ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​គំរាម​សាកល្បង​នុយ​ក្លេ​អ៊ែរ​​ឡើង​វិញ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ថ្លែង​កាលពី​ថ្ងៃ​ទី​១​មក​រា​ថា ប្រទេស​របស់​លោក​នឹង​ធ្វើការ​អភិវឌ្ឍន៍​កម្មវិធី​នុយ​ក្លេអ៊ែរ​ឡើង​វិញ ហើយ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នឹង​មាន​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​មួយ​។ ការ​ប្រកាស​នេះ​កើត​មាន​បន្ទាប់​ពី​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​ដឹង​ថា ខ្លួន​សន្យា​ដើរ​លើ​ផ្លួ​វ​ថ្មី​ដោយសារ​តែ​គ្មាន​​សម្បទាន​នានា​របស់​ក្រុង​វ៉ា​សិ​ុ​ន​តោន មុន​ដំណាច់ឆ្នាំ​២០១៩ ខណៈ​ការ​ពិភាក្សា​ស្ដី​ពី​ការ​រំសាយ​​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ស្ថិត​ក្នុង​ភាព​ទ័លច្រក​។…

ប្រទេស​កូរ៉េ​ខាងជើង​-​៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ថ្លែង​កាលពី​ថ្ងៃ​ទី​១​មក​រា​ថា ប្រទេស​របស់​លោក​នឹង​ធ្វើការ​អភិវឌ្ឍន៍​កម្មវិធី​នុយ​ក្លេអ៊ែរ​ឡើង​វិញ ហើយ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នឹង​មាន​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​មួយ​។

ការ​ប្រកាស​នេះ​កើត​មាន​បន្ទាប់​ពី​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​ដឹង​ថា ខ្លួន​សន្យា​ដើរ​លើ​ផ្លួ​វ​ថ្មី​ដោយសារ​តែ​គ្មាន​​សម្បទាន​នានា​របស់​ក្រុង​វ៉ា​សិ​ុ​ន​តោន មុន​ដំណាច់ឆ្នាំ​២០១៩ ខណៈ​ការ​ពិភាក្សា​ស្ដី​ពី​ការ​រំសាយ​​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ស្ថិត​ក្នុង​ភាព​ទ័លច្រក​។ លោក​គី​ម​ជុង​អ៊ុ​ន​អះអាង​ថា​គ្មាន​ហេតុ​ផល​ណាមួយ សម្រាប់​កូរ៉េ​ខាងជើង​ប្រកាន់​ការ​សន្យា​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ​ដែល​ខ្លួន​ធ្លាប់​ប្រកាស​ឡើយ ខណៈ​ដែល​អា​មេ​រិ​ក​ចរចា​របៀប​ជា​អ្នកលេង ដោយ​បន្ត​សមយុទ្ធ​យោធា​រួម​ជាមួយ​កូរ៉េ​ខាងត្បូង​និង​ដោយ​ដាក់​ទណ្ឌកម្ម​ថែម​។

លោក​គី​ម​ជុង​អ៊ុ​ន​បាន​សន្យា​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស ដោយ​ទុក​ទ្ធា​រ​នៅ​បើក​ចំហ​សម្រាប់​ការ​ចរចា​ហើយ​ថ្លែង​ថា ទំហំ​នៃ​ការ​អភិវឌ្ឍន៍​នេះ នឹង​ធ្វើ​ឲ្យ​សមាមាត្រ​ជាមួយនឹង​ឥរិយាបថ​របស់​សហរដ្ឋអាមេរិក​។ ពិភពលោក​នឹង​ធ្វើ​សាក្សី ចំពោះ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​ដែល​កូរ៉េ​ខាងជើង​នឹង​មាន ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​។ លោក​ថា​ចង់​មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​ខ្លាំង​គ្រប់​គ្រាន់ ដើម្បី​អាច​ទប់​ការ​គំរាម​របស់​អា​មេ​រិ​ក ហើយ​ធានា​សន្តិសុខ​របស់​កួ​រ៉េ​ខាងជើង​ក្នុង​រយៈពេល​យូរអង្វែង​។

នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​MIKE POMPEO​និយាយ​ថា លោក​សង្ឃឹម​ដែល​ក្រុង​ព្យុ​ង​យ៉ាង ជ្រើសរើស​យក​សន្តិភាព​និង​ភាព​រុងរឿង ជា​ជាង​ជម្លោះ​និង​សង្គ្រាម៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ