ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរសម្រុកទៅលេងខេត្តមណ្ឌល​គិរី ទោះបីអាកាសធាតុត្រជាក់ដល់ឆ្អឹងខ្នង

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ភ្ញៀវ​ទេសចរ​ជាង​១​ម៉ឺន​នាក់​បាន​សម្រុក​នាំ​គ្នា​ចូលរួម​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល នៅ​ខេត្តមណ្ឌលគិរី ដែល​មាន​អាកាសធាតុ​១៥​ទៅ​១៧​អង្សា​ប៉ុណ្ណោះ ដែល​បង្កើត​ឲ្យ​មាន​បទ​ពិសោធ​ន៏​ថ្មី​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ ស្គាល់​រសជាតិ​ត្រជាក់​ដល់​ឆ្អឹងខ្នង​។ ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​មន្ត្រី​មន្ទីរ​ទេសចរណ៍​បញ្ជាក់​ថា តែងតែ​មានការ​កើនឡើង​រៀង​រាល់​ឆ្នាំ​។…

ខេត្តមណ្ឌលគិរី ៖ ភ្ញៀវ​ទេសចរ​ជាង​១​ម៉ឺន​នាក់​បាន​សម្រុក​នាំ​គ្នា​ចូលរួម​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល នៅ​ខេត្តមណ្ឌលគិរី ដែល​មាន​អាកាសធាតុ​១៥​ទៅ​១៧​អង្សា​ប៉ុណ្ណោះ ដែល​បង្កើត​ឲ្យ​មាន​បទ​ពិសោធ​ន៏​ថ្មី​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ ស្គាល់​រសជាតិ​ត្រជាក់​ដល់​ឆ្អឹងខ្នង​។

ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​មន្ត្រី​មន្ទីរ​ទេសចរណ៍​បញ្ជាក់​ថា តែងតែ​មានការ​កើនឡើង​រៀង​រាល់​ឆ្នាំ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​ជម្រុញ​ឲ្យ​ខេត្តមណ្ឌលគិរី មាន​ភ្ញៀវ​ទេសចរ​កើនឡើង​ពី​ឆ្នាំទៅ​មួយ​ឆ្នាំ​នោះ​មាន​ច្រើន​យ៉ាង ដូច​ជា ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន​គឺ ខេត្តមណ្ឌល គិរី​មាន​គ្រប់គ្រាន់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​។

ដោយឡែក​កត្តា​មួយទៀត​នោះ​គឺ​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរ​ពី​ខេត្តមណ្ឌលគិរី​យ៉ាង​ទូលំទូលាយ និង​មាន​ប្រព័ន្ធ​ផ្លូវថ្នល់​នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត​ល្អ​ស្អាត សន្តិសុខ សុវត្ថិភាព ជា​ពិសេស​នោះ​គឺ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​រៀងរាល់ថ្ងៃ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក៏​មានការ​រីក​ចម្រើន​ដូច​គ្នា ដូច្នេះ​ពួក​គាត់​មាន​អាច​លទ្ធភាព​សម្រាប់​ការ​ដើរ​លេង​កម្សាន្ត ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​ត្រៀម​ឆ្លង​ឆ្នាំ​ថ្មី នៅ​ខេត្តមណ្ឌលគិរី មាន​ចំនួន​១​ម៉ឺន​១​ពាន់​នាក់ ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​អន្តរជាតិ​មាន​ជាង​១០០​នាក់ ហើយ​តួលេខ​នេះ បើ​ធៀប​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​គឺ​មានការ​កើនឡើង ដោយ​ភ្ញៀវ​សរុប​កើនឡើង​១៤.៦៦% ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ