ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ឈូស​យក​ដី​ព្រៃ​លិច​ទឹក​ទៀត​ហើយ​…​អស់លោក​ម្ចាស់​ស្រុក​ទៅ​ណា​អស់ហើយ? (មានវីដេអូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រាន់តែ​ទឹក​ស្រក​ភ្លាម មិន​ទាន់​ស្ងួត​ដី​ស្រួលបួល​ផង ស្រាប់តែ​ឈ្មួញ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ទៅ​លើក​ទំនប់​ក្រ​វ៉ា​ត់​ព័ទ្ធ​ព្រំ​ដី​តំបន់​ព្រៃ​លិច​ទឹក​ដែន​ជម្រក​ត្រី​ពង​កូន​នៅ​ត្រង់​ចំណុច​បឹង​ព្រែក​តា​មាន​(​អតីត​ឡូត៍​នេសាទ​លេខ​៦) ស្ថិត​ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល យ៉ាង​អនាធិបតេយ្យ​។ បើ​យោង​តាម​ឯកសារ​អ្នក​មើល​ការ​ខុស​ត្រូវ​ដី​យក​មក​អោយ​ភ្នាក់ងារ​យើង​មើល…

ខេត្តកណ្តាល ៖ គ្រាន់តែ​ទឹក​ស្រក​ភ្លាម មិន​ទាន់​ស្ងួត​ដី​ស្រួលបួល​ផង ស្រាប់តែ​ឈ្មួញ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ទៅ​លើក​ទំនប់​ក្រ​វ៉ា​ត់​ព័ទ្ធ​ព្រំ​ដី​តំបន់​ព្រៃ​លិច​ទឹក​ដែន​ជម្រក​ត្រី​ពង​កូន​នៅ​ត្រង់​ចំណុច​បឹង​ព្រែក​តា​មាន​
(​អតីត​ឡូត៍​នេសាទ​លេខ​៦) ស្ថិត​ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល យ៉ាង​អនាធិបតេយ្យ​។

បើ​យោង​តាម​ឯកសារ​អ្នក​មើល​ការ​ខុស​ត្រូវ​ដី​យក​មក​អោយ​ភ្នាក់ងារ​យើង​មើល ខណៈ​ដែល​ចុះ​ទៅ​ថត​ផ្តិត​យក​រូបភាព​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​ម្សិលមិញ​ថា ដី​នេះ​គឺជា​ដី​របស់​លោកស្រី ម៉​ម សុ​ខន រស់នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ទិញ​ពី​ប្រជាពលរដ្ឋ​។ គ្រឿងចក្រ​ដែល​ដាក់​មក​ជីក​លើក​ក្រ​វ៉ា​ត់​នេះ គឺ​មាន​សំណើ​ស្នើ​សុំ​ពី​លោក ចាប់ ច័ន្ទ​វិទ្យា អភិបាលស្រុក​លើក​ដែក តាម​រយៈ​លោក នៅ ទូច មេឃុំ​កំពង់​ភ្នំ ជីក​ប្រឡាយ​រក្សា​ទឹក ភ្លឺ សំរាប់​ធ្វើស្រែ​លើ​ផ្ទៃដី​ទំហំ​ចំនួន​៤២​ហិ​កតា នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ​។

ដោយឡែក​បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះ​និយាយ​ថា ឯកសារ​នេះ​មិន​អាច​យក​ជា​ផ្លូវការ​បាន​ទេ ព្រោះ​ដី​ចំណុច​បឹង​ព្រែក​តា​មាន​នេះ វា​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​នៃ​ដែន (​អតីត​ឡូត៍​នេសាទ​លេខ​៦ ជាប់​ព្រំប្រទល់​ដែនរ​ដ្ធ​បាល​ស្រុក​ស្អាង​)​ ដែល​ចំងាយ​ដី​ចុះ​ពី​ថ្នល់ជាតិ​លេខ​១​ទៅ​ប្រហែល​៥-៦​គីឡូ​ដី​ឯណោះ​។ អ​ញ្ចឹ​ង​រាល់​ការ​រុករាន​អាស្រ័យ​ឯកជន​ណាមួយ ទាល់តែ​មាន​អនុ​ក្រិ​ត្យ​ពី​ប្រមុខ​រាជរ​ដ្ធា​ភិ​បាល តាម​រយៈ​ក្រសួងកសិកម្ម រ​ដ្ធ​បាល​ជលផល ទើប​ដំណើរការ​ទៅ​បាន​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ