរ​លើ​បណ្តាញ​សង្គម ខណៈ​ឆ្នាំ​ចាស់​២០១៩ ឆ្លង​ចូល​ឆ្នាំ​ថ្មី​២០២០ ។ ពាក្យ​សន្តិភាព​នេះ​ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​យ៉ាង​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​ក្នុង​អបអរសាទរ​យ៉ាង​ខ្លាំង​ដែរ ធ្វើ​ឲ្យ​ប្រទេស​មានការ​រីក​ចម្រើន​និង​អភិវឌ្ឍន៍​ដោយសារ​មាន​សន្តិភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ