ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ថៃ​ដោះ​លែ​ង​អ្នកទោស​៤​នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​ចំនួន​៤​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​និង​បញ្ជូន​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ដែល​ខាង​ថៃ​ហៅ​ថា​(​ឆ​ង​សា​ងាំ​) ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ ក្រុម​អ្នកទោស​ទាំង​៤​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​រួម​មាន ១-​ឈ្មោះ​ខៀវ…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​ចំនួន​៤​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​និង​បញ្ជូន​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ដែល​ខាង​ថៃ​ហៅ​ថា​(​ឆ​ង​សា​ងាំ​) ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ក្រុម​អ្នកទោស​ទាំង​៤​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​រួម​មាន ១-​ឈ្មោះ​ខៀវ សា​រ៉​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៧, ២-​ឈ្មោះ​កែវ ភាស់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បា​ឡាំង ឃុំ​វត្ត​គរ ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង ៣-​ឈ្មោះ​ស៊ន ចុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​គោក​ស្រុក ឃុំ​តាំងក្រសាំង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ និង​៤-​ឈ្មោះ​សារ សយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ខ្នោ ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ កក្កដា​ ឆ្នាំ​២០១៧ ជាប់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​៤​នាក់​រួច​មក​ក្រុមការងារ​សមត្ត​កិច្ច​បាន​ធ្វើការ​អប់រំ និ​ង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​​ការ​ឆ្លង​ដែន​ខុសច្បាប់​បន្ត​ទៀត ហើយ​បានឱ្យ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​ជួបជុំ​ក្រុម​គ្រួសា​រ​ក្នុង​ថ្ងៃ​ដដែល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ