ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ហ្វ្រូ៊តា​ទី​» ស្ករ​គ្រាប់​រសជាតិ​ថ្មី​ស្នាដៃ​ផលិត​​របស់​កូន​ខ្មែរ​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​តាម​ស្តង់ដា​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ក្រុមហ៊ុន​ដើម​មក​ពី​សហរដ្ឋអាមេរិក ។ ក្រុមហ៊ុន​បាន​សម្រេច​ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្ករ​គ្រាប់​ដែល​មានឈ្មោះ​ថា «​ហ្វ្រ៊ូ​តា​ទី​»…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​តាម​ស្តង់ដា​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ក្រុមហ៊ុន​ដើម​មក​ពី​សហរដ្ឋអាមេរិក ។

ក្រុមហ៊ុន​បាន​សម្រេច​ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្ករ​គ្រាប់​ដែល​មានឈ្មោះ​ថា «​ហ្វ្រ៊ូ​តា​ទី​» ដែល​ផ្តោត​ទៅ​លើ​រសជាតិ​ផ្លែ​ឈើ​ក្នុងស្រុក​ចំនួន ៣​ប្រភេទ រួម​មាន​៖ រសជាតិ​ផ្លែ​ព្រីង រសជាតិ​ស្វាយ​-​អំបិល និង​រសជាតិ​អម្ពិល​-​ហិ​រ ។ គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន​ទទួល​បាន​ស្តង់ដា​សុវត្ថិភាព និង​គុណ ភាព​ម្ហូបអាហារ​អន្តរជាតិ​ដូច​ជា ៖ GMP, HACCP, BRC, HALAL និង​ស្តង់ដា​ជា​ច្រើន​ទៀត​ដើម្បី​ធានា និង​ផ្តល់​នូវ​ទំនុកចិត្ត​ជូន​ដល់​អតិថិជន ។

ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ការ​ទទួលទាន​ផ្លែ​ឈើ និង​ការ​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក ស្ករ​គ្រាប់​ថ្មី ម៉ាក​ហ្វ្រ៊ូ​តា​ទី នេះ ត្រូវ​បាន​ស្រាវជ្រាវ​ឡើង​ដោយ​ការ​ធ្វើតេស្ត​សាកល្បង​អស់​រយៈ​ពេល​​ជា​ច្រើន​ខែ​ពាក់ព័ន្ធ​ទៅ​នឹង​រសជាតិ​ផ្លែ​ឈើ វត្ថុធាតុដើម និង​គុណភាព​ក្នុង​ការ​រក្សា​ទុក ដែល​ការ​ផលិត​ឡើង​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​សុទ្ធសាធ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​សុវត្ថិភាព​ក្នុង​ការ​បរិភោគ គុណភាព និង​ចំណង់​ចំណូលចិត្ត​ក្នុង​ការ​ទទួលទាន​របស់​ប្រជាជន​ខ្មែរ ។

លោក អរុណ ច​ន​សុ​ន ដែល​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​បាន​មាន​ប្រសាសន៍​ថា «​លោក​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​ដែល​បង្កើត​នូវ​ផលិតផល​ស្ករ​គ្រាប់​រសជាតិ​ថ្មី​ប្រកបដោយ​ភាព​ជោគជ័យ ដើម្បី​ឲ្យ​អ្នក​ទទួលទាន​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ញ៉ាំ​ដ៏​រីករាយ​» ។ លោក​សង្ឃឹមថា ប្រជាជន​ខ្មែរ​នឹង​ងាក​មក​គាំទ្រ​ផលិតផល​ស្ករ​គ្រាប់​ដែល​ផលិត​នៅ​ក្នុងស្រុក​កាន់តែ​ច្រើន​។

ចំពោះ​ស្ករ​គ្រាប់ ហ្វ្រ៊ូ​តា​ទី រសជាតិ​ព្រីង គឺ​មាន​លក្ខណៈ​ពិសេស និង​ប្លែក​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​យើង​ធ្លាប់តែ​បរិភោគ​ក្នុង​ទម្រង់​ជា​ផ្លែ​ឈើ​ស្រស់ តែ​ពេល​នេះ​យើង​អាច​បង្កើត​ស្ករ​គ្រាប់​រសជាតិ​ផ្លែ​ព្រីង​ដែល​អាច​ញ៉ាំ​បាន​គ្រប់​រដូវ​កាល ។ ស្ករ​គ្រាប់ ហ្វ្រ៊ូ​តា​ទី ព្រីង​នេះ គឺ​មាន​រសជាតិ​ជូរ​ផ្អែម និង​មាន​ក្លិន​យ៉ាង​ប្រហើរ​របស់​ផ្លែ​ព្រីង​ស្រស់​ៗ ។

ចំណែក​ស្ករ​គ្រាប់ ហ្វ្រ៊ូ​តា​ទី រសជាតិ ស្វាយ​-​អំបិល វិញ ក៏​មាន​លក្ខណៈ​ប្លែក​ផង​ដែរ ព្រោះ​វា​ជា​ផលិតផល​ច្នៃប្រឌិត​ពី​ការ​និយម​បរិភោគ​ស្វាយ​ខ្ចី​ជាមួយនឹង​អំបិល​ទៅ​ជា​ស្ករ​គ្រាប់​ដែល​អាច​ញ៉ាំ​បាន​គ្រប់ពេលវេលា ។ ក៏​ដូច​គ្នា​ដែរ​ស្ករ​គ្រាប់ ហ្វ្រ៊ូ​តា​ទី ស្វាយ​-​អំបិល​នេះ មាន​រសជាតិ​ជូរ​ផ្អែម និង​ប្រៃ​តិច​ៗ រួម​ផ្សំ​ជាមួយនឹង​ក្លិន​ផ្លែស្វាយ​ខ្ចី​យ៉ាង​ក្រអូប​គួរ​ឲ្យ​ចង់​ញ៉ាំ​ស័ក្តិសម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ម្ជូរ ។

បន្ថែម​ពី​នេះ​ទៀត​ស្ករ​គ្រាប់ ហ្វ្រ៊ូ​តា​ទី រសជាតិ​អម្ពិល​ហឹរ ក៏​មាន​រសជាតិ​អស្ចារ្យ​មិន​ចាញ់​រសជាតិ​ដទៃ​ទៀត​ដែរ គឺ​វា​ផ្សំ​ឡើង​ពី​ផ្លែ​អម្ពិល​ទុំលាយ​ជាមួយ​ម្ទេស ដែល​មាន​រសជាតិ​ជូរ​ផ្អែម និង​ហឹរ​តិច​ៗ​ឆ្ងាញ់​គួរ​ឲ្យ​ចង់​ទទួលទាន ។

ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់ អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) បាន​ធ្វើការ​ដាក់​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​នេះ​ក្នុង​គោលបំណង​លើក​ស្ទួយ​ផលិតផល​ក្នុងស្រុក និង​ពង្រីក​ទីផ្សារ​បន្ថែម​ឲ្យ​កាន់តែ​ទូលំ​ទូលាយ ។ អតិថិជន​អាច​ធ្វើការ​ស្វែងរក​ទិញ និង​សាកល្បង​រសជាតិ​ថ្មី​នៃ​ស្ករ​គ្រាប់ ហ្វ្រ៊ូ​តា​ទី នេះ​បាន​យ៉ាង​ងាយស្រួល​នៅ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ។

សូម​សាកល្បង​ទទួលទាន​ស្ករ​គ្រាប់​ដែល​មាន​រសជាតិ​ថ្មី​និង​ប្លែក​ទាំងនេះ ដើម្បី​លើក​ស្ទួយ​ផលិត​ផល​ដែល​ផលិត​ក្នុងស្រុក ជួយ​បង្កើន​ការងារ​ក្នុងស្រុក និង​កាត់​បន្ថយ​ការ​នាំ​ចូល ។ សូម​ទំនាក់​ទំនង​​មក​លេខ 087 300 040 ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ផលិតផល​របស់ អេ​ប្រា​ធី​ហ្វ៊ូ​ដ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ