ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​របស់​ភូមិ​គ្រឹះ​៧​ជាន់​តម្លៃ​រាប់​លាន​ដុល្លារ បែរ​វាយ​កម្ទេច​ចោល​វិញ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​សំណង់​អាគារ​ដ៏ធំ​ស្កឹមស្កៃមួយ​មាន​តម្លៃ​រាប់​លាន​ដុល្លារ ទនិងើបតែ​សាងសង់​មិន​ទាន់ រួចរាល់​ផង​ ស្រាប់តែវាយ​កម្ទេចចោលវិញ​ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកដំណើរ ដែល​ឆ្លងកាត់​មានការ​ងឿងឆ្ងល់​គ្រប់​ៗគ្នា និង​បាន​ចោទសួរ​ថា មូលហេតុ​អ្វី…

រាជធានីភ្នំពេញ ៖ ​សំណង់​អាគារ​ដ៏ធំ​ស្កឹមស្កៃមួយ​មាន​តម្លៃ​រាប់​លាន​ដុល្លារ ទនិងើបតែ​សាងសង់​មិន​ទាន់ រួចរាល់​ផង​ ស្រាប់តែវាយ​កម្ទេចចោលវិញ​ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកដំណើរ ដែល​ឆ្លងកាត់​មានការ​ងឿងឆ្ងល់​គ្រប់​ៗគ្នា និង​បាន​ចោទសួរ​ថា មូលហេតុ​អ្វី បានជា វាយ​កម្ទេច​ចោល​គួរ​អោយ​ស្តាយ​ណាស់?​

ទោះបីជាយ៉ាងនេះក្តី គេ​ពុំ​ដឹង​ពី​មូល​អ្វី​ពិតប្រាកដ​នោះ​ទេ ។ សំណង់ ដែល​សង់​មិន​ទាន់​រួចរាល់​វាយ​កម្ទេច​ចោល​វិញ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំហំ​ប្រមាណ​ជិត​២០​ម៉ែត្រ​ គុណ​នឹង​ជិត​៣០​ម៉ែត្រ មានកំ​ពស់​ប្រមាណ​៧​ជាន់​កន្លះ ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍ប្ញ​ស្សី​កែវ ក្នុងភូមិស្ពាន​ខ្ពស់ សង្កាត់​គីឡូ​មែ​ត្រ​លេខ៦ ខណ្ឌ ប្ញស្សី​កែវ ។​ គេ​ពុំ​ដឹង​ថា ម្ចាស់​សំណង់​នោះ​មានឈ្មោះ​អ្វី​ឡើយ ។

តាម​កម្មករដែល​ជា​ក្រុម​វាយ​កម្ទេច​បានអោយ​ដឹង​ថា ពួក​គាត់​ត្រូវ​បាន​គេ​ជួល​អោយ​វាយ​សំណង់​នេះ​អស់ រយៈ​ពេល​ប្រមាណ​១​ខែ​មក​ហើយ ។​ កម្មកររូប​នោះ​បាន​បញ្ជាក់​ថា ការ​វាយ​ចោល​សំណង់​នេះ ​ដើម្បី​ព​ង្រី​ក​ដី​របស់​លោកនាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​យោធា​ម្នាក់​។ បើ​តាម​ព័ត៌មានបានអោយ​ដឹង​ថា មូល​ហេតុ​ដែល​វាយ​កម្ទេច​ចោល ដោយសារ​តែ​ខុស​ហុងស៊ុយ​ហើយ ម្ចាស់​ក្រោយ​ដែល​ទើបតែ​ទិញ​វាយ​កម្ទេច​ចោល​។​ ជា​រៀងរាល់ថ្ងៃ​គេ​ឃើញគ្រឿងចក្រ រួម​ជាមួយ​កម្មករប្រមាណ​ជាង​១០​នាក់ កំពុង​តែ​សស្រាក់សស្រាំ​ក្នុង​ការ​វាយ​កម្ទេច​សំណង់ដ៏រឹង​មាំ​នេះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា សំណង​់នេះ​សាងសង់​ប្រមាណ​ជាង​១​ឆ្នាំមក​ហើយ ដែល​ការ​សាងសង់​បានជា​គ្រោង​រៀប​ឥដ្ឋ​បាន​២​ជាន់​ក្រោម​រី​ខាងលើ​ មិន​ទាន់​រៀប​ឥដ្ឋ​ឡើយ​ ។​ លុះ​ក្រោយមក​ នៅ​ពេល​ថ្មី​ៗ​នេះ លោក​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ម្នាក់ បាន​ទិញ​យក​ដើម្បី​ពង្រីក​ភូមិ​គ្រឹះ​របស់​ខ្លួន ហើយក៏​បាន​វាយ​កម្ទេច​ចោល​តែ​ម្តង ។​ ទោះបីជា​យ៉ាងណា ការ​វាយ​កម្ទេចភូមិ​គ្រឹះ ដែល​មាន​តម្លៃ​ប្រាក់​លាន​ដុល្លារ កំពុង​តែ​ស្ថិត​នៅ​ជា​អាថ៌​កំបាំង ហើយ​អាជ្ញាធរ​ពុំ​ទំលាយ​អោយ​ដឹង​ឡើយ​។

មហាជននិយាយ​ថា កុំ​ជោរ​ជាមួយ​អ្នក​មាន​លុយ សំណង់​វាល់​លាន​មាន​បញ្ហា​អី​ទិញ​វាយ​ចោល​លេង ​ដើម្បី​ព​ង្រីកយក​ហុងស៊ុយ​ដី​របស់​ខ្លួន ​។

អត្ថបទសរសេរ ដោយ