ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែង​ៗ​នៅ​ទីប្រជុំ​អ្នក​លឿង ភ្ជង់​ប្លន់​អ្នក​លក់​​មាស តែ​បែកធ្លាយ​ត្រឹម​ក្មេង​អាយុ​៧​ឆ្នាំ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ពេញ​តំបន់​ទី​ប្រជុំ​ជន​អ្នក​លឿង បន្ទាប់​ពី​ចោរ​១​ក្រុម​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម ចូល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ផ្ទះ​លក់​មាស​១​កន្លែង កាលពី​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ពេញ​តំបន់​ទី​ប្រជុំ​ជន​អ្នក​លឿង បន្ទាប់​ពី​ចោរ​១​ក្រុម​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម ចូល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ផ្ទះ​លក់​មាស​១​កន្លែង កាលពី​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ក្បែ​ផ្សារ​អ្នក​លឿង ស្ថិត​ក្នុងភូមិ​៤ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ តែ​សកម្មភាព​ប្លន់​នោះ​មិន​បាន​សំរេច ព្រោះតែ​កូន​ម្ចាស់ផ្ទះ​អាយុ​៧​ឆ្នាំ​ម្នាក់​រត់​ចេញ​មក​ក្រៅ​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ»​។

សេចក្តីរាយការណ៍​បន្ត​ថា ផ្ទះ​ដែល​ត្រូវ​ចោរ​ចូល​ប្លន់​នោះ​មាន​ម្ចាស់ ឈ្មោះ ហួ​ន ស៊ា​មកា​ង ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មុខរបរ​លក់​មាស វេរ​លុយ ចំណែកឯ​ក្រុម​ចោរ​មាន​គ្នា​២​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម​ម៉ាក រឺ​វុ​ល​រឺ​វែ ហើយ​សកម្មភាព​ចូល​ភ្ជង់​ប្លន់​នេះ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់ផ្ទះ​តែ​ម្តង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​៦​និង​២០​នាទី​ល្ងាច ក្នុង​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​រៀបចំ​ប្រមូល​មាសប្រាក់​ដែល​ដាក់​តាំង​លក់​ទុក​វិញ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ដើរ​ចូល​មក​ក្នុងផ្ទះ ហើយ​ក៏​ដក​កាំភ្លើងខ្លី​ភ្ជង់​ម្ចាស់ផ្ទះ ដើម្បី​គំរាម​ឱ្យ​យក​មាសប្រាក់​ទាំងអស់​ឱ្យ​គេ ប៉ុន្តែ​ជន​រង​គ្រោះ​ដែល​ជា​កូនស្រី​ម្ចាស់ផ្ទះ​បាន​ប្រកែក​មិន​ព្រមឱ្យ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​កូនប្រុស​ជន​រង​គ្រោះ​អាយុ​៧​ឆ្នាំ បាន​រត់​ចេញ​ទៅ​ក្រៅ​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» ហៅ​អ្នកស្រុក​ឱ្យ​ជួយ ទើប​ធ្វើ​ឱ្យ​ក្រុម​ចោរ​ភ័យ​ស្លន់ស្លោរ​ក៏​នាំ​គ្នា​ស្ទុះ​ចេញ​មក​ក្រៅ ហើយ​រត់​ចុះ​តាម​ផ្លូវ​បេតុង​ខាងលិច​ផ្សារ ទៅ​ដល់​កន្លែង​លក់​ផ្លែ​ឈើ ក៏​ភ្ជង់​ប្លន់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​កំពុង​ទិញ​ផ្លែ​ឈើ​យក​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ជិះ​រត់គេច​ខ្លួន​សំដៅ​ទៅ​ភូមិ​ព្រែក​រាំង​បាត់​ស្រមោល​ទៅ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​មានការ​ផ្អើល​ឆោឡោ​ភ្លាម កម្លាំង​សមត្ថកិច្ច ទាំង​ប៉ូលិស និង​អាវុធហត្ថ បាន​ដេញ​តាម​ពីក្រោយ​ចោរ និង​ប្រទះ​ឃើញ​ម៉ូតូ​ដែល​ចោរប្លន់​បាន ដោយ​ត្រូវ​ក្រុម​ចោរ​ប្លុង​ចោល​នៅ​នៅ​ផ្លូវ​ចុះ​ទៅ​ភូមិ​ព្រែក​រាំង តែ​ក្រុម​ចោរ​គេចខ្លួន​បាត់​អស់​ទៅ​ហើយ​។

ទោះជា​យ៉ាងណា សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ តាម​រយៈ​រូបភាព​ដែល​ចាប់​បាន​តាម​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ បើ​ទោះបីជា​សកម្មភាព​ប្លន់​នេះ ក្រុម​ចោរ​យក​មិន​បាន​អ្វី​សោះ​ក៏​ដោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ