ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូនតា​ខ្មែរ​ហាម​ធ្វើ​សកម្មភាព​មួយ​ចំនួន​ក្នុង​ថ្ងៃ​ទាំង​៥​ដាច់ខាត

4 ឆ្នាំ មុន

តាម​ទំនៀមទម្លាប់​ពី​បរម​បុរាណ​ដូនតា​ខ្មែរ​តែង​ជឿ​ថា តាម​ថ្ងៃ​នីមួយ​ៗ មាន​ថ្ងៃ​ល្អ និង​ថ្ងៃ​មិនល្អ ដូច្នេះ​ប្រព្រឹត្ត​ធ្វើ​អ្វី​ក៏​ដោយ​មិនមែន​ចេះ​តែ​ធ្វើ​ផ្ដេសផ្ដាស​នោះ​ទេ​ត្រូវ​គិត​ពី​កម្លាំង​ថ្ងៃជា​ធំ ។ ខាងក្រោម​នេះ ជា​បម្រាម​មួយ​ចំនួន​របស់​ដូនតា​ខ្មែរ​ហាម​មិន​ឱ្យ​កូនចៅ​ធ្វើ​នៅ​ក្នុង​ថ្ងៃ​ទាំង​៥​ជា​ដាច់ខាត​៖ ថ្ងៃ​ចន្ទ មាន​ន័យ​ស្មើនឹង​ចុះ​ផ្លូវ​។…

តាម​ទំនៀមទម្លាប់​ពី​បរម​បុរាណ​ដូនតា​ខ្មែរ​តែង​ជឿ​ថា តាម​ថ្ងៃ​នីមួយ​ៗ មាន​ថ្ងៃ​ល្អ និង​ថ្ងៃ​មិនល្អ ដូច្នេះ​ប្រព្រឹត្ត​ធ្វើ​អ្វី​ក៏​ដោយ​មិនមែន​ចេះ​តែ​ធ្វើ​ផ្ដេសផ្ដាស​នោះ​ទេ​ត្រូវ​គិត​ពី​កម្លាំង​ថ្ងៃជា​ធំ ។ ខាងក្រោម​នេះ ជា​បម្រាម​មួយ​ចំនួន​របស់​ដូនតា​ខ្មែរ​ហាម​មិន​ឱ្យ​កូនចៅ​ធ្វើ​នៅ​ក្នុង​ថ្ងៃ​ទាំង​៥​ជា​ដាច់ខាត​៖

ថ្ងៃ​ចន្ទ មាន​ន័យ​ស្មើនឹង​ចុះ​ផ្លូវ​។ តាម​បម្រាម​ពី​បុរាណ ហាម​ដាច់ខាត​លើក​ផ្លូវ​ក្នុង​ថ្ងៃ​ចន្ទ ព្រោះ​នាំ​ហេតុ​មិនល្អ​ដល់​អ្នកដំណើរ ។

ថ្ងៃ​ពុធ មាន​ន័យ​ស្មើនឹង​ចុះ​ភូមិ​។ តាម​ជំនឿ ហាម​ដាច់ខាត លើក​ភូមិ​ធ្វើ​លំនៅ​ឋាន​ក្នុង​ថ្ងៃ​ពុធ ព្រោះ​ភូមិ​ទេវតា​មិន​ស្វាគមន៍​ទេ ។

ថ្ងៃ​ព្រហស្បតិ៍ មាន​ន័យ​ស្មើនឹង​ចុះ​ព្រៃ ។ បម្រាម​ចាស់​បុរាណ ហាម​ដាច់ខាត កាប់​ឈើ ឬ​ទិញ​ឈើ​ព្រៃ​សង់ផ្ទះ ក្នុង​ថ្ងៃ​ព្រហស្បតិ៍ នាំ​ឱ្យ​អាប់​សិរី ។

ថ្ងៃ​សុក្រ មាន​ន័យ​ស្មើនឹង​ចុះ​ដំណេក​។ បម្រាម​ពី​បុរាណ ហាម​សេព​មេថុន ដាច់ខាត​ក្នុង​ថ្ងៃ​សុក្រ អាច​នឹង​នាំ​អពមង្គល​ដល់​គូ​ស្វាមីភរិយា ។

ថ្ងៃ​សៅរ៍ មាន​ន័យ​ស្មើនឹង​ចុះ​ទឹក ។ ហាម​ចុះ​រកស៊ី​តាម​ផ្លូវទឹក​ដាច់ខាត​ក្នុង​ថ្ងៃ​សៅរ៍​ព្រោះ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន ។

ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ទំនៀមទម្លាប់​ពី​បរម​បុរាណ ឯ​រឿង​ពិត​យ៉ាងណា​នោះ​ស្រេច​ហើយ​តែ​លើ​សាមីជន​សម្រេច​ចុះ បើ​គិត​ថា​ជា​ថ្ងៃ​ល្អ ថ្ងៃ​មង្គល ខណៈ​ល្អ យាម​ល្អ ជា​ថ្ងៃ​នក្ខត្តឫក្ស​គួរ​ធ្វើ​គួរ​ប្រព្រឹត្ត​ចុះ​នឹង​ប្រពៃ​ហើយ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ