ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ទិដ្ឋិ​បុគ្គល​រមែង​គិត​ថា​ខ្លួនឯង​សំខាន់​ណាស់

4 ឆ្នាំ មុន

បុគ្គល​ណា​មានគំនិត​ថា ខ្លួនឯង​ជា​មនុស្ស​សំខាន់​ណាស់ ជា​មនុស្ស​ពិសេស​ណាស់ ជា​មនុស្ស​ប្រសើរ​ណាស់​ជាមួយនឹង​អ្នក​ដទៃ ជាមួយនឹង​កម្មវិធី​ផ្សេង​ៗ ឬ​សំខាន់​ណាស់​ជាមួយនឹង​ការងារ​គ្រប់យ៉ាង​គឺ​អត់​ខ្លួន​មិន​បាន​ឡើយ បុគ្គល​នោះ​ឈ្មោះ​ថា​ជា​ទុ​ទិដ្ឋិ​បុគ្គល​ហើយ ។ តាម​ពិត​ទៅ​មនុស្ស​យើង​ដែល​សំខាន់​សម្រាប់​ខ្លួនឯង​នោះ គឺ​សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់គ្រង​ថែរក្សា​ចិត្តគំនិត​ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​កុសលធម៌…

បុគ្គល​ណា​មានគំនិត​ថា ខ្លួនឯង​ជា​មនុស្ស​សំខាន់​ណាស់ ជា​មនុស្ស​ពិសេស​ណាស់ ជា​មនុស្ស​ប្រសើរ​ណាស់​ជាមួយនឹង​អ្នក​ដទៃ ជាមួយនឹង​កម្មវិធី​ផ្សេង​ៗ ឬ​សំខាន់​ណាស់​ជាមួយនឹង​ការងារ​គ្រប់យ៉ាង​គឺ​អត់​ខ្លួន​មិន​បាន​ឡើយ បុគ្គល​នោះ​ឈ្មោះ​ថា​ជា​ទុ​ទិដ្ឋិ​បុគ្គល​ហើយ ។

តាម​ពិត​ទៅ​មនុស្ស​យើង​ដែល​សំខាន់​សម្រាប់​ខ្លួនឯង​នោះ គឺ​សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់គ្រង​ថែរក្សា​ចិត្តគំនិត​ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​កុសលធម៌ ចំណែក​ជាមួយនឹង​សង្គមមនុស្ស​ជុំវិញ​ខ្លួន ជា​មនុស្ស​សំខាន់​ឬ​មិន​សំខាន់ គឺ​វា​ស្ថិត​នៅ​លើ​ចរិតលក្ខណៈ​របស់​មនុស្ស ឬ​ចរិយា​ជាក់ស្តែង​ទៅ​វិញ​ទេ ។

មនុស្ស​ល្អ​គេ​មិន​ដែល​បញ្ចេញ​ចរិត​ឆ្មើងឆ្មៃ ឬ​ប្រព្រឹត្ត​បែប​ច្រឡោងខាម​ដាក់​អ្នកផង​ទាំងពួង​នោះ​ទេ មនុស្ស​ល្អ​រមែង​ចេះ​សម្រប​ខ្លួន​ឱ្យ​ត្រូវ​ទៅ​តាម​សម័យកាល​មិន​ឱ្យ​ឃ្នើសចិត្ត​អ្នក​ដទៃ​ឡើយ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ