ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេញ​មួយ​ឆ្នាំ​២០១៩ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​បរទេស​បាន​ជាង​៦០​ម៉ឺន​តោន​ ខណៈ​ទីផ្សារ​ចិន​ច្រើន​ជាងគេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​បរទេស​បាន​ជាង​៦០​ម៉ឺន​តោន ហើយ​គេ​សង្កេត​ឃើញ​ថា​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​តែ​មាន​ចំនួន​ច្រើន​ជាង​បណ្តា​ទីផ្សារ​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​។ ​ យោង​តាម​របាយការណ៍​លទ្ធផល​នៃ​ការ​នាំ​ចេញ​កសិផល​ឆ្នាំ​២០១៩ បាន​បង្ហាញថា «​សម្រាប់​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ចំនួន​៦២០.១០៦​តោន ក្នុង​នោះ​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ជាង​២៤​ម៉ឺន​តោន កើនឡើង​៤០%,…

រាជធានី​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​បរទេស​បាន​ជាង​៦០​ម៉ឺន​តោន ហើយ​គេ​សង្កេត​ឃើញ​ថា​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​តែ​មាន​ចំនួន​ច្រើន​ជាង​បណ្តា​ទីផ្សារ​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​។

យោង​តាម​របាយការណ៍​លទ្ធផល​នៃ​ការ​នាំ​ចេញ​កសិផល​ឆ្នាំ​២០១៩ បាន​បង្ហាញថា «​សម្រាប់​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ចំនួន​៦២០.១០៦​តោន ក្នុង​នោះ​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ជាង​២៤​ម៉ឺន​តោន កើនឡើង​៤០%, នាំ​ចេញ​ទៅ​អឺរ៉ុប​ជាង​២០​ម៉ឺន​តោន​កើនឡើង​៣១%,​នាំ​ចេញ​ទៅ​អាស៊ាន​បាន​ជាង​៨,៣​ម៉ឺន​តោន​កើនឡើង​១៣%​និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ដ​ដៃ​ទៀត​មាន​ប្រមាណ​ជាង​៨,៥​ម៉ឺន​តោន​កើនឡើង​១៣% បើ​ប្រៀប​នឹង​ឆ្នាំ​២០១៨»​។

លោក​ឧកញ៉ា សុង​សា​រ៉េ​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា សហព័ន្ធ​បាន​ដាក់​ចេញ​គឺ​ការ​បង្កើត​ទីផ្សារ​ចំនួន​៤​ធំ​ៗ៖​ទី​១)​គឺ​រក្សា​ទីផ្សារ​សហគមន៍​អឺរ៉ុប​ប្រហែល​៣០%,​ទី​២)​បង្កើត​ទីផ្សារ​និង​ឱកាស​ថ្មី​នៅ​ប្រទេស​ចិន​ឱ្យ​បាន​៣៥% ,​ទី​៣)​ទីផ្សារ​តំបន់​អាស៊ាន​មាន​កំណើន​២០%​និង​ទី​៤)​បង្កើត​ទីផ្សារ​ផ្សេង​ទៀត​ដូច​នៅ​ម​ញ្ឈឹ​ម​បូរ​ព៌ា អូស្ត្រាលី អា​មេ​រិ​ក​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ឱ្យ​បាន​១៥%​។

បើ​តាម​ប្រធាន​សហព័ន្ធ​បច្ចុប្បន្ន​នេះ​សហព័ន្ធ​មាន​សមាជិក​៣១៨ ក្នុង​នោះ​សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ​១៣៨, អ្នក​នាំ​ចេញ​ចំនួន​៨៨,​សហគមន៍​កសិកម្ម​៥៥​និង​សេវាករ​គាំំ​ទ្រ​ចំនួន​៣៧​នេះ សហព័ន្ធ​បាន​កំណត់​យក​អង្ករ​ឬ​ស្រូវ​ក្រអូប​ធ្វើ​ជា​យុទ្ធសាស្ត្រ​ជំរុញ​ការ​នាំ​ចេញ​ក៏​ដូច​ជា​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ពិភពលោក​។ ​លោក​បាន​ឧកញ៉ា​បញ្ជាក់​ថា «​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​យក​អង្ករ​ក្រអូប​ប្រណិត​និង​ស្រូវ​សែន​ក្រអូប​ជា​អង្ករ​យុទ្ធសាស្ត្រ​ដែល​សហព័ន្ធ​ធ្វើការ​ជំរុញ​និង​ធ្វើកា​ពង្រីក​ទៅ​កាន់​ទីផ្សារ​នាំ​ចេញ​។​ដោយហេតុ​ថា​អង្ករ​ទាំង​ពីរ​ប្រភេទ​នេះ​គឺជា​អង្ករ​ដែល​មាន​លទ្ធភាព​ប្រកួតប្រជែង​ដែល​អាច​ឈរជើង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​»​។

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា កន្លង​ទៅ​យើង​ខ្វះ​ឡ​ស​ម្ងួ​ត​, ខ្វះ​ម៉ាស៊ីនកិនស្រូវ​, ខ្វះ​ឃ្លាំង អីចឹង​ជម្រើស​ស្រូវ​ដែល​នៅ​សល់​គឺ​លក់​ទៅ​ឱ្យ​ប្រទេស​ជិតខាង​។​រឿង​សំខាន់​បើ​យើង​មាន​ចំណុច​ខាងលើ​នេះ​គ្រប់គ្រាន់ នៅ​ក្នុងស្រុក​គឺ​ម្ខាង​យើង​មានការ​ធ្វើ​និង​ម្ខាង​បាន​បង្កើន​តម្លៃបន្ថែម​នៅ​ស្រុក​យើង​គឺ​ល្អ​។ ចុង​កង្ករ អង្កាម​និង​ក​ន្ទុ​ក៏​នៅ​ក្នុងស្រុក​យើង​ដែល​បង្កើត​នៅ​អំណោយផល​ដល់​ការ​ចិញ្ចឹមសត្វ​នៅ​ក្នុងស្រុក​ថែម​ទៀត​។

សម្តេច​បាន​សង្កត់ធ្ងន់​ថា «​យើង​ចង់ឱ្យ​មិត្ត​បរទេស​ទាំងឡាយ​មក​ធ្វើ​ឧស្សាហកម្ម​កែ​ច្នៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​គោលនយោបាយ​ឧស្សាហកម្ម​របស់​យើង​នៅ​បន្ត គឺ​យើង​ចង់​ទាក់ទាញ​លើ​ផ្នែក​ពី​ដែល​សំខាន់​។​ឧស្សាហកម្ម​ទី​មួយ​គឺ​ឧស្សាហកម្ម​កែ​ច្នៃ​ផលិតផល​កសិកម្ម​ដែល​មាន​ស្រាប់​របស់​កម្ពុជា​។​ចំណុច​នេះ​គឺ​យើង​ចង់បាន​ដែល​ក្នុង​នោះ​វា​មិន​ទាមទារ​ការ​ប្រើប្រាស់​ទុន​ធំ​ពេក​នោះ​ទេ ហើយ​សហគ្រាស​ធុន​តូច​និង​មធ្យម​ត្រូវ​ដំណើរ​លើ​ចំណុច​នេះ​ទាំង​អ្នក​នៅ​ក្នុងស្រុក​និង​អ្នក​នៅ​ក្រៅ​ស្រុក​។ ឯការ​ចង់បាន​ទី​២ គឺ​ការ​វិនិយោគ​ទៅ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​។​យើង​នៅ​រក្សា​ឧស្សាហកម្ម​អតិពលកម្ម​គឺជា​ឧស្សាហកម្ម​ប្រើ​កំលាំង​ច្រើន​ដូច​ជា​នៅ​ក្នុង​វិស័យ​កាត់ដេរ ប៉ុន្តែ​បើ​យើង​នៅ​ទ្រឹង​ប៉ុណ្ណឹង​គឺ​ទៅ​មិន​រួច​ទេ ។

​ដូចនេះ​ត្រូវ​ទាញ​ឧស្សាហកម្ម​មាន​ជំនាញ​ខ្ពស់ ដូច​ជា​ជប៉ុន​បាន​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​បាន​តម្លើង​ទុន​រួច​អស់​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក មានកំ​លាំង​កម្ម​ការ​ជំនាញ​ដែល​បាន​ហ្វឹកហាត់​និង​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ​៧.០០០​នាក់ ហើយ​គេ​នឹង​ពង្រីក​ទៅ​ដល់​២០.០០០​នាក់​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ