ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់យំលែងចេញ ខណៈជង្រុកដាក់កសិផល​ខ្ទេចគ្មានសល់​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជង្រុក​ដាក់​កសិផល​ពោត និង​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​១​ខ្នង ​រួម​នឹ​ង​សម្ភារ​:​ជា​ច្រើន​ដែល​នៅ​ក្នុង​នោះ​ត្រូវ​​អគ្គី​ភ័យលេប​​ត្របាក់​អស់​គ្មាន​សល់ ខណ​:​ម្ចាស់​និង​កម្មករ​នាំ​គ្នា​បិទទ្វារ​ចាក់សោ​ទុក​ចោល រួច​នាំ​គ្នា​ទៅ​ធ្វើការ​ក្នុង​ចម្ការ ស្រាប់តែ​មាន​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ លុះ​នាំ​គ្នារ​ត់ទៅ​ពន្លត់​មិន​បាន ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ជួយ​ថែម​ទៀត…

ខេត្ត​ប៉ៃលិន ៖ ជង្រុក​ដាក់​កសិផល​ពោត និង​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​១​ខ្នង ​រួម​នឹ​ង​សម្ភារ​:​ជា​ច្រើន​ដែល​នៅ​ក្នុង​នោះ​ត្រូវ​​អគ្គី​ភ័យលេប​​ត្របាក់​អស់​គ្មាន​សល់ ខណ​:​ម្ចាស់​និង​កម្មករ​នាំ​គ្នា​បិទទ្វារ​ចាក់សោ​ទុក​ចោល រួច​នាំ​គ្នា​ទៅ​ធ្វើការ​ក្នុង​ចម្ការ ស្រាប់តែ​មាន​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ លុះ​នាំ​គ្នារ​ត់ទៅ​ពន្លត់​មិន​បាន ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ជួយ​ថែម​ទៀត តែ​អ្វី​ៗ​ហួស​ពេល​បាត់​ទៅ​ហើយ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើត​ឡើ​កាលពី​វេលា​ម៉ោង​ប្រហែល​១២ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ​។

​ម្ចាស់​ជង្រុកដាក់កសិផល​ខាងលើ​​ឈ្មោះ ឃុ​ត គឹ​ម​ហេ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​ច្រាក​ណ្ដា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា មាន​ករណី​ឆេះ​ជង្រុក​ទាំងស្រុង​មួយ ខណ​:​ម្ចាស់​ចាក់សោ​ទុក​ចោល រួច​នាំ​កម្មករ​ទៅ​ធ្វើការ​ក្នុង​ចម្ការ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ រហូត​ដល់​វេលា​ថ្ងៃត្រង់​ថ្ងៃកើតហេតុ​​ ស្រាប់តែ​មាន​អណ្តាតភ្លើង និង​ផ្សែងហុយ​​យ៉ាង​សន្ធោរ​សន្ធៅ ក៏​នាំ​គ្នារ​ត់ទៅ​ពន្លត់ ។ តែ​ដោយសារ​ភ្លើង​ឆេះ​យ៉ាង​ខ្លាំងពេល​ ទើប​ទាក់ទង​ទៅ​ខាង​​សមត្ថកិច្ច​​ឱ្យ​ប្រញាប់​យក​រថយន្ត​​ពន្លត់អគ្គិភ័យ​ចុះ​មក​ជួយ​បាញ់​ទឹក​ជួយ​ពន្លត់ លុះ​ពេល​ទៅ​ដល់​ ភ្លើង​ឆេះ​អស់ទាំងស្រុង​​បាត់​ទៅ​ហើយ ដោយ​មិន​អាច​ជួយ​បាន​នោះ​ទេ ។

​តាម​ប្រភពដដែលបាន​​បន្ត​ទៀត​ថា ជង្រុក​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មិនដឹង​ពី​មូលហេតុ​នោះ​ទេ ហើយ​មាន​ទំហំ​៨​ម៉ែត្រ គុណ​នឹង​៥០​ម៉ែត្រ ក៏​មាន​សម្ភារៈ​ និង​របស់របរ​ត្រូវ​ភ្លើង​ឆេះ​អស់​​ទាំងស្រុងដូច​ជា ៖ ត្រាក់​ទ​រ័​ចំនួន ១​គ្រឿង ម៉ាស៊ីនដេរ​សំលៀក​បំពាក់​ចំនួន១​ឈុត ម៉ាស៊ីន​កាត់​ស្មៅ​១​គ្រឿង ម៉ាស៊ីន​បាញ់ថ្នាំ​១​គ្រឿង និង​ឈើ​សំរាប់​ទុក​សាង​សង់ផ្ទះ​ជា​ច្រើន រួម​ទាំង​របស់​ផ្សេង​ទៀត ក៏​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​ដែរ ។

តាម​ប្រភពដដែល​បាន​​បញ្ជាក់​ថា ​​ពាក់ព័ន្ធនឹងករណី​ខាងលើនេះ ​មិន​បង្ក​អោយ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ហើយ​ការ​ឆេះ​នេះ គឺ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ​ម្ចាស់​ជង្រុកដាក់កសិផល​ និង​កម្មករ មិន​នៅ​ទីនោះ​មុន​ពេល​កើតហេតុ ។ ភ្លើង​​បាន​រលត់​ទាំងស្រុង ដោយ​សារមានការ​​ជួយ​អន្តរាគមន៍​ពន្លត់​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​រថយន្ត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ